ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ល្មោភ​រមែង​ដល់​នូវ​សេចក្តី​អន្តរាយ

4 ឆ្នាំ មុន

កាលនោះ​មាន​ព្រានព្រៃ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ បាញ់​បាន​ប្រើស​មួយ​ក្បាល ហើយ​លី​យក​ប្រើស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ដើរ​ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ជួបនឹង​ជ្រូក​ព្រៃធំ​មួយ មានចិត្ត​ត្រេកអរ​ណាស់ ក៏​ទម្លាក់​ប្រើស​ចោល ចាប់​ធ្នូ​បាញ់​ជ្រូក​នោះ​ភ្លាម​។ ឯ​ជ្រូក​ដែល​ត្រូវ​គ្រាប់​ព្រួញ​វា​ខឹង​ខ្លាំង​ណាស់ រត់​សំដៅ​មក​រក​ព្រាន ហើយ​ក៏​ខ្វេះ​ព្រាន​នោះ​ស្លាប់​ទៅ…

កាលនោះ​មាន​ព្រានព្រៃ​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ បាញ់​បាន​ប្រើស​មួយ​ក្បាល ហើយ​លី​យក​ប្រើស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ដើរ​ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ជួបនឹង​ជ្រូក​ព្រៃធំ​មួយ មានចិត្ត​ត្រេកអរ​ណាស់ ក៏​ទម្លាក់​ប្រើស​ចោល ចាប់​ធ្នូ​បាញ់​ជ្រូក​នោះ​ភ្លាម​។ ឯ​ជ្រូក​ដែល​ត្រូវ​គ្រាប់​ព្រួញ​វា​ខឹង​ខ្លាំង​ណាស់ រត់​សំដៅ​មក​រក​ព្រាន ហើយ​ក៏​ខ្វេះ​ព្រាន​នោះ​ស្លាប់​ទៅ នៅ​ពេល​ព្រាន​ដួល​ទៅ​នោះ បាន​វាត់​ជើង​ទៅ​ត្រូវ​ពស់​ធំ​មួយ​ក្បាល​ងាប់​បន្ថែមទៀត ។

ពេល​នោះ មាន​ចចក​មួយ​ក្បាល​ដែល​កំពុង​ដើរ​ស្វែងរក​អាហារ ក៏​បាន​ទៅ​ឃើញ​ប្រើស ព្រានព្រៃ​និង​ពស់​ស្លា​ប់រដូច​រណែល​ដូច្នោះ ក៏​គិត​ថា យីអើ​ថ្ងៃនេះ អញ​ពិតជា​មាន​លាភ​ធំ​សម្បើម​អស្ចារ្យ​មែន អញ​គិត​ស៊ី​អ្វី​មុន បើ​ចំណី​ច្រើន​ម្ល៉ឹង​ៗ សេចក្ដី​លោភ​ធំ​ក៏​កើតឡើង គិត​ថា កុំ​អាល​ស៊ី​ចំណី​ដ៏​សម្បើម​នេះ ទុក​ចាំ​ស៊ីពេល​ក្រោយ ដើ​ម្បី​​កុំ​ឲ្យ​ឆាប់​អស់ អញ​ត្រូវ​ស៊ី​ខ្សែ​ធ្នូ​ឥត​រស់ជាតិ​នេះ​មុន​សិន គិត​ដូច្នេះ​ហើយ ក៏​ឱន​កកេរ​ខ្សែ​ធ្នូ​ហៀរ​ទឹកមាត់​កក្លាក់ នៅ​ពេល​កំពុង​តែ​ខំ​កកេរ​ខ្សែ​ធ្នូ​នោះ ស្រាប់​ដាច់​ម៉ាត់ វាត់​ខ្វាប់​មុត​ធ្លុះ​ដល់​បេះដូង ដួល​ងាប់​បង់​ចំណី​ក្នុង​ទីនោះ​ទៅ ។

សេចក្តី​នេះ​លោក​ចង់​បញ្ជាក់​ថា មាន​មនុស្ស​ច្រើន​ណាស់ ដែល​ជា​ញាតិសន្ដាន​របស់​ចចក​ល្មោភ គឺ​អ្នក​ដែល​មានទ្រព្យ​សម្បត្តិ​ហើយ មិន​ហ៊ាន​ធ្វើបុណ្យ​ទាន ស៊ីចាយ​ប្រើប្រាស់​អ្វី​ទេ ចេះ​តែ​កំណាញ់​សន្សំទុក សុខចិត្ត​បរិ​ភោគ​តែ​ចំណីអាហារ​អន់​ៗ​ឥត​រស់ជាតិ ដូច​ជា​ចំណីអាហារ​អ្នក​សុំទាន ឃើញ​គេ​ស៊ី​ចំណី​ឆ្ងាញ់ ទ្រាំ​បង្ហូរ​ទឹកមា​ត់​​កក្លាក ដូច​ចចក​ល្មោភ​កកេរ​ខ្សែ​ធ្នូ​ដូច្នោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ