ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដល់​២៤​ម៉ោង​ផង… បា.ញ់ប្រហារ​ទី​៣ហើយ ​ស្លា.ប់​២៩​នាក់

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​គូសបញ្ជាក់​ថា ការ​បាញ់ប្រហារ​ទី​៣​មួយទៀត​កើត​មាន​នៅ​​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង​។ ជន​មិន​ស្គាល់​មុខ​ម្នាក់​នា​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៩ ​បាន​បាញ់ប្រហារ ក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង​ស៊ីកា​ហ្គោ​…

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​គូសបញ្ជាក់​ថា ការ​បាញ់ប្រហារ​ទី​៣​មួយទៀត​កើត​មាន​នៅ​​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង​។ ជន​មិន​ស្គាល់​មុខ​ម្នាក់​នា​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៩ ​បាន​បាញ់ប្រហារ ក្នុង​ឧទ្យាន​មួយ​នៃ​ទីក្រុង​ស៊ីកា​ហ្គោ​ បណ្ដាល​ឲ្យ​មនុស្ស​៧​នាក់​រង​របួស​។

ការ​បាញ់ប្រហារ​ទី​៣​ កើត​មាននៅ​ក្នុង​ឧទ្យាន​DOUGLAS PARK​ស្ថិត​ក្នុង​សង្កាត់​WEST SIDE នា​វេលា​ម៉ោង​១​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ខណៈ​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាន​បាញ់​ចេញពី​រថយន្ត​CHEVROLET​ពណ៌​ខ្មៅ​មួយ​គ្រឿង​។ បណ្ដា​អ្នក​របួស​មាន​នារី​៣​នាក់​និង​បុរស​៤​នាក់​។ យុវជន​ម្នាក់​អាយុ​២១​ឆ្នាំ​របួស​ធ្ងន់ធ្ងរ​។ រួច​មួយ​ម៉ោង​បន្ទាប់​ពី​នេះ​គឺ​នា​វេលា​ម៉ោង​២​និង​៣០​នាទី មានការ​បាញ់ប្រហារ​ថ្មី​មួយទៀត​ក្នុង​សង្កាត់​ជិតខាង​។ នារី​២​នាក់​ត្រូវ​គ្រាប់កាំភ្លើង​។

នេះ​ជា​ការ​បាញ់ប្រហារ​លើក​ទី​៣​ នៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​តែ​២​ថ្ងៃ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៩​នាក់​និង​ជាង​៥០​នាក់​រង​របួស​។ ការ​បាញ់ប្រហារ​ទី​មួយ​ កើត​មាន​នា​ថ្ងៃ​ទី​៣​សីហា​នៅ​ផ្សារ​ទំនើប​មួយ​នាទី​ក្រុង ​EL PASO​រដ្ឋ​តិច​សាស់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២០​នាក់ និង​របួស​២៦​នាក់​ក្នុង​នោះ​ច្រើន​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។ បន្ទាប់​មក​មានការ​បាញ់ប្រហារ​មួយទៀត​នៅ​ក្រុង​DAYTON​រដ្ឋ​អូ​ហៃ​យ៉ូ​បណ្ដាល​ឲ្យ​មនុ​ស្ស​ស្លាប់​១០​នាក់​រួម​ទាំង​ខ្មាន់កាំភ្លើង​ហើយ​មនុស្ស​១៦​នាក់​រង​របួស​។

ក្រោយ​ការ​បាញ់ប្រហារ​បង្ហូរឈាម​នៅ​តិច​សាស់​និង​នៅ​អូ​ហៃ​យ៉ូ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ក់​ត្រាំ អះអាង​នា​ថ្ងៃ​ទី​៤ ​សីហា​ថា ការ​ចងអាឃាត នឹង​មិន​ឲ្យ​មាន​ឡើយ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ផ្ទុះ​ការ​រិះគន់​នានា​ប្រឆាំង​ពាក្យពេចន៍​ដុត​រោល​របស់​ប្រធានាធិបតី ដែល​ពួក​អ្នកប្រឆាំង​ចោទ​ថា​ នាំ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​ប្រទេស​។ លោក​ត្រាំ​បន្ត​ថា​ជន​បាញ់ប្រហារ​ជា​អ្នកមាន​បញ្ហា​សរសៃប្រសាទ​។

យុវជន​ស្បែក​សម្នាក់​អាយុ​២១​ឆ្នាំ នា​ព្រឹក​ថ្ងៃ​ទី​៣​សីហា បាន​បាញ់ប្រហារ​ដោយ​កាំភ្លើងស្វ័យប្រវត្តិ​នៅ​ទីក្រុង​EL PASO​ជាទី​ក្រុងមាន​ពួក​ហ៊ី​ស​ស្ប៉ា​និក​ភាគច្រើន សម្លាប់​មនុស្ស​២០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​៦​នាក់​។ ប៉ូលិស​មូលដ្ឋាន​និយាយ​ថា ខ្មាន់កាំភ្លើង​រូប​នោះ​នា​ថ្ងៃ​ទី​៤​សីហា​ជាប់​ការ​ចោទប្រកាន់ ហើយ​រូបគេ​អាច​មានទោស​ប្រហារជីវិត​។

នា​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​សីហា យុវជន​ស្បែក​សម្នាក់​ទៀត​អាយុ​២៤​ឆ្នាំ បាន​បាញ់​សម្លាប់​មនុស្ស​៩​នាក់ ក្នុង​នោះ​មាន​ប្អូនស្រី​របស់​គេ​ម្នាក់ ក្នុង​សង្កាត់​មាន​មនុស្ស​ច្រើន​កុះករ​មួយ​នៃ​ទីក្រុង​DAYTON​រដ្ឋ​អូ​ហៃ​យ៉ូ​។ ជន​នេះ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​។

ក្រោយ​សោកនាដកម្ម​ទាំងនេះ លោក​ត្រាំ​ថ្លែង​តាម​ទូរទ្សន៍​ថា​នឹង​ពុំ​មានការ​ចងអាឃាត​ឡើយ​នៅ​ក្នុង​ប្រទេស​យើង​។ អំពើ​បែប​នេះ​ត្រូវ​បញ្ឈប់​។ លោក​ត្រាំ​ទទួលស្គាល់​ថា ប្រហែលជា​គេ​ត្រូវធ្វើ​អ្វី​ច្រើន​ទៀត ដើម្បី​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​អំពើ​បាញ់ប្រហារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ