ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ទាំង​ឡិច​ស៊ី​ស LX470 និង​អ្នកបើកបរ​មិនដឹង​មូលហេតុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LX470 ព្រមទាំង​អ្នកបើកបរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោករ​ការ​ស្ទាក់​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​ពុំ​បាន​បញ្ជាក់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ឡើយ​។ ការ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LX470 ព្រមទាំង​អ្នកបើកបរ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​គោករ​ការ​ស្ទាក់​ឃាត់ខ្លួន រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​ពុំ​បាន​បញ្ជាក់​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ឡើយ​។

ការ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​លេខ​២០១១ ភូមិ​ពុទ្រា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។

រថយន្ត​មួយ​គ្រឿង​ដែល​សមត្ថកិច្ច​ស្ទាក់​ឃាត់​ខាងលើ​នេះ​ម៉ាក​ឡិច​ស៊ី​ស LX470 ពណ៌​កា​ម៉ៃ ពាក់​ស្លាក​លេខ ភ្នំពេញ ២V-៩០៦៨ អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

តាម​ប្រភព​ពី​នគរបាល​ប៉ុស្តិ៍​គោក​រការ​បានអោយ​ដឹង​ថា ការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះគឺ​ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រកាស​តាម​វិទ្យុទាក់ទង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ WHATS APP ដើម្បី​អោយ​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ និង​ប៉ុស្តិ៍​នានា​ស្ទាក់​ឃាត់​រថយន្ត​ដែល​មាន​ស្លាក​លេខ​ដូច​ខាងលើ​នេះ​។

តាម​ប្រភព​ដដែល​អោយ​ដឹង​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​នគរបាល​ក៍បាន​ជិះ​ល្បាត​ក្នុង​មូលដ្ឋាន​ក៍​ប្រទះ​ឃើញ​រថយន្ត​នោះ​បើកបរ​ដោយ​បុរស​ម្នាក់​ជិះ​នៅ​តាម​ដងផ្លូវ​ក្បែរ​ប៉ុស្តិ៍ ហើយ​សមត្ថកិច្ច​ក៍បាន​ឃាត់ និង​ទាក់ទង​ទៅ​ថ្នាក់លើ​ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន រួច​ក៍​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរា​ចរណ៍​ផ្លូវគោក ។ ទោះបីជា​យ៉ាងណា នគរបាល​មូលដ្ឋាន​ពុំ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​រថយន្ត​ខាងលើ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ឡើយ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ