ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពលរដ្ឋ​រាយការណ៍ ចុះ​ឃាត់ខ្លួន​ស្ត្រី​៥​នាក់​កំពុង​អង្គុយពែនភ្នែន​យ៉ាង​ទំនង

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ស្ត្រី​ចំនួន​៥​នាក់ ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​កំពុង​អង្គុយពែនភ្នែន​លេងបៀ​យ៉ាង​សប្បាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៤ សីហា ​ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ឡ​ន…

ខេត្តកណ្តាល ៖ ស្ត្រី​ចំនួន​៥​នាក់ ត្រូវ​នគរបាល​ស្រុក​ស្អាង​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ខណៈ​កំពុង​អង្គុយពែនភ្នែន​លេងបៀ​យ៉ាង​សប្បាយ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​៤ សីហា ​ឆ្នាំ ២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ឡ​ន សា​វឿ​ន ស្ថិត​នៅ​ភូមិ​ក្បាលកោះ​កើត ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

ស្ត្រី​ទាំង​៥​នាក់​ខាងលើ​នោះ រួម​មាន ១-​ឈ្មោះ​លឹ​ម ច​ន្ធូ អាយុ​៤២​ឆ្នាំ មុខរបរ​កម្មការិនី ២-​ឈ្មោះ​តឹក ស្រី​ណុ​ច អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ ៣-​ឈ្មោះ​ទិ​ត្យ សុវណ្ណ អាយុ​៣៣​ឆ្នាំ មុខរបរ​កសិករ ៤-​ឈ្មោះ​សុខ ច​ន្ធី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មការិនី និង​៥-​ឈ្មោះ​វង់ គឹ​ម​ហុង មុខរបរ​លក់ដូរ ។ ស្ត្រី​ទាំង​៥​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ស្ត្រី​មួយ​ក្រុម​លេងល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ចំណុច ផ្ទះ​ឈ្មោះ ឡ​ន ណា​វឿ​ន ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍​នគរបាល​កោះ​ខ្សាច់​ទន្លា បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្អាង​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បានឃើញ​ស្ត្រី​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​កំពុង​អង្គុយពែនភ្នែន​លេងបៀរ ក៏​បាន​​ឃាត់ខ្លួន​យកមកកាន់​​ប៉ុស្តិ៍​នគរបាល​កោះ​ខ្សាច់​ទន្លា​ដើម្បី​​ធ្វើការ​សាកសួរ និង​អប់រំ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ