ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន ៖ សម រ​ង្ស៊ី ប្រកាស​ឈ្នះ​រហូត​ដល់​ក្លាយជា​អ្នកទោស​រត់ចោលស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ប្រកាស​ឈ្នះ​រហូត​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ប្រកាស​ឈ្នះ​រហូត​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ធ្វើ​ឲ្យ​ក្លាយជា​អ្នកទោស​រត់ចោលស្រុក ហើយ​មិន​ហ៊ាន​ចូល​ស្រុក ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​៥ ខែសីហា​ថា​គោលដៅ​របស់​មេ​ឧទ្ទាម​ក្រៅច្បាប់ គឺ​ផ្លាស់​ប្តូរ​របប​មិន​មាន​បោះ​ឆ្នោត​ទេ គឺ​ប្រើ​កម្លាំង​ផ្តួលរំលំ​ហើយ​ប្រកាស​របប​ថ្មី គឺ​របប​សាធារណរដ្ឋ​និយម​ដែល​រដ្ឋធម្មនុញ្ញ​ហាមឃាត់​ដាច់ខាត ។ លោក​បន្ត​ថា ទោះបីជា​អតីត​មេ​បក្ស​ប្រឆាំង​ខិតខំ​ប្រកាស​យ៉ាងណា​សម្តេច​តេ​ជោ​ទទួលខុសត្រូវ​ទទួលខុសត្រូវ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​កា​ពារ​ឯករាជ្យ អធិបតេយ្យភាព​ជាតិ ការពារ​បូរណភាព​ទឹកដី​កម្ពុជា ការពារ​ថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សុវត្ថិភាព សង្គម ដើម្បី​អភិវឌ្ឍ​ប្រទេស​មានការ​រីក​ម្រើ​ន កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា កម្មករ និយោជិត កងកម្លាំងប្រដាប់អាវុធ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក សុខ ឥ​សាន ក៏​បាន​ចំអក​ពី​ការ​ចង់​ផ្លាស់​ប្តូរ​របស់​អតីត​មេ​បក្ស​ប្រឆាំង​ថា ប្រជាជន​កម្ពុជា​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន គឺ​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​ប្រទេស​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ពី​មាន​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​មាន​ចំណូល​មធ្យម​កម្រិត​មធ្យម​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រធាន និង​ជា​នាយក​រដ្ឋមន្ត្រី ។

លោក​បញ្ជាក់​ថា ៖«​ការ​ឈ្នះ​របស់​ទណ្ឌិត​រត់ចោលស្រុក គ្រាន់តែ​បាន​កើន​សំឡេង​បន្តិច​ៗ តែ​មិន​បាន​កាន់​អំណាច ទណ្ឌិត​នៅ​តែ​ស្រែ​កថា​ឈ្នះ ។ ឈ្នះ​តាំងពី​ធ្វើ​ប្រធាន​បក្ស​រហូត​មក​អស់​តួនាទី​ជា​ប្រធាន អស់ពី​សមាជិក​បក្ស ឈ្នះ​តាំងពី​នៅ​ក្នុង​ប្រទេស​រហូត​ដល់​រត់ចោលស្រុក ឈ្នះ​តាំងពី​នៅ​ជា​ពលរ​ដ្ធ​ធម្មតា​មក​អស់សិទ្ធិ​ជា​ពលរដ្ឋ​ក្លាយទៅជា​អ្នកទោស​ដែល​កំពុង​ត្រូវ​តាម​ចាប់ខ្លួន​ដាក់គុក ។ អត់​ហ៊ាន​ចូល​ស្រុក​នៅ​តែ​ឈ្នះ ៗ​ដដែល​» ។

លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ទណ្ឌិត​រត់ចោលស្រុក​ថា កម្ពុជា​កំពុង​រលាយ​មិន​ពិត​នោះ​ទេ​ព្រោះ​ប្រទេស​កំពុង​មានការ​អភិ​វ​ឌ្ឈ​រីក​ចម្រើន​លើ​គ្រប់​វិស័យ អ្នក​ណា​ក៏​ដឹង និង​មើលឃើញ​ដែរ មាន​តែ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ទេ ដែល​ថា​រលាយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ