ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤បាន​វិញ​ហើយ..!

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ-ស្រុកព្រៃនប់ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិត​ត្រឹម​ម៉ោងជិត១២ថ្ងៃត្រង់ទី០៥ សីហា នេះ ចរាចរណ៍​លេ​ី​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ អាចធ្វើ​ចរាចរណ៍​ទៅ​-មក​ជា​ធម្មតាវិញ…

ខេត្តព្រះសីហនុ-ស្រុកព្រៃនប់ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គិត​ត្រឹម​ម៉ោងជិត១២ថ្ងៃត្រង់ទី០៥ សីហា នេះ ចរាចរណ៍​លេ​ី​ដងផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ អាចធ្វើ​ចរាចរណ៍​ទៅ​-មក​ជា​ធម្មតាវិញ ខណៈ​មេឃ​នៅ​​តែបន្ត​​ភ្លៀងដដែល។

សេចក្តីរាយការណ៍បន្តថា ស្ថិត​​ចំណុច​ព្រំប្រទល់​ស្ពាន​អូរ​តា​គី ​រវាង​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​106-107 ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ នៅ​ចំណុច​គល់​ស្ពាន​ខាងលិច គឺមាន​បញ្ហា​ទឹកបាន​ហូរ​ច្រោះ​បាក់​ដី​ និង​ដាច់​ក្បាលស្ពាន ជំរៅ​ប្រហែល​២
​ម៉ែត្រ ។

​ចំពោះ​មុខ​ខាង​ជំនាញការ​រិ​យា​ល័យ​សា​ធារ​ណៈការ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ កំពុង​ចាក់​ដី​បំពេញ​បន្ថែម​ ដេ​ី​ម្បី​ទប់ស្កាត់​កុំអោយ​ទឹក​ហូរ​ច្រោះ​បាក់​ដីនេះ ។ បច្ចុប្បន្ន​ កម្លាំងមូលដ្ឋាន អហ ស្រុក​កំពង់​សីលា សហការ​ជាមួយ កំលាំង​អធិការ​នគរបាល​ស្រុក​កំពង់​សីលា ជួយ​សំរួល​សណ្តាប់ធ្នាប់​បញ្ជៀ​ស​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​អូរ​តា​គី ដោយ​បេ​ី​ក​ផ្លូវ​ម្ខាង​លេ​ី​ទ្រូង​ថ្នល់ជាតិ​លេ​ី​ស្ពាន មិន​អោយ​មានការ​កកស្ទះ​ចរាចរណ៍​ឡេ​ី​យ ។

សូមបញ្ជាក់ថា ​នៅ​ថ្ងៃ​ទី​០៤ ​សីហា ​នៅ​វេលា​ម៉ោង៩​យប់​នេះ នៅ​ស្ពាន​ស្ទឹង​សំរោង PK116 ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ភូមិ ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា កម្ពស់​ទឹកបាន​ឡើង រហូត​ដល់ ៤.១០​ម៉ែត្រ នៅ​សល់ ០.៩០​ម៉ែត្រ​ទៀត​នឹង​ត្រូវ​ប្រកាស់​អាសន្ន ។​

យ៉ាងណា ​បើ​តាម​កំលាំង​អាវុធហត្ថ​ស្រុក​ដែល​ប្រចាំ​នៅ​ចំណុច​នោះ​ថា នៅ​ម៉ោង​១០​ព្រឹក​ទី​៥​នេះ​ទឹក​មិន​ទាន់​ឡើង​ដល់​កម្រិត​ប្រកាស់​អាសន្ន​នោះ​ទេ ទោះបីជា​អាកាស់ធាតុ​កំពង់​មាន​ភ្លៀ​ធ្លាក់​រលឹម​ស្រិច​ៗ ជាមួយ​និ​ផ្ទៃមេឃ​អ៊ួ​អាប់​ក៍ដោយ ​។

ទាក់ទិន​និង​នេះ មិន​អាច​សុំ​ការ​ទំនាក់ទំនង​បានជា​មួយ​លោក សៅ បុរី​វ​ឌ្ឈ​តនៈ​អភិបាលស្រុក​កំពង់​សិ​សាបាន​ទេ​នៅ​ព្រឹក​នេះ ដោយ​តេ​ចូល​មិន​ម​សន​អ្នក​ទទួល ។​អាកាស់ធាតុ​ប៉ុន្មាន​ថ្ងៃនេះ​បាន​ទំលាក់​ទឹកភ្លៀង លាយ​ខ្យ​ក់​កន្ត្រាក់​ម្តង់​ៗ រលក​សមុទ្រ​មាន​កំពស​ខ្ពស់ បាន​គ្រប់​ដណ្តប់​ទូ​ទាំង​ស្រុក​ក្រុង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ តែ​យ៉ាងណា​មិន​មាន​សេច​ត្តី​រាយការណ៍​ណា​ថា​បាន​បះ​ពាល់​អាយុជីវិត​មនុស្ស​ឡើយ​។

​តាម​ព៌​ត​មាន​ត្រឹម​ម៉ោងជាង​១០​ នៅ​ព្រំ​ប្រទាល់​ខេត្ត​កំពង់​ស្ពី​-​ខេត្ត​ព្រះ​សីហ​នុ ចំនុច​ស្ពាន​គគី មានទឹក​ហូរ​ច្រោះ​បាក់​ប្រ​ក្បាលស្ពាន​ខាងលិច​ផ្នែក​ខាងជើង ធ្វើ​អោយ​បង្កាន់ដៃស្ពាន​ប្រវែង​ជាង​២​ម៉ែត្រ​ត្រូវ​បាន​បាក់​ធ្លាក់ ហើយ​ដី​នៅ​ក្បាលស្ពាន​ផ្នែក​ខាងលិច​ត្រូវ​បាន​បាក់​ហូ​ច្រោះ​ធ្លាក់​ទៅ​ក្នុង​ប្រហែល​១​ម៉ែត្រ​ទៀត ចំណែក​ចរាចរ​ត្រឹម​ម៉ោងជាង​១០​ព្រឹក​នេះ នៅ​អោយធ្វើ​ចរាចរណ៍​បិត​បើក​ពី​ម្ខាង​ម្តងម្នាក់​។​ក្រោម​ការ​សម្រួល​ពី​សមត្តិ​កិច្ច អហ សហការ​ជាមួយ នគរបាល​ស្រុក​កំពង់​សិលា ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ