ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​តែង​រក្សា​សត្វលោក

4 ឆ្នាំ មុន

ព្រះ​ធម្មក្ខន្ធ​រួមទាំងអស់មាន​៨៤០០០​ធម្មក្ខន្ធ​ហៅ​ថា ព្រះធម៌ ។ ព្រះធម៌​តែង​រក្សា​សត្វលោក​ឱ្យ​បាន​សុខ​ក្នុង​លោក​នេះ​ផង​និង​លោក​ខាង​មុខ​ផង ។ មាន​តែ​ព្រះធម៌​ប៉ុណ្ណោះដែល​ធ្វើ​ឱ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ ទាប ដោយ​ត្រកូល…

ព្រះ​ធម្មក្ខន្ធ​រួមទាំងអស់មាន​៨៤០០០​ធម្មក្ខន្ធ​ហៅ​ថា ព្រះធម៌ ។ ព្រះធម៌​តែង​រក្សា​សត្វលោក​ឱ្យ​បាន​សុខ​ក្នុង​លោក​នេះ​ផង​និង​លោក​ខាង​មុខ​ផង ។

មាន​តែ​ព្រះធម៌​ប៉ុណ្ណោះដែល​ធ្វើ​ឱ្យ​កក់ក្តៅ​ក្នុង​ជីវិត ព្រោះ​ព្រះធម៌​បាន​ស្ថាបនា​មនុស្ស ដែល​ធ្លាប់តែ​អន់​ថយ​ទន់ ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ធន់​ជាដើម ឱ្យ​បានជា​មនុស្ស ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ថ្នាក់​ទេវតា​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

ព្រះធម៌​តែង​ស្ថិត​នៅ​កៀក​នឹង​យើង​ជា​និច្ច​មិន​បាន​ឃ្លា​តទៅ​ណា​ឆ្ងាយ​ឡើយ មាន​តែ​សត្វលោក​ទេ​ដែល​ចេះ​តែ​លះបង់​ព្រះធម៌​ចោល ហើយ​លាចាក​លោក​នេះ​ស្ពាយ​យក​កម្ម​ដែល​ខ្លួន​បាន​សាង​ទៅ​ជាមួយ ។

ព្រះធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​សត្វលោក​ទុកចិត្ត​លើ​ព្រះធម៌ ជឿជាក់​លើ​ព្រះធម៌​ចុះ នឹង​បាន​ល្អ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​សព្វបែបយ៉ាង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ