ចូលរួមជាមួយ ហ៊ួយប៉ាង ហួងសាន អុីនធើណេសិនណល ក្នុងដំណើរឆ្ពោះទៅរកប្រណីតភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ សន្និសីទ ហ៊ួយប៉ាង…
រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ សន្និសីទ ហ៊ួយប៉ាង…
រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៩ សន្និសីទ ហ៊ួយប៉ាង ហួងសាន របស់វិនិយោគិនចិន បានរៀបចំឡើងដើម្បីបង្ហាញពីភាពរីកចម្រើនលូតលាស់ក្នុងវិស័យអចលនទ្រព្យដោយមានការចូលរួមពីភ្ញៀវកិត្តិយស និងវិនិយោគិនជាច្រើន។
ពិធីនេះធ្វើឡើងនៅសណ្ឋាគារ ហួង សាន ទល់មុខវិមានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជីញចូលរួមពីអ្នកឧកញ៉ា ហ៊ុន តូ លោកជំទាវ ហ៊ុន គីមឡេង នេត សាវឿន លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍សមាគមខ្មែរ-ចិននៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសប្រហែល៣០០នាក់ដោយមានការអមដំណើរដោយនារីបំរើការលើយន្តហោះដ៏ស្រស់ស្អាតផងដែរ ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ហ៊ួយប៉ាង អុីនធើណេសិនណលរៀលអ៊ីស្ទេត បានឱ្យដឹងថា ហ៊ួយប៉ាង អុីនធើណេសិនណល ជាយាន្តមួយដែលកំពុងធ្វើដំណើរទៅមុខសន្សឹមៗក្នុងការដឹកនាំប្រជាជនដែលរស់នៅទីក្រុងភ្នំពេញឆ្ពោះទៅកាន់ដែនដីថ្មីមួយ ដោយទទួលបានបទពិសោធន៍ពីការរស់នៅបែបថ្មីប្រកបដោយភាពស៊ីវីល័យ ប្រណីតភាព និងគុណភាព។
នៅក្នុងពិធីនោះ លោក សិន ឆាវ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ួយប៉ាង អុីនធើណេសិនណល រៀល អុីស្ទេត បានឱ្យដឹងថា ហ៊ួយប៉ាង អុីនធើណេសិនណល គ្រុប បានបង្កើតឡើងជិត២០ឆ្នាំមកហើយ ដោយបានខិតខំអភិវឌ្ឍមាគ៌ាពិធកម្ម រហូតដល់បច្ចុប្បន្នបានប្ដេជ្ញាពង្រីកខ្លួនក្នុងវិស័យអចលនទ្រព្យ និងរៀបចំបោះគោលដៅនៅអាស៊ីអាគ្នេយ៍ដោយឈរជើងនៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយធ្វើអន្តរជាតិនីយកម្ម និងទំនើបនីយកម្មការរស់នៅប្រកបដោយភាពស៊ីវីល័យ ប្រណីតភាព និងគុណភាព សម្រាប់ប្រជាជនគ្រប់ស្រទាប់។
លោកបន្តថា ក្នុងឆ្នាំ២០១៩នេះ ហ៊ួយប៉ាង អុីនធើណេសិនណល រៀលអុីស្ទេត បានបង្កើតស្នាដៃក្នុងការរស់នៅមួយសម្រាប់ប្រជាជាតិខ្មែរលើកដំបូងនោះ គឺ ហ៊ួយប៉ាង ហួងសាន អុីនធើណេសិនណល ដែលវាជាចំណែកមួយទាក់ទងនឹងការរស់នៅដ៏ប្រសើរ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈរស់នៅថ្មីមួយរបស់ប្រជាជនផងដែរ។
លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍ សមាគមខ្មែរ-ចិននៅកម្ពុជា បានមានប្រសាសន៍ថា តាមរយៈការវិយោគរបស់ចិនមកប្រទេសកម្ពុជាកាន់តែច្រើននឹងអាចចូលរួមជួយក្នុងការបន្ថែមនូវសោភ័ណ្ឌភាព និងគុណភាពនៃសំណង់ និងស្ថាបត្យកម្មនៅក្នុងទីក្រុងភ្នំពេញ ហើយនឹងរឹតតែធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងអាចក្លាយទៅជាទីក្រុងប៉ារីសដ៏តូចមួយនៅប៉ែកបូព៌ា ។
លោកឧកញ៉ាបន្តថា ការសសម្ពាធគម្រោង ហ៊ួយប៉ាង ហួងសាន អុីនធ័រណេសិនណល រៀលអ៊ីស្ទេត នៅពេលនេះបានបញ្ជាក់ពីការរីកចម្រើននៃក្រុមហ៊ុនហ៊ួយប៉ាងនៅកម្ពុជាដោយបានធ្វើការដឹកនាំមុខគេទៅលើវិស័យអចលនទ្រព្យដែលបានបញ្ជាក់ពីសច្ចៈធម៌ជាក់ស្តែង ក៏ដូចជាសេវាកម្ម និងការផ្តល់នូវលំនៅដ្ឋានប្រកបដោយសុខសុភមង្គលដល់ទីក្រុងភ្នំពេញ ជាមួយនឹងគម្រោងប្រកបដោយប្រណីតភាព និងផ្តល់នូវសេវាកម្មដ៏ល្អប្រសើរដល់អតិថិជនជាច្រើនផងដែរ ។
គួរបញ្ជាក់ថា គម្រោង ហ៊ួយប៉ាង ហួងសាន ជាគម្រោងមួយដែលមានទីតាំងស្ថិតនៅតំបន់ដែលមានសក្ដានុពលខ្ពស់ មានស្ថានទូតនានាចំនួន៧នៅជុំវិញ និងមានចម្ងាយតែមួយផ្លូវពីស្ថានទូតអូស្ត្រាលី និងចម្ងាយតែប៉ុន្មានរយម៉ែត្រពីស្ថានទូតរុស្ស៊ី។
គម្រោងក៏ស្ថិតនៅតំបន់ទេសចរណ៍ល្បីៗរួមមាន វិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ រមនីយដ្ឋានវត្តភ្នំ ផ្សារធំថ្មី ផ្សារទួលទំពូង និងសារមន្ទីរប្រវត្តិសាស្ត្រទួលស្លែង និងមានស្ថាប័នរដ្ឋធំៗ៦នៅជុំវិញបង្កើតបានជាបណ្តុំការរស់នៅយ៉ាងសំខាន់មួយប្រកបដោយសុវត្ថិភាព ប្រណីតភាពរួមបញ្ចូលគ្នា។
គម្រោង ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ផ្សាភ្ជាប់មកជាមួយនឹងរង្វង់ការរស់នៅបែបពាណិជ្ជកម្មស្តង់ដាខ្ពស់ដោយរួមមានផ្សារទំនើប សណ្ឋាគារលំដាប់ផ្កាយ សាលាអន្តរជាតិ មន្ទីរពេទ្យស្តង់ដាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតស្ថិតនៅតំបន់កោះពេជ្រ។
ក្រៅពីនេះ គម្រោងផ្ទាល់ក៏មានសាលធំទូលាយ ចំណតយានយន្ត អាងហែល ទឹក កន្លែងហាត់ប្រាណ ភោជនីយ៍ដ្ឋាន ខេធីវី ក្លឹបកម្សាន្តជាដើម ដែលសាងសង់យ៉ាងពិសេសសម្រាប់ការរស់នៅបែបស៊ីវីល័យ និងប្រណីតភាពដែលស្ថិតនៅដែនដីថ្មីមួយនៃទីក្រុងភ្នំពេញ។
សាលពិព័រណ៍៖ ក្បែរសណ្ឋាគារ ហួង សាន អុីនធើណេសិនណល អគារលេខ ១៦៨ វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរស័ព្ទ ៖ 085 335 999 / 085 336 999 ៕ ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ