ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លក្ខណៈ​ពិសេស​ផ្លែស្វាយ​​ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Nutrition and Metabolic Insights បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​ដែល​ធាត់​ជ្រុល​ញ៉ាំ​ផ្លែស្វាយ​ទៀងទាត់​ប្រហែលជា​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ហើយ​ក៏​មិន​មាន​ផល​អវិជ្ជមាន​ចំពោះ​ទម្ងន់​រាង​កាយ​គេ​ដែរ​។ ការ​ស្រាវជ្រាវ​រក​ឃើញ​ថា សារធាតុ​ជីវសាស្ត្រ​ដ៏​សកម្ម​ជា​ច្រើន​រួម​ទាំង…

តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Nutrition and Metabolic Insights បាន​ឲ្យ​ដឹង​ថា មនុស្ស​ធំ​ដែល​ធាត់​ជ្រុល​ញ៉ាំ​ផ្លែស្វាយ​ទៀងទាត់​ប្រហែលជា​អាច​ជួយ​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន ហើយ​ក៏​មិន​មាន​ផល​អវិជ្ជមាន​ចំពោះ​ទម្ងន់​រាង​កាយ​គេ​ដែរ​។

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា សារធាតុ​ជីវសាស្ត្រ​ដ៏​សកម្ម​ជា​ច្រើន​រួម​ទាំង Mangiferin ដែល​ជា​អង់​ទី​អុក​ស៊ី​ដង​ក្នុង​ផ្លែស្វាយ​ដើរតួ​នាទី​ដ៏​មាន​ប្រយោជន៍​មួយ​ចំពោះ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ជាតិ​សរសៃ​របស់​វា​ក៏​ជួយ​បន្ថយ​ការ​បឺត​ស្រូប​ជាតិ​ស្ករ​ចូល​ទៅ​ក្នុង​ចរន្តឈាម​ដែរ​។

ក្នុង​ពេលធ្វើការ​សិក្សា អ្នកចូលរួម​ទាំងអស់​តម្រូវ​ឲ្យ​ញ៉ាំ​ផ្លែស្វាយ​ក្រៀម​ចំនួន ១០​ក្រាម ដែល​ស្មើរ​នឹង​ផ្លែស្វាយ​ស្រស់​ប្រហែល ១០០​ក្រាម​។ ជា​លទ្ធផល​គេ​រក​ឃើញ​ថា ជាតិ​ស្ករ​ក្នុង​ឈាម​របស់​មនុស្ស​ធាត់​ជ្រុល​ទាំងនេះ​ថយ​ចុះ​បាន​យ៉ាង​ល្អ​។

ថ្វីបើ​ការ​សិក្សា​នេះ​គឺជា​លើក​ដំបូង​ក៏​ដោយ ក៏​មិន​មាន​ហេតុផល​ណាមួយ​ដែល​អ្នក​មិន​ត្រូវ​ញ៉ាំ​ផ្លែស្វាយ​ដែរ​។ អ្នក​ក៏​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​ដែរ​ចំពោះ​ពេលវេលា និង​ចំនួន​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​គួរ​ញ៉ាំ​ផ្លែស្វាយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ