ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ជាង​៥០​កេស​កប់​ក្នុង​ដី​ព្រៃ​ក្បែរ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើង​ចំរុះ​ចំនួន​៥៤​កេស​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ដី​ព្រៃ​មួយ​កន្លែង​ក្បែរ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែ សីហា ឆ្នាំ​២០១៩ ។…

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើង​ចំរុះ​ចំនួន​៥៤​កេស​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ដី​ព្រៃ​មួយ​កន្លែង​ក្បែរ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៤ ខែ សីហា ឆ្នាំ​២០១៩ ។

កងកម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សា​រ៉េ​ត វិ​សេដ្ឋ បាន​ជីក​គាស់​ក្នុង​ដី​ព្រៃ​មួយ​កន្លែង​ក្បែរ​អូរ​ព្រំដែន​ក្នុង​ចំណុច​39TV 163635 ស្ថិត ក្នុង​ក្រុម​ទី​០៣ ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ក្នុង​ខណ​:​ពេល​ដែល​ប្រជាពលរដ្ឋ​កាប់​គាស់​ដី​ធ្វើ​ចំការ​បាន​ប្រទះ​ឃើញ​កេស​ដែក​ដែល​សង្ស័យ​ថា​ជា​កេស​គ្រាប់កាំភ្លើង​។

ក្នុង​សកម្មភាព​គាស់កកាយ​ដី​នេះ​បាន​រក​ឃើញ​យុ​ទ្ឋ​ភ័​ណ្ឌ​ជា​សំណល់​ពី​សង្គ្រាម​មាន​គ្រាប់កាំភ្លើង​ចំរុះ​ចំនួន​៥៤​កេស ក្នុង​នោះ​រួម​មាន គ្រាប់កាំភ្លើង​ប្រភេទ RPK ចំនួន​៩​កេស​, គ្រាប់កាំភ្លើង​ប្រភេទ AK47 ចំនួន​១​កេស និង គ្រាប់កាំភ្លើង​ប្រភេទ 12,7 ចំនួន​៤៤​កេស ។

ក្រៅពី​នោះ​មាន​គ្រាប់កាំភ្លើង​ជា​ច្រើន​ប្រភេទ​ទៀត​នៅ​ក្នុង​រណ្តៅ​ដី​ជ្រៅ ដែល​សមត្ថកិច្ច​នគរបាល​មិន​អាច​ធ្វើការ​ជីក​គាស់​បាន​ទេ គឺ​ត្រូវ​ប្រើ​បច្ចេកទេស​ជំនាញ​ច្បាស់លាស់ តែ​នគរបាល​បាន​​យក​ខ្សែ​ព័ទ្ធ​ជុំវិញ​កន្លែង​ប្រទះ​ឃើញ​គ្រាប់កាំភ្លើង​ខាងលើ​នោះ និង​ហាម​មិន​ឱ្យ​ប៉ះពាល់ ព្រមទាំង​បាន​រាយការណ៍​ជូន​ទៅ​អង្គភាព​ CMAC ដើម្បី​បន្ត​រុករក​តាម​ជំនាញ ។

លោក​វរសេនីយ៍ទោ សា​រ៉េ​ត វិ​សេដ្ឋ អធិការ​នគរបាល​ស្រុក​ភ្នំព្រឹក បាន​បញ្ជាក់​ថា យុ​ទ្ឋ​ភ័​ណ្ឌ​ទាំង​៥៤​កេស​នេះ ស្ថិត​នៅ​ក្នុង​ដី​មួយ​កន្លែង​នេះ​យូរ​មក​ហើយ ដែល​ទំនង​ក្នុងអំឡុងពេល​នៃ​សម័យ​សង្គ្រាម​ពី​អតីតកាល ហើយ​ទីតាំង​នេះ​ស្ថិត​នៅ​កៀក​បំផុត​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក​បន្ត​ថា តាម​ប្រភព​ពី​បងប្អូន​ជា​អតីត​ទាហាន ដែល​រស់នៅ​ទី​នេះ​កាលពី​ពេល​មុន​ធ្លាប់​បាន​និយាយ​ថា មាន​ទីកន្លែង​ផ្សេង​ៗ​ទៀត​ក្នុងភូមិ​សាស្ត្រ​ជាប់​ព្រំដែន ជា​ចំណុច​លាក់​កប់​យុ​ទ្ឋ​ភ័​ណ្ឌ​ពី​អតីតកាល ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​អាច​នៅ​ចាំទី​កន្លែង​នោះ​ដោយ​ជាក់លាក់​បាន​ទេ ។

ទោះបីជា​យ៉ាងណា យុ​ទ្ឋ​ភ័​ណ្ឌ​ជា​គ្រាប់កាំភ្លើង​ចំរុះ​ទាំងនេះ មាន​តែ​គ្រាប់​ប្រភេទ​12,7​ប៉ុណ្ណោះ​ដែល​អាច​នៅ​ប្រើប្រាស់​បាន​ខ្លះ ឯ​គ្រាប់កាំភ្លើង​ផ្សេង​ពី​នេះ​មាន​សភាព​ពុក​ផុយ​ប្រើ​ការ​លែង​កើត​ទៅ​ហើយ​៕ (​កែ សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ