ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់ទឹកភ្លៀងកំពុងវាយប្រហារខ្លាំងក្នុង​ស្រុកសំឡូត ខេត្តបាត់ដំបង

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានដឹង នៅព្រឹកថ្ងៃទី០៥ សីហា នេះថា​ នៅតាម​ភូមិ​សាស្ត្រ មួយ​​​​ចំនួន​​នៅក្នុងស្រុកសំឡូត ពេលនេះកំពុងរងនូវជំនន់ទឹកភ្លៀង ​ដែលធ្វើឲ្យកំណាត់ផ្លូវនៅកន្លែងខ្លះ…

​ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានដឹង នៅព្រឹកថ្ងៃទី០៥ សីហា នេះថា​ នៅតាម​ភូមិ​សាស្ត្រ មួយ​​​​ចំនួន​​នៅក្នុងស្រុកសំឡូត ពេលនេះកំពុងរងនូវជំនន់ទឹកភ្លៀង ​ដែលធ្វើឲ្យកំណាត់ផ្លូវនៅកន្លែងខ្លះ ត្រូវ កាត់ផ្ដាច់ រីឯស្ពានយោលឆ្លងកាត់ដងស្ទឹងប៉ែកខាងលើៗ​កំពុងរងការគំរាមកំហែង​ផងដែរ ដែលធ្វើអ្នក ដំណើរ ឬសិស្សានុសិស្សមិនអាចធ្វើដំណើរបានឡើយ ។

បើតាមប្រភពព័ត៌មាននេះពីស្រុកសំឡូត​នៅមុននេះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងនាពេលនេះ គេសង្កេត ឃើញបាននិងកំពុងប៉ះទង្កិចខ្លាំងទៅលើភូមិសាស្ត្រនានា នៅក្នុងឃុំតតោក ស្រុកសំឡូត ។ ពេលនេះ កំពុង​ទឹក ហាក់កំពុងឡើងនៅតាមដងស្ទឹង និងតាមដងអូរនានា ​ដែលកំពុង​គំរាមកំហែង​ស្ពាន​​យោល «អូរ​ននោង» ឆ្លងកាត់ដងស្ទឹងគ្រញូង ហើយថែមទាំងបានកាត់ផ្ដាច់កំណាត់ផ្លូវថ្នល់ខ្លះៗទៀតផង ។

មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ពេលនេះ ស្ពានយោល ឬ​កំណាត់ផ្លូវមួយចំនួននៅក្នុងឃុំតតោត មិនអាច​ឲ្យ អ្នកដំណើរឆ្លងកាត់បានទេ។ ប្រភពដដែលបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកាត់ផ្ដាច់ផ្លូវ និងយាយីស្ពាន យោលខាងលើនេះ បានធ្វើសិស្សានុសិស្សត្រូវខកខានទៅប្រលង មន្ត្រីរាជការត្រូវខក​ខានទៅ​ចូលរួម ប្រជុំនៅសាលាស្រុក ខណ:ប្រជាពលរដ្ឋត្រូវខកខានធ្វើដំណើទៅប្រកបមុខរបរប្រចាំថ្ងៃ ។

អាជ្ញាធរ​បានបញ្ជាក់ថា ភ្លៀងបានបង្អោរស្ទើរពេញមួយយប់នៅក្នុងស្រុកសំឡូត រហូតមក​ដល់ព្រឹក​ថ្ងៃទី ០៥ សីហា នេះមេឃក៏កំពុងភ្លៀងធ្លាក់ ដែលធ្វើឲ្យទឹកស្ទឹងឬអូរ កំពុងជនឡើងមិនឈប់ ។ ដោយឡែក នៅ ក្នុងក្រុងបាត់ដំបង ឬ ​នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង ពេលនេះភ្លៀងក៏ កំពុងបង្អោរ ជាប់ រហូតដែរ តែទឹកស្ទឹងសង្កែ ហាក់មិនទាន់មានការប្រែប្រូលនៅឡើយទេ។

ប៉ុន្តែយ៉ាងណា ប្រជា​ពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសង្កែ ប៉ែកខាងលើៗ​នៃស្រុកសំឡូត គួតែមាន​ការ​ប្រុងប្រយ័ត្ន។ ព្រោះ​ពេលនេះ ទឹកស្ទឹងកំពុងឡើងបណ្ដើរៗ​ដោយសារទឹកភ្លៀង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ