ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទម​តូច​ជាទី​ស្ងាត់​សម្រាប់​កំពូល​មហាសេដ្ឋី ប៊ី​ល​ហ្គេ​ត គិត​យុទ្ធសាស្ត្រ​ជំនួញ

4 ឆ្នាំ មុន

វិធីសាស្ត្រ​ចម្លែក​មួយ​របស់​លោក Bill Gates ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ ។ ក្នុង​នាម​ជា​អ្នកដឹកនាំ​ដែល​មាន​សម្ពាធ​ធំ​ម្នាក់ លោក Bill Gates របស់​ក្រុមហ៊ុន…

វិធីសាស្ត្រ​ចម្លែក​មួយ​របស់​លោក Bill Gates ដែល​ជួយ​ឲ្យ​លោក​ជោគជ័យ ។ ក្នុង​នាម​ជា​អ្នកដឹកនាំ​ដែល​មាន​សម្ពាធ​ធំ​ម្នាក់ លោក Bill Gates របស់​ក្រុមហ៊ុន Microsoft តែងតែ​ចំណាយពេល​មួ​យស​ប្តា​ហ៍​ទៅ​រស់នៅ​ក្នុងផ្ទះ​ឈើ​តូច​មួយ​ក្នុង​ព្រៃ​យ៉ាងតិច​ណាស់​ក៏​២​ដង​ក្នុង​មួយ​ឆ្នាំ​ដែរ ។ លោក​ហៅ​វា​ថា ជាស​ប្តា​ហ៍​សម្រាប់​គិត ។

លោក​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​តូច​របស់​លោកតា​មរយៈ​ឧទ្ធម្ភាគចក្រ ឬ​យន្តហោះ​លើ​ទឹក និង​ចំណាយពេល​មួ​យស​ប្តា​ហ៍​នេះ ដើម្បី​អាន​ឯកសារ​សរសេរ​ដោយ​បុគ្គលិក​របស់ Microsoft ពី​ការ​បង្កើត​ថ្មី ឬ​ការ​វិនិយោគ​ថ្មី​ៗ ។ លោក​ព្យាយាម​អាន​ឯកសារ​ឲ្យ​បាន​ច្រើន តាម​សមត្ថភាព​របស់​លោក ហើយ​ពេល​ខ្លះ​លោក​ចំណាយ​ដល់​ទៅ ១៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៀត​ផង ដើម្បី​អាន​ឯកសារ​ទាំងនោះ ។ លោក​បាន​ចាប់ផ្តើម​ទម្លាប់​នេះ​នៅ​ទស​វត្ស​ឆ្នាំ ១៩៨០ ។ មក​ដល់​ពេល​នេះ មិន​មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​សួរសុខទុក្ខ​លោក​ក្នុង​កំឡុង​ពេល​ស​ប្តា​ហ៍​សម្រាប់​គិត​របស់​លោក​ទេ ។

អ្នកស្រី Laura Stack ដែល​ជា​ប្រធាន និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ប្រឹក្សា The Productivity Pro បាន​ឲ្យ​ដឹង​ថា វិធីសាស្ត្រ​នេះ គឺ​ពិតជា​ល្អ​ណាស់ ហើយ​អ្នកស្រី​ផ្តល់​យោបល់​ឲ្យ​មនុស្ស​ដទៃ​សាកល្បង​តាម​ដែរ ។ អ្នកស្រី​បាន​និយាយ​ថា «​មនុស្ស​គ្រប់​ៗ​រូប​គួរតែ​មាន​ទីកន្លែង​ទី​៣ ដែល​មិនមែន​ជា​កន្លែង​ការងារ ឬ​ផ្ទះ ដែល​ពួក​គេ​អាច​មាន​ពេលវេលា​ក្នុង​ការ​គិត បង្កើត ឬ​ស្វែងរក​ភាព​ច្បាស់លាស់ ។ ពួក​យើង​ត្រូវ​តែ​បង្កើត​បរិស្ថាន​ដែល​អនុញ្ញាត​ឲ្យ​ពួក​យើង​មាន​សមត្ថភាព​ក្នុង​ការ​ផ្តោត​ស្មារតី​ដោយ​មិន​ទទួល​ការ​រំខាន​ពី​បុគ្គលិក​ដទៃ ដៃគូ​ជីវិត កូន​ៗ សត្វ​ចិញ្ចឹម ឬ​បច្ចេកវិទ្យា​…​។​»

អ្នកស្រី Ellen Faye ដែល​ជា​គ្រូបង្វឹក​ផ្នែក​ភាព​ជា​អ្នកដឹកនាំ​បាន​យល់​ស្រប និង​បន្ថែម​ថា «​ការ​ធ្វើ​លំ​ហាត់ប្រាណ ហាត់ Yoga និង​ការ​តាំងសមាធិ គឺជា​ដំណោះស្រាយ​ល្អ​សម្រាប់​ការ​គ្រប់គ្រង​ស្ត្រេ​ស​ជា​រៀងរាល់ថ្ងៃ​ពិតមែន តែ​មិន​មាន​អ្វី​ល្អ​ជាង​ការ​ផ្តាច់ខ្លួន​អស់​មួយ​រយៈ ដើម្បី​បង្កើត​ទីកន្លែង​សម្រាប់​ការ​សម្រេចចិត្ត​សំខាន់​ៗ និង​ការ​បង្កើត​ថ្មី​ទេ​។​» សម្រាប់​លោក Gates ស​ប្តា​ហ៍​សម្រាប់​គិត​របស់​លោក​ត្រូវ​បាន​រីកសាយ​ដល់​វិស្វករ​ថ្នាក់ខ្ពស់​ដទៃ​ក្នុង Microsoft ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ