ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បំបែក​បាតុកម្ម​ថ្មី​ នៅ​ហុងកុង

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ទី​៣ ​សីហា បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក​បំបែកពួក​បាតុករ ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​លើកគ្នា​ដើរ​ហែ​ក្បួន​ច្រើន​ពាន់​នាក់ កាត់​តាម​វិ​ថី​នានា​ជា​សញ្ញា​នៃ​ការ​មិន​មាន​ទំនុកចិត្ត​ចំពោះ​ចិន ដែល​បាន​ចេញ​ការ​ព្រមាន​នានា​ឲ្យ​បញ្ចប់វិបត្តិ​។ ប៉ូលិស​បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក​ជា​ច្រើន​គ្រាប់​បំបែកពួក​បាតុករ…

ក្រុង​ហុងកុង ៖ ប៉ូលិស​ក្រុង​ហុងកុង​កាលពី​យប់​ថ្ងៃ​ទី​៣ ​សីហា បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក​បំបែកពួក​បាតុករ ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ ដែល​លើកគ្នា​ដើរ​ហែ​ក្បួន​ច្រើន​ពាន់​នាក់ កាត់​តាម​វិ​ថី​នានា​ជា​សញ្ញា​នៃ​ការ​មិន​មាន​ទំនុកចិត្ត​ចំពោះ​ចិន ដែល​បាន​ចេញ​ការ​ព្រមាន​នានា​ឲ្យ​បញ្ចប់វិបត្តិ​។

ប៉ូលិស​បាន​បាញ់​គ្រាប់បែក​បង្ហូរទឹកភ្នែក​ជា​ច្រើន​គ្រាប់​បំបែកពួក​បាតុករ នៅ​មុខ​ស្នងការដ្ឋាន​ប៉ូលិស​ស្ថិត​ក្នុង​សង្កាត់​ទេសចរណ៍​TSIM SHA TSUI រុញច្រាន​ពួក​បាតុករ​ក្នុង​វិ​ថី​ទាំងឡាយ ដែល​តាម​ធម្មតា​សម្បូរ​ដោយ​អ្នកទេសចរ​។ នា​ពេល​ថ្ងៃ​បាតុករ​ជា​ច្រើន​រយ​នាក់​ដែល​បិទមុខ បាន​នាំ​គ្នា​ដាក់​បា​រ៉ា​ស់រាំង​ផ្លូវ​ជា​ច្រើន នៃ​តំបន់​ពាណិជ្ជកម្ម​និង​ទេសចរ​នោះ ស្ថិត​នៅ​ជិត​កំពង់​ផែ​។ ប៉ូលិស​បាន​ស្នើ​ដល់​ពួក​បាតុករ​ឲ្យ​បញ្ឈប់​អំពើ​ខុសច្បាប់​ទាំងនេះ ហើយ​ចៀសវាង​កុំ​លើកគ្នា​មក​កាន់​ផ្នែក​នេះ​នៃ​ដែនដី​ហុងកុង​។

ក្រុង​ប៉េ​កាំ​ង​និង​អាជ្ញាធរ​មូលដ្ឋាន បាន​បន្តឹង​សំឡេង​ដោយ​ធ្វើការ​ចាប់ខ្លួន​មនុស្ស​ច្រើន​សិប​នាក់​។ កងទ័ព​ចិន​ប្រកាស​ថា​ខ្លួន​ត្រៀម​បញ្ចប់​ការ​បង្កចលាចល​ដែល​មិន​អាច​អត់អោន​ឲ្យ​បាន ប្រសិនបើ​មាន​សំណើ​។ ទោះបី​យ៉ាងណា​ពួក​បាតុករ​នៅ​តែ​ផ្គើន​និង​សន្យា​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​ជា​ច្រើន​ទៀត​នា​ស​ប្ដា​ហ៍​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ