ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រមើល​ស្រ​ម៉ៃ​មួយ​ថ្ងៃ​៥​នាទី​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ជាង​មុន

4 ឆ្នាំ មុន

តើ​អ្នកមាន​ដឹង​ទេ​ថា ខួរក្បាល​របស់​អ្នក​ជះ​ឥទ្ធិពល​ជា​ច្រើន​លើ​សុខភាព ភាព​ជោគជ័យ និង​ជំនាញ​ផ្សេង​ៗ​របស់​អ្នក ? យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ខួរក្បាល Sanjay Gupta បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​អាច​ជួយ​ដល់​បេះដូង…

តើ​អ្នកមាន​ដឹង​ទេ​ថា ខួរក្បាល​របស់​អ្នក​ជះ​ឥទ្ធិពល​ជា​ច្រើន​លើ​សុខភាព ភាព​ជោគជ័យ និង​ជំនាញ​ផ្សេង​ៗ​របស់​អ្នក ? យោង​តាម​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​វះកាត់​ខួរក្បាល Sanjay Gupta បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​អាច​ជួយ​ដល់​បេះដូង សម្ពាធ​ឈាម និង​ប្រព័ន្ធ​ការពារ​ក្នុង​រាង​កាយ​មនុស្ស​ទៀត​ផង ។

ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ក្លាយជា​មនុស្ស​ជោគជ័យ​ទាំង​ក្នុង​ការ​សិក្សា ការងារ ឬ​អាជីវកម្ម​នោះ អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​គំនិត​របស់​អ្នក​ឲ្យ​ជួយ​អ្នក​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ទាំងនោះ​វិញ ។ ការ​ស្រមើល​ស្រ​ម៉ៃ ស្ថិត​ក្នុង​ចំណោម​វិធីសាស្ត្រ​ជា​ច្រើន ដែល​អាច​ជួយ​ដល់​ខួរក្បាល​របស់​អ្នក​បាន​ព្រោះ អ្នក​អាច​ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​មាន​រូបរាង​ដែល​អាច​មើលឃើញ​បាន និង​ឲ្យ​អ្នក​ដើរ​តាម ។
យោង​ទៅ​តាម​ការ​សិក្សា​មួយ​ដែល​មានឈ្មោះ​ថា The Future of Memory: Remembering, Imagining and the Brain បាន​ឲ្យ​ដឹង​ថា ខួរក្បាល​របស់​មនុស្ស​មិន​អាច​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ចង​ចាំ និង​ទស្សនៈវិស័យ​នៃ​អនាគត​ទេ ។ វា​មាន​ន័យ​ថា ពេល​ដែល​អ្នក​ព្យាយាម​ស្រមើល​ស្រមៃ​ពី​គោលដៅ​របស់​អ្នក​នោះ​អ្នក និង​ខួរក្បាល​របស់​អ្នក​អាច​ព្យាយាម​បង្កើត​វា​ឲ្យ​ក្លាយជា​ការ​ពិត ។

វិធីសាស្ត្រ​នេះ​ត្រូវ​បាន​សាកល្បង​ដោយ​កីឡាករ​ដែល​តែងតែ​ស្រមើល​ស្រមៃ​ថា ពួក​គេ​ជោគជ័យ​មុន​ការ​ប្រកួត ដើម្បី​បង្កើន​សមត្ថភាព​ខ្លួន ។ ប៉ុន្តែ​ដើម្បី​ផ្លាស់​ប្តូរ​ខួរក្បាល​របស់​អ្នក អ្នក​ត្រូវ​តែ​ព្យាយាម​ហ្វឹកហាត់​ស្រមើល​ស្រ​ម៉ៃ​យ៉ាងតិច​ណាស់ ពី​៥ នាទី​ទៅ​១០​នាទី ក្នុង​មួយ​ថ្ងៃ​រហូត​ដល់​៦​ស​ប្តា​ហ៍​ដែរ ។ប្រសិនបើ​អ្នកមាន​ភារកិច្ច​រវល់​អ្នក​អាច​សាកល្បង​បាន មុន​ពេល​ចូល​ដំណេក ឬ​ពេល​ក្រោកពីដំណេក​ជាដើម ។ មុន​ពេល​ចាប់ផ្តើម អ្នក​គួរ​សួរ​ខ្លួនឯង​ថា តើ​ខ្ញុំ​មាន​ទេព​កោសល្យ​ខុស​គេ​អ្វីខ្លះ ? តើ​វា​នឹង​ល្អ​សម្រាប់​នរណា ? តើ​ខ្ញុំ​ស្រលាញ់​ចូល​ចិត្ត​អ្វី ? តើ​ខ្ញុំ​មាន​គោលដៅ​អ្វី ?

វា​ពិតជា​សំខាន់​ក្នុង​ការ​ស្រមើល​ស្រ​ម៉ៃ​ពី​មនុស្ស​ដែល​អ្នក​ចង់​ក្លាយទៅជា ឬអ្វី​ដែល​អ្នក​ចង់​សម្រេច​ជាដើម ។ ឧទាហរណ៍​ដូច​ជា អ្នក​ចង់​ធ្វើ​បទ​បង្ហាញ​ដ៏​អស្ចារ្យ​នៅ​ក្រុមហ៊ុន​ជាដើម ។ អ្នក​គួរតែ​ស្រមើល​ស្រ​ម៉ៃ​ឃើញ​ខ្លួន​ដើរទៅ​កាន់​ការិយាល័យ និង​និយាយ​មុខ​អ្នក​ដទៃ​ដោយ​មាន​ជំនឿ​ចិត្ត រួច​ទទួល​បានការ​កោតសរសើរ​ពី​អ្នក​ទាំងអស់​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ