ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចោទប្រកាន់​រឿង​បោកប្រាស់​មួយ​ក្នុង​សិល្បៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកចម្រៀង​មួយ​ចំនួន​ព្រោះតែ​ចង់​មាន​បទ​ចម្រៀង​ចេញផ្សាយ​បាន​ចាញ់បោក​គេ​អស់​ប្រាក់​។ នេះ​បើ​តាម​អ្នកចម្រៀង​ទាំងនោះ​បកអាក្រាត​ទៅ​លើ​ឈ្មោះ​ឆេ​ង ទី​ម៉ា ។ នា​ពេល ថ្មី​ៗ​កន្លង​មក​អ្នកចម្រៀង​ធា រ៉ា​នី បាន​ទម្លាយ​រឿង​អ្នកនិពន្ធ​បទ​ចម្រៀង​ឈ្មោះ​ឆេ​ង ទី​ម៉ា…

រាជធានី​ភ្នំពេញ​៖ អ្នកចម្រៀង​មួយ​ចំនួន​ព្រោះតែ​ចង់​មាន​បទ​ចម្រៀង​ចេញផ្សាយ​បាន​ចាញ់បោក​គេ​អស់​ប្រាក់​។ នេះ​បើ​តាម​អ្នកចម្រៀង​ទាំងនោះ​បកអាក្រាត​ទៅ​លើ​ឈ្មោះ​ឆេ​ង ទី​ម៉ា ។ នា​ពេល ថ្មី​ៗ​កន្លង​មក​អ្នកចម្រៀង​ធា រ៉ា​នី បាន​ទម្លាយ​រឿង​អ្នកនិពន្ធ​បទ​ចម្រៀង​ឈ្មោះ​ឆេ​ង ទី​ម៉ា ថា​បោកប្រាស់​នាង ។ ទី​ម៉ា បាន​ទាមទារ​យក​លុយ​ពី​នាង​មុន ប៉ុន្តែ​៣​ខែ​ទៅ​ហើយ​មិនដឹង​ជា​បទ​ចម្រៀង​នៅឯណា ។

ក្រៅពី​នេះ​នៅ​មាន​អ្នក​ដទៃ​ទៀត​បាន​ជួប​រឿង​ស្រ​ដៀង​កញ្ញា​ធា រ៉ា​នី ដែរ ។ ពួក​គេ​បាន​ទម្លាយ​តាម​រយៈ​សារ​ហ្វេ​ស​ប៊ុ​កថា បាន​ចាញ់បោក​អ្នកចម្រៀង និង​អ្នកនិពន្ធ​ឆេ​ង ទី​ម៉ា ។ នាង​ធា រ៉ា​នី ឲ្យ​ដឹង​ថា នាង​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​បានឃើញ​សារ​ពី​អ្នកចម្រៀង​ផ្សេង​ទៀត ដែល​អះអាង​ថា ពួក​គេ​បាន​ចាញ់បោក​លោក​ទី​ម៉ា ក្នុង​រូបភាព​ស្រ​ដៀង​នាង​ដែរ ។

អ្នកចម្រៀង Da Ariya បាន​សរសេរ​ថា «​ម្នាក់​ហ្នឹង (​ទី​ម៉ា​) បោក​ខ្ញុំ​ដែរ​ហ្នឹង លុយ​កក់​ច្រៀង​បោក​ឯង​អស់​៣០​ដុល្លារ​ដែរ​ហ្នឹង​»​។ ចំណែក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rin Savoen បាន​សរសេរ​ថា «​ជំពាក់​លុយ​ខ្ញុំ​១០​ដុល្លារ​តែ​មិន​សង អា​ថោក​»​។

ដោយឡែក​ហ្វេ​ស​ប៊ុ​ក​មួយទៀត ឈ្មោះ Mey Manit Johm បាន​សរសេរ​ថា «​ខ្ញុំ​ធ្លាប់​ឌី​ហ្សា​ញ​ឲ្យ​ច្រើន​ណាស់ ចុង​ក្រោយ​ស្គាល់​ធាតុ​ពិត​អា​ក្មេង​អំនួត​ម្នាក់​នេះ អា​កូនកាត់​បរទេស​គោ ។ ផ្ដាំ​បងប្អូន​ដែល​ស្រលាញ់​សិល្បៈ​ចៀស​ឲ្យ​ឆ្ងាយ​ពី​បុគ្គល​នេះ​ទៅ ព្រោះថា​គ្មាន​ចេះ​ស្អី​ទេ មាន​គេ​ប្រាប់​ខ្ញុំ​ច្រើន​ណាស់​ថា បោក​គេ​យក​លុយ​ច្រើន​ណាស់ ខ្លះ​២០០ ខ្លះ​៣០០ ខ្លះ​៤០០ ដុល្លារ មាន​អ្នកខ្លះ​លើស​ហ្នឹង​ទៀត ខ្ញុំ​ធ្លាប់​ឌី​ហ្សា​ញ​អាល់​ប៊ុ​ម​ឲ្យ​ច្រើន​ដែរ តែ​ការ​ទូទាត់​គ្មាន​បាន​សូ​ម្បី​តែ​មួយ​រៀល​លុយ​ខ្មែរ​»​។

អ្នកចម្រៀង​ធា រ៉ា​នី និយាយ​ថា នាង​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​ឃើញ​មិត្ត​សិល្បៈ​ផ្សេង​ទៀត ក៏​ចាញ់បោក​លោក​ឆេ​ង ទី​ម៉ា ដែរ ហើយ​នៅ​ពេល​ដែល​មានរឿង​ផ្ទុះ​បែប​នេះ​ហើយ គេ​មិន​ត្រឹមតែ​មិន​ចេញ​មុខ​រក​ដំណោះស្រាយ​ទទួលខុសត្រូវ​ទេ តែ​មាន​តេ​ឌឺ​ថែម​ទៀត ។ ធា រ៉ា​នី ថា​នាង​ចេញ​មុខ​បកអាក្រាត​ឆេ​ង ទី​ម៉ា នៅ​ពេល​នេះ គឺ​ដើម្បី​កុំ​ឲ្យ​អ្នកសិល្បៈ​ផ្សេង​ទៀត​ចាញ់បោក​ជន​នេះ​ដូច​រូប​នាង​ដែរ និង​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​អ្នកនិពន្ធ​ត្រឹមត្រូវ​ផ្សេង​ទៀត ។

នេះ​គ្រាន់តែ​ជា​ការ​ចោទ​របស់​អ្នក​ដែល​តាំងខ្លួន​ថា​ជា​អ្នក​រង​គ្រោះ​ប៉ុណ្ណោះ មិន​អាច​ចាត់​ទុក​ថា​ត្រឹមត្រូវ ឬ​យ៉ាងណា​ទេ ដ្បិត​មិន​ទាន់​មានការ​ឆ្លើយ​តប​ពី​ឆេ​ង ទី​ម៉ា ។ ទី​ម៉ា អាច​នឹង​មាន​ហេតុផល ឬ​ការ​វាយបក​តប​វិញ ព្រោះ​វា​អាច​ជា​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ