ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​មាន​ជំងឺ​ក្នុងស្រុក​​ស្វាយចេក​ទទួល​បាន​អំណោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ លោក ដា ទឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាយចេក និង​លោក​ស៊ុត…

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ លោក ដា ទឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាយចេក និង​លោក​ស៊ុត ង៉ុ​យ អភិបាលរង​ស្រុក​បាន​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ មក​សួរសុខទុក្ខ​និង​ប្រគល់​ជូន​គ្រួសារ​ក្រីក្រ​ចាស់ជរា​មាន​ជំងឺ​ក្នុង​ឃុំ​តា​បែន​ចំនួន​៤​គ្រួសារ ១-​ឈ្មោះ អៀម គឿ​ន ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ ភូមិ​អូរ​វែង​ជើង ២-​ឈ្មោះ​លឹ​ម ស៊ុ​ក ភេទ​ស្រី អាយុ​៧៦​ឆ្នាំ ភូមិ​អូរ​វែង​ជើង ៣-​ឈ្មោះ​ឈឹ​ម ភា ភេទ​ស្រី អាយុ​៧៦​ឆ្នាំ ភូមិ​អូរ​វែង​ត្បូង ៤-​ឈ្មោះ​គល់ គ្រូ​ស ភេទ​ស្រី អាយុ​៨២​ឆ្នាំ ភូមិ​អូរ​វែង​ត្បូង ឃុំ​តា​បែន ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​ចំនួន​២៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ​៣​ដប​, សាប៊ូ ១​ថង​, ខ្លាញ់​១​ដប​, មុង​១, ភួយ​១, អាវយឺត​១, ក្រមា​១, ក្រណាត់​ស​១​ដុំ​, សា​រ៉ុ​ង​១, ត្រីខ ១​យួរ​, មី​១​កេស និង​ថវិកា​៥០.០០០​រៀល​។

លោក​ដា ទឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ស្វាយចេក ក៏​បាន​ជំរាប​ជូន​ប្រជាពលរដ្ឋ​ទាំង​៤​គ្រួ​សារបាន​ជ្រាប​ថា អំណោយ​ដែល​បាន​យក​មក​ចែក​ជូន​នា​ពេល​នេះ គឺជា​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ ដែល​បាន​មក​ពី​ការ​ចូលរួម​ពី​សប្បុរសជន​នានា ជា​ថវិកា សម្ភារៈ ចូលរួម​ជាមួយ​កាកបាទក្រហម ក្នុង​នាម​មនុស្សធម៌ ក្នុង​ការ​ចែករំលែក ជួយ​ដល់​បងប្អូន​ជួប​នូវ​ការ​លំបាក និង​ជន​ងាយ​រង​គ្រោះ​ផ្សេង​ៗ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។

លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​បញ្ជាក់​ថា ថ្វី​ត្បិត​អំណោយ​ទាំងនេះ មាន​ចំនួន​តិចតួច មិន​គ្រប់គ្រាន់​តាម​តម្រូវការ​ក៏​ពិតមែន តែ​អាច​ជួយ​សម្រាល​ដល់​ជីវភាព​រស់នៅ​របស់​បង្អូន បាន​មួយ​គ្រា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក គឺ​លោក​ដា ទឹង ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ គឺ​ត្រូវ​មាន​អនាម័យ​បរិស្ថាន​ឲ្យ​ល្អ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​ជៀសវាង​នូវ​ជម្ងឺ​ដ​ង្កា​ត់ ផ្សេង​ៗ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ