ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​គ្រោង​ដាក់​ពង្រាយ​មី​ស៊ី​ល​ថ្មី​ៗ​នៅ​អា​ស៊ី

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​អា​មេ​រិ​ក​លោក​MARK ESPER ដែល​ទើប​ធ្វើ​សច្ចា​ប្រណិធាន ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​២៣​កក្កដា បាន​មក​ដល់​អា​ស៊ី​កាលពី​ថ្ងៃ​ទី​៣​សីហា​។ ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​នរូ​ប​នោះ​ប្រកាស​នា​ថ្ងៃ​ទី​៣​សីហា​ថា ក្នុង​ដំណាក់កាល​ថ្មី​នៃ​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​ប៉េ​កាំ​ង សហរដ្ឋអាមេរិក​ចង់​ដាក់​ពង្រាយ​ដោយ​ឆាប់រហ័ស​មី​ស៊ីល​ថ្មី​ៗ​នៅ​អា​ស៊ី…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថ្មី​អា​មេ​រិ​ក​លោក​MARK ESPER ដែល​ទើប​ធ្វើ​សច្ចា​ប្រណិធាន ចូល​កាន់​តំណែង​កាលពី​ថ្ងៃ​ទី​២៣​កក្កដា បាន​មក​ដល់​អា​ស៊ី​កាលពី​ថ្ងៃ​ទី​៣​សីហា​។

ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​នរូ​ប​នោះ​ប្រកាស​នា​ថ្ងៃ​ទី​៣​សីហា​ថា ក្នុង​ដំណាក់កាល​ថ្មី​នៃ​ភាព​តានតឹង​រវាង​ក្រុង​វ៉ា​ស៊ិន​តោន​និង​ក្រុង​ប៉េ​កាំ​ង សហរដ្ឋអាមេរិក​ចង់​ដាក់​ពង្រាយ​ដោយ​ឆាប់រហ័ស​មី​ស៊ីល​ថ្មី​ៗ​នៅ​អា​ស៊ី ហើយ​ប្រសិនបើ​អាច​គឹ​ក្នុង​បណ្ដា​ខែ​ខាង​មុខ​ៗ ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​នៃ​កម្លាំង​របស់​ចិន​ក្នុង​តំបន់។

ពេល​សួរ​លោក​ពី​លទ្ធភាព​ដែល​សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​នៅ​អា​ស៊ី បណ្ដា​មី​ស៊ី​ល​រយៈ​មធ្យម​ថ្មី​ៗ លោក​MARK ESPER​ឆ្លើយ​ថា មែនហើយ​ខ្ញុំ​ចង់​ធ្វើ​បែប​នោះ​។ យើង​ចង់​ធ្វើ​ក្នុង​ពេល​ដ៏​ឆាប់​បំផុត​ត្រឹម​រាប់​ខែ​ទៀត តែ​ក៏​ត្រូវការ​ពេលវេលា​គ្រោងទុក​មួយ​ដែរ​។

រដ្ឋ​ម​ន្ត្រី​រូប​នោះ​ដែល​មក​ដល់ទី​ក្រុង​ស៊ី​ដ​នី ជា​ដំណាក់កាល​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​រយៈ​ពេល​មួ​យស​ប្ដា​ហ៍​នៅ​អា​ស៊ី ពុំ​បាន​បញ្ជាក់​ពី​បណ្ដា​ទីកន្លែង​ដែល​អា​មេ​រិ​ក​មាន​បំណង​ដាក់​ពង្រាយ​អាវុធ​ទាំងនេះ​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ