ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​បុរស​ម្នាក់​ស្លា.ប់​កៀប​ជាប់​ក្នុង​ប៊ី​ន​រថយន្ត​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​​បុក​ជាមួយ​រថយន្ត​កូរ៉េ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ​ស្លាប់​កៀប​ជាប់​ក្នុងកាប៊ីន​​រថយន្ត កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩…

ខេត្តកោះកុង ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បែន​​បុក​ជាមួយ​រថយន្ត​កូរ៉េ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​កូរ៉េ​ស្លាប់​កៀប​ជាប់​ក្នុងកាប៊ីន​​រថយន្ត កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥២-១៥៣ ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ភាគី​ខាង​រថយន្ត​បែន​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ចង្កូត​ស្តាំ PP-0558 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ចំណែក​រថយន្ត​ម៉ាក​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២F-០០៨២ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​បែន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ រថយន្ត​បែន​បាន​បុក​ចំ​ពីមុខ​រថយន្ត​ម៉ាក​កូរ៉េ​ដែល​មាន​ទិស​ដៅ​បញ្ច្រស គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ រថយន្ត​កូរ៉េ​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ី​ន ចំណែក​អ្នកបើកបរ​រថយន្ត​បែន​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ កំលាំង​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ ៤០២ សហការ​ជាមួយ​កម្លាំង នគរបាល ស្រុក​កំពង់​សីលា និង​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល នៅ​ការពារ​កន្លែង​កើតហេតុ ជួយ​សំរួល​ចរាចរណ៍​បញ្ចៀស​ចរាចរណ៍​មិន​អោយ​មានការ​កកស្ទះ​ឡើយ ។

រីឯ​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ដើម្បី​ទុក​ដោះស្រាយ​តាម​នីតិវិធី​។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ