ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកា​រៈមួយ​ចំនួន​​បញ្ជាក់​ថា ក្រពេញ​ប្រូ​ស្តា​​ត​កំពុង​តែ​រីក​ធំ​ខុសធម្មតា​ហើយ

4 ឆ្នាំ មុន

ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​។ បើសិនជា​មិន​មាន​ការ​ព្យាបាល​ទេ ការ​រីក​ធំ​មួយ​នេះ​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹកនោម​របស់​ប្លោក​នោម និង​បង្ក​ជា​ការ​បង្ក​រោគ និង​បញ្ហា​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ទាំងមូល​បាន​។ យ៉ាងណាមិញ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​នេះ​មាន​ភាព​ប្រែប្រួល​ដែរ ប៉ុន្តែ​អាកា​រៈ​របស់​វា​ច្រើន​តែ​ធ្ងន់ធ្ងរ​បន្តិច​ម្តង​ៗ​។ អាកា​រៈញឹក​ញាប់​នៃ​ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​មាន​ដូច​ជា​៖ ១-ឧស្សាហ៍​នោម ឬ​ត្រូវការ​នោម​ភ្លាម​ៗ២-…

ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​ច្រើន​តែ​កើត​មាន​ជា​ញឹកញាប់​លើ​បុរស​វ័យ​ចំណាស់​។ បើសិនជា​មិន​មាន​ការ​ព្យាបាល​ទេ ការ​រីក​ធំ​មួយ​នេះ​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹកនោម​របស់​ប្លោក​នោម និង​បង្ក​ជា​ការ​បង្ក​រោគ និង​បញ្ហា​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​ទាំងមូល​បាន​។ យ៉ាងណាមិញ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​នេះ​មាន​ភាព​ប្រែប្រួល​ដែរ ប៉ុន្តែ​អាកា​រៈ​របស់​វា​ច្រើន​តែ​ធ្ងន់ធ្ងរ​បន្តិច​ម្តង​ៗ​។ អាកា​រៈញឹក​ញាប់​នៃ​ការ​រីក​ធំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​មាន​ដូច​ជា​៖

១-ឧស្សាហ៍​នោម ឬ​ត្រូវការ​នោម​ភ្លាម​ៗ
២- ត្រូវការ​នោម​ញឹក ជា​ពិសេស​នៅ​ពេល​យប់
៣- ពិបាក​ចាប់ផ្តើម​នោម
៤- លំហូរ​ទឹកនោម​ខ្សោយ
៥- នោម​ចេះ​តែ​មិន​អស់
៦- ត្រូវការ​ប្រឹង​ក្នុង​ពេល​នោម​ម្តង​ៗ
៧- មិន​អាច​នោម​ឲ្យ​អស់ពី​ប្លោក​នោម

អាកា​រៈ​ដែល​មិនសូវ​កើត​មាន មាន​ដូច​ជា​៖

១-ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ
២- មិន​អាច​នោម​កើត
៣- ឈាម​ក្នុង​ទឹកនោម

ទំហំ​របស់​ក្រពេញ​ប្រូ​ស្តា​ត​មិនមែន​សំខាន់​ថា​ជា​ហេតុ​នាំ​ឲ្យ​អាកា​រៈ​វា​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ទេ​។ បុរស​ខ្លះ​ដែល​មាន​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​តែ​បន្តិច​ក៏​អាច​មាន​រោគ​សញ្ញា​ច្រើន​ដែរ ខណៈ​ពេល​ដែល​ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ​បែរជា​មាន​អាកា​រៈតិច​តួច​ទៅ​វិញ​។

បើសិនជា​អ្នកមាន​បញ្ហា​ផ្លូវទឹក​ម៉ូ​ត្រ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ ទោះបីជា​អ្នក​មិន​យល់​ថា​មាន​អ្វី​រំខាន​ក៏​ដោយ យក​ល្អ​គួរតែ​ស្វែងរក​មូលហេតុ​របស់​វា​ផង​។ ការ​ដែល​មិន​បាន​ព្យាបាល វា​អាច​បណ្តាល​ឲ្យ​ស្ទះ​ដល់​លំហូរ​ទឹកនោម​បាន​។ បើសិនជា​អ្នក​មិន​អាច​នោម​ចេញ​សោះ ចូរ​ស្វែងរក​ការ​ព្យាបាល​ភ្លាម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ