ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម រ​ង្ស៊ី នៅ​តែ​អះអាង​ចូល​ស្រុក ខណៈ​បក្ស​កាន់​អំណាច​ថា មិន​ខ្មេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី នៅ​តែ​បន្ត​និយាយ​ពី​ការ​វិល​ចូល​ប្រទេស​វិញ ដើម្បី​សកម្មភាព​នយោបាយ ប៉ុន្តែ​សម្រាប់​គណបក្សកាន់អំណាច​វិញ នៅ​តែ​មិន​ជឿ​លើស​ម្តី​របស់​គាត់​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី នៅ​តែ​បន្ត​និយាយ​ពី​ការ​វិល​ចូល​ប្រទេស​វិញ ដើម្បី​សកម្មភាព​នយោបាយ ប៉ុន្តែ​សម្រាប់​គណបក្សកាន់អំណាច​វិញ នៅ​តែ​មិន​ជឿ​លើស​ម្តី​របស់​គាត់​ឡើយ ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន ចោទ​លោក សម រ​ង្ស៊ី​ថា ជា​អ្នក​បំផ្លាញ​ការ​អនុគ្រោះ​ពន្ធ (EBA) និង​ជា​អ្នក​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​បន្ត​អះអាង​ថា​នឹង​ចូល​មក​កម្ពុជា​នៅ​ពេល​ឆាប់​ៗ​ជា​ថ្មី ដើម្បី​មក​ទាមទារ​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ​(EBA)​ពី​កម្ពុជា ហើយ​មក​ស្តា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ជា​មនុស្ស​បាតដៃ​ខ្នងដៃ ។

លោក​បន្ត​ថា ទណ្ឌិត​ចង់​ចូល​ទៅ​ក្នុង​ប្រទេស ដើម្បី​រក​ចរចា​រក្សា EBA ហើយ​អ្នក​អួត​ថា បាត់​EBA ដោយសារ​ស្នាដៃ​ខ្លួន​ពេល​កន្លង​មក តែ​ឥឡូវ​បែរជា​ថា មក​ចង់​ចរចា ដើម្បី​រក្សា EBA ទៅ​វិញ គឺជា​ល្បិច​ចាស់​គំ​រិល ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ដដែល​ក៏​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី មិន​ហ៊ាន​ចូលរួម​ស្រុក​ទេ តែបើ​ចូល​ក៏​ទណ្ឌិត​នឹង​បញ្ជា​ឲ្យ​សហការី​ខ្លួន​ចូល​ទៅ​មុន ។

លោក​បញ្ជាក់​ថា ៖«​ទណ្ឌិត​រត់ចោលស្រុក​មិន​ហ៊ាន​ចូល​ទៅ​ទេ នៅ​ចាំ​មើល​ពី​ក្រៅ​សិន តើ​មាន​បញ្ហា​អី​កើតឡើង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ