ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណោះ​ស្រាយក្នុង​ការ​​ព្យាបាល​ដោយ​ខ្លួន​ឯង​​នៅ​ពេល​មក​ខែ​ច្រើន​ៗ

4 ឆ្នាំ មុន

ការ​មក​រដូវ​ច្រើន​ៗ​អាច​នឹង​ស៊ីពេល ថាមពល និង​លុយកាក​ក៏​ច្រើន​ដែរ ដោយសារ​តែ​វា​ត្រូវការ​ផ្លាស់​ប្តូរ​សម្លី​អនាម័យ​ជា​រៀង​រាល់​ម៉ោង​។​វា​ក៏​ជា​រឿង​ដែល​អាច​នាំ​ឲ្យ​កង្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​តែ​មិន​មាន​ជាតិ​ដែល​គ្រប់គ្រាន់​ដែរ​។ អាកា​រៈ​ជំងឺ​នេះ​មាន​ដូច​ជា អស់កម្លាំង ខ្សោយ ពិបាក​ដកដង្ហើម និង​ញ័រ​ទ្រូង​។ មាន​ហេតុផល​ខុស​ៗ​គ្នា​ច្រើន​ណាស់​នៃ​ការ​មក​រដូវ​ច្រើន​ៗ​ដូច​ជា​…

ការ​មក​រដូវ​ច្រើន​ៗ​អាច​នឹង​ស៊ីពេល ថាមពល និង​លុយកាក​ក៏​ច្រើន​ដែរ ដោយសារ​តែ​វា​ត្រូវការ​ផ្លាស់​ប្តូរ​សម្លី​អនាម័យ​ជា​រៀង​រាល់​ម៉ោង​។​វា​ក៏​ជា​រឿង​ដែល​អាច​នាំ​ឲ្យ​កង្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​តែ​មិន​មាន​ជាតិ​ដែល​គ្រប់គ្រាន់​ដែរ​។ អាកា​រៈ​ជំងឺ​នេះ​មាន​ដូច​ជា អស់កម្លាំង ខ្សោយ ពិបាក​ដកដង្ហើម និង​ញ័រ​ទ្រូង​។ មាន​ហេតុផល​ខុស​ៗ​គ្នា​ច្រើន​ណាស់​នៃ​ការ​មក​រដូវ​ច្រើន​ៗ​ដូច​ជា​ ៖

១-ការ​មក​រដូវ​ដែល​ចាប់ផ្តើម​ថ្មី​ៗ
២- ជិត​រាំងរដូវ
៣- មាន​ដុំ​សាច់​ក្នុង​ស្បូន
៤- មាន​ដុំ​ប៉ូ​លី​ព​ក្នុង​ស្បូន
៥- ជំងឺ​រលាក​ក្នុង​អាង​ត្រគាក
៦- ជំងឺមហារីក​ដែល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ប្រដាប់បន្តពូជ
៧- កំពុង​តែ​លេបថ្នាំ

យ៉ាងណាមិញ មាន​មធ្យោបាយ​ធម្មជាតិ​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​ដោះស្រាយ​លើ​ការ​មក​រដូវ​ច្រើន​ៗ​បែប​នេះ​ដូច​ជា​៖

១-បញ្ចូល​អាហារ​សម្បូរ​ជាតិ​ដែក​ក្នុង​របប​អាហារ ៖ ការ​ធ្លាក់​ឈាមរដូវ​ច្រើន​ពិតជា​នាំ​ឲ្យ​កង្វះ​ក្រាប់​ឈាម ដូច្នេះ​ដើម្បី​បង្កើត​គ្រាប់​ឈាម​កាន់តែ​ច្រើន​វិញ គឺ​បញ្ចូល​ជាតិ​ដែក​ក្នុង​ខ្លួន​តាម​រយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​។ ប្រភព​ដ៏​ល្អ​នោះ​មាន​ដូច​ជា សាច់​ក្រហម សាច់​គ្រឿងក្នុង សាច់​មាន់ ស្ពៃ​ស្ពី​ណា​ច ប្រូ​ខូ​លី និង​គ្រាប់​ធញ្ញជាតិ​ជាដើម​។

២-ញ៉ាំ​អាហារ​សម្បូរ​វីតាមីន C ជា​ទៀងទាត់ ៖ វា​គឺជា​ចំណេះដឹង​ទូទៅ​មួយ​ដែល​អ្នក​ត្រូវការ​វីតាមីន C កាន់តែ​ច្រើន​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​។ តើ​អ្នកមាន​ដឹង​ទេ​ថា អ្នក​ក៏​ត្រូវការ​ជីវជាតិ​មួយ​នេះ​ដែរ​បើសិនជា​កំពុង​តែ​មក​រដូវ​ច្រើន​ៗ​។ ហេតុផល​នៅ​ពីក្រោយ​រឿង​នេះ​មាន​ពីរ​យ៉ាង​។ ទី​១ ជួយ​បន្ថយ​ការ​ធ្លាក់ឈាម​។ ទី​២ ចូលរួម​ដល់​ការ​បឺត​ស្រូប​ជាតិ​ដែក​។ ប្រភព​វីតាមីន C ដ៏​ល្អ​មាន​ដូច​ជា ផ្លែ​ឈើ​ជូរ​ៗ ម្ទេស​ប្លោក ដំឡូងជ្វា​ជាដើម​។

៣-ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ៖ យក​ល្អ​គួរតែ​ប្រាកដ​ថា អ្នក​បាន​ញ៉ាំ​ទឹក​ច្រើន​ៗ​ក្នុង​មួយ​ថ្ងៃ​បើសិនជា​កំពុង​តែ​មក​រដូវ​ច្រើន​ៗ​ស្រាប់ ដើម្បី​ការពារ​ការ​ខ្សោះ​ជាតិ​ទឹក​។ វា​ក៏​ជា​រឿង​ដែល​ជួយ​រក្សា​ចំណុះ​ឈាម​ឲ្យ​នោះ​ធម្មតា​​ផង​ដែរ​។ អ្នកជំនាញ​និយាយ​ថា អ្នក​គួរតែ​ញ៉ាំ​ទឹក​ប្រហែល ២​លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់​ដល់​រាង​កាយ​។ កាលណា​មក​រដូវ​ច្រើន​ៗ វា​ក៏​ធ្វើ​ឲ្យ​រាង​កាយ​បាត់បង់​អេ​ឡិច​ត្រូ​លី​ត្រ​ច្រើន​ដែរ​។ ការ​កង្វះ​អេ​ឡិច​ត្រូ​លី​ត្រ​អាច​បង្ក​ជា​អាកា​រៈ អស់កម្លាំង ខ្សោយ ញ័រ​ដើមទ្រូង ចង្អោ និង​រឹង​សាច់ដុំ​ជាដើម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ