ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​យ៉ាង ជួយ​អ្នក​ឲ្យ​ងាយស្រួល​​សម្រាល​កូន

4 ឆ្នាំ មុន

ការ​ឆ្លងទន្លេ បើ​និយាយ​ចំពោះ​ស្ត្រី​ពិតជា​លំបាក ហើយ​ក៏​មាន​គ្រោះថ្នាក់​ខ្ពស់​ដែរ​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា​ទើប​អាច​សម្រាលកូន​បាន​ងាយស្រួល​ទៅ? ១-អ្នក​អាច​ឲ្យ​ស្វាមី​អ្នក​កំដរ​បាន​ក្នុង​ពេល​សម្រាលកូន ព្រោះ​គេ​អាច​ផ្តល់​កម្លាំងចិត្ត និង​ភាព​កក់ក្តៅ​ដល់​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​ឡើយ​។ ២-នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា…

ការ​ឆ្លងទន្លេ បើ​និយាយ​ចំពោះ​ស្ត្រី​ពិតជា​លំបាក ហើយ​ក៏​មាន​គ្រោះថ្នាក់​ខ្ពស់​ដែរ​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា​ទើប​អាច​សម្រាលកូន​បាន​ងាយស្រួល​ទៅ?

១-អ្នក​អាច​ឲ្យ​ស្វាមី​អ្នក​កំដរ​បាន​ក្នុង​ពេល​សម្រាលកូន ព្រោះ​គេ​អាច​ផ្តល់​កម្លាំងចិត្ត និង​ភាព​កក់ក្តៅ​ដល់​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង​ឡើយ​។

២-នៅ​ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា ស្បូន​អ្នក​ចាប់ផ្តើម​បើក​ខ្លាំង អ្នក​មិន​គួរ​ភ័យ​នោះ​ទេ ដោយ​គួរតែ​រក្សា​ចិត្ត​ឲ្យ​ស្ងប់ ហើយ​បង្វែ​ល​អារម្មណ៍​អ្នក​ចេញ កុំ​គិត​ផ្តេសផ្តាស​ឲ្យ​សោះ ព្រោះ​បើ​អ្នក​ភ័យ​នៅ​ពេល​ដែល​ស្បូន​បើក​លើក​ទី​១ នោះ​អ្នក​នឹង​មិន​អាច​សម្រាល​តាម​សម្រួល​បាន​ឡើយ ដោយ​ពិបាក​កើត​ណាស់។

៣-បើ​នៅ​ពេល​ដែល​ស្បូន​អ្នក​ចាប់ផ្តើម​បើក ហើយ​អ្នក​នៅផ្ទះ មិន​ទាន់​ទៅ​មន្ទីរពេទ្យ អ្នក​អាច​ញ៉ាំ​អាហារ​ខ្លះ ដើម្បី​ផ្តល់​កម្លាំង​ដល់​អ្នក ប៉ុន្តែ​មិន​គួរ​ពិសារ​អាហារ​ដែល​ខ្លាញ់ ហើយ​ពិបាក​រំលាយ​អាហារ​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​វិញ​ទេ​។

៤-បើ​អ្នក​មិន​ទាន់​បែក​ទឹកភ្លោះ ហើយ​គ្រាន់តែ​ស្បូន​បើក អ្នក​អាច​ឆ្លៀត​ងូតទឹក​បាន ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​រាង​ធូ​ល​ស្រាល មិន​ងាយ​តានតឹង​នោះ​ទេ​។

៥-អ្នក​អាច​រក​អ្នក​ម៉ាស្សា​ឲ្យ​អ្នក​បាន ដោយ​ប្រើ​ចលនា​ថ្នម​ដើម្បី​ម៉ាស្សា នោះ​អ្នក​នឹង​មិនសូវ​មាន​អារម្មណ៍​ថា​ឈឺ​ខ្លាំង​នោះ​ទេ​។

៦-អ្នក​គួរតែ​ដកដង្ហើម​តាម​ស​ម្រូ​ល ព្រោះ​ការ​ដកដង្ហើម​នេះ អាច​ជួយ​សម្រួល​ដល់​ការ​ឈឺ​ចុកចាប់​ក្នុង​ពេល​សម្រាលកូន​បាន​។

៧-នៅ​មុន​ពេល​ដែល​អ្នក​សម្រាលកូន អ្នក​អាច​ធ្វើ​ចលនា​ហាត់ប្រាណ​ខ្លះ ដោយ​ដើរ​ឲ្យ​បាន​ច្រើន ទើប​អ្នក​ងាយស្រួល​សម្រាលកូន​ចេញ​មក​។ ដូចនេះ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​វិធី​ទាំងនេះ ដើម្បី​អាច​សម្រាល​កូន​បាន​ស្រួល មិន​ឈឺ​ខ្លាំង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ