ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​​មូលនិធិ​​នគរកាយ​វត្ត​ព្រះ​​ពុទ្ធ​សាសនា​​​កម្ពុជា​ផ្តល់​អំណោយ​​ដល់​​​អនុសាខា​កាកបាទ​ក្រហមខណ្ឌឫស្សី​កែវ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សហគមន៍​​មូលនិធិ​​នគរ​កាយវត្ត​​​ព្រះពុទ្ធ​​សាសនា​កម្ពុជា កាលពីព្រឹកថ្ងៃ​ទី​​១២ មេសា ​​២០១១ បានរៀបចំពិធីប្រគល់​អំណោច​​ដល់​​​អនុសាខា​​​​កា​កបាទ​ក្រហម​​កម្ពុជា​ខណ្ឌ​ឫស្សីកែវ ​ដើម្បី​យកទៅ​​ចែកជូន​​ជនរង​គ្រោះ​​​គ្រួសា​រក្រីក្រ​​​​​ចាស់ជរាគ្មានទីពឹង ​និង​គ្រួសារ​​​​​ផ្ទុក​មេរោគ​អេដស៍ ជាការ​ចូលរួម​បម្រើ​​ផ្នែក​​​​សង្គ​​ហ​ធម៌ និង​​​មនុស្ស​ធម៌ ។​ ពិធីនេះ​​បាន​រៀបចំ​ឡើង​​នៅក្នុង​វត្ត​​​ញាណ​រង្សី​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ

រាជធានីភ្នំពេញ ៖ ​សហគមន៍​​មូលនិធិ​​នគរ​កាយវត្ត​​​ព្រះពុទ្ធ​​សាសនា​កម្ពុជា កាលពីព្រឹកថ្ងៃ​ទី​​១២ មេសា ​​២០១១ បានរៀបចំពិធីប្រគល់​អំណោច​​ដល់​​​អនុសាខា​​​​កា​កបាទ​ក្រហម​​កម្ពុជា​ខណ្ឌ​ឫស្សីកែវ ​ដើម្បី​យកទៅ​​ចែកជូន​​ជនរង​គ្រោះ​​​គ្រួសា​រក្រីក្រ​​​​​ចាស់ជរាគ្មានទីពឹង ​និង​គ្រួសារ​​​​​ផ្ទុក​មេរោគ​អេដស៍ ជាការ​ចូលរួម​បម្រើ​​ផ្នែក​​​​សង្គ​​ហ​ធម៌ និង​​​មនុស្ស​ធម៌ ។​ ពិធីនេះ​​បាន​រៀបចំ​ឡើង​​នៅក្នុង​វត្ត​​​ញាណ​រង្សី​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឫស្សីកែវ ​​ដោយ​មាន​ការ​​ប្រគល់ និង​ទទួល​ពីសំណាក់​ព្រះតេជគុណ​​សុវណ្ណ​​ជោតិ ​ខឹម សម្បត្តិ ​​ជា​ប្រធាន​សហគមន៍​​​មូលនិធិ​​នគរ​កាយវត្ត​​​ព្រះពុទ្ធ​​សាសនា​​កម្ពុជា និង​​ជា​ចៅអធិការ​វត្ត​​ញាណរង្សី ​និង​លោក​​នុត ពុធ​ដារ៉ា ​ប្រធាន​​គណៈ​កម្មាធិការ​​​អនុសាខា​កាក​បាទ​ក្រហ​ម​ខណ្ឌ​ឫស្សីកែវ ព្រមទាំង​មាន​សមាជិក សមា​ជិកា​កា​កបាទ​ក្រហម អាជ្ញាធរ​សង្កាត់ និង​ព្រះ​សង្ឃ​និមន្ត​ និង​អញ្ជើញ​ចូលរួមយ៉ាង​ច្រើន​កុះករ ។

អំណោយដែលបាន​ប្រគល់​ដល់កាកបាទ​ក្រហម​​​​ខណ្ឌ​ឫស្សីកែវ ក្នុង​ឱកាស​នោះ​រួមមាន ​អង្ករ​ចំនួន​​​​​១តោន ​​ទឹកដោះគោ​​​២០កំប៉ុង ​ស្ករ​ស​ចំនួន​​៥០គីឡូក្រាម​​ មី​ចំនួន១០​កេសតូច ​ទឹកត្រី​ចំនួន​​៥​យួរ ​​ទឹកស៊ីអ៊ីវ​​ចំនួន​៥យួរ ​សម្ភារ​​ប្រើ​ប្រាស់​​ចំនួន​៤ ​សម្រាប់​​ធំ និង​ថវិកា​​ចំនួន​​​៤​លាន​រៀល ។​ ព្រះ​តេជ​គុណ​​សុវណ្ណ​​ជោតិ ខឹម សម្បត្តិ ​បាន​​​​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា ​​​អំណោយ​​ដែល​យក​មក​​​ប្រគល់ជូន​ដល់កាកបាទ​ក្រហម​​ខណ្ឌ​ឫស្សី​កែវ ​​នៅ​ពេល​នេះ​បានមក​របស់​ការចូលរួម​ពីពុទ្ធ​​បរិស័ទ​​ និង​​ព្រះសង្ឃ​ក្រោមការ​បំផុស​ចលនា​របស់​ព្រះតេជ​គុណ​ផ្ទាល់​។​ ការ​ចូលរួម​ធ្វើ​ទាន​​​វាជាបុណ្យកុសល​​​​រមែង​ធ្វើ​​​ឱ្យពុទ្ធ​​បរិស័ទ​​​ឈ្នះ​គ្រប់​​​បែប​យ៉ាង ។ ព្រះ​តេជ​គុណ​សុវណ្ណជោតិ ខឹម សម្បត្តិ ​បាន​មានថេរ​ដីកា​​​ឱ្យ​ដឹង​​ទៀត​ថា អំណោយ​ទាំង​នេះ​តិចតួច​ទេ តែ​ជា​​សន្តានចិត្ត​​​​ព្រះសង្ឃ និង​ពុទ្ធ​​បរិស័ទ្ធ​​ដែលបាន​រួប​រួមគ្នា​​​ជួយដល់​កាកបាទ​ក្រហម​​​ខណ្ឌ​ឫស្សី​កែវ ​ដើម្បី​នាំយកទៅជួយសម្រួល​​ដល់​ការ​​​លំបាក​របស់​ជន​​រងគ្រោះ​​​ និងជនក្រីក្រ​​​ផ្សេង ។​

លោក​នុត ពុទ្ធ​ដារ៉ា ​​​​ប្រធានគណៈ​កម្មាធិ​ការ​អនុ​សាខា​កាកបាទ​ក្រហម​​​​ខណ្ឌ​ឫស្សីកែវ បាន​ឱ្យ​​ដឹង​ថា នេះមិនមែន​​ជាលើកទី​១​នោះទេ ដែលព្រះ​​តេជ​គុណ​​សុវណ្ណ​​​ជោតិ ​​ខឹម សម្បត្តិ​ ​បាន​យក​​​អំណោយ​មក​ប្រគល់ជូន​​​ដល់​កាកបាទ​ក្រហម​​​ខណ្ឌ​ឫស្សីកែវ ។ បន្ទាប់​ពី​​ទទួល​បានអំណោយ​​​នេះ លោក​នឹង​​​ចាត់​ឱ្យ​​សមាជិក សមាជិកា ​កា​ក​បាទក្រហម​​​តាមសង្កាត់ចុះ​ធ្វើការ​​ស្រាវជ្រាវ​​​រក​ប្រជាពលរដ្ឋ​​​ក្រីក្រ​គ្មានទីពឹង​​​ និងក្រុមគ្រួសារ​​ផ្ទុក​មេរោគ​អេដស៍​​​នាំ​​​យក​​អំណោយ​​ទាំង​នេះ​ទៅ​ចែក​​ជូនដល់លំនៅ​ឋាន ៕