ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​២​នាក់​មក​កាក់​ពីមុខ​ធ្វើ​ឱ្យ​នារី​ម្នាក់​ភ័យ​​ស្លន់ស្លោ​ដួល​… ខំ​ស្រែក​តែ​គ្មាន​អ្នក​ជួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​ស្នាក់​នៅ​កន្លែង​ផ្សេង​គ្នា​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​កោះ​ពេជ្រ ដោយ​ប្រពន្ធ​ជូន​ប្តី​មក​កន្លែង​ស្នាក់​នៅ​មុន​រួច​ជិះ​ចេញ​មក​ផ្ទះ​វិញ​បាន​បន្តិច ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឆាប​និង​កាក់​ពីមុខ​ធ្វើ​ឲ្យ​នារី​ជា​ប្រពន្ធ​ភ័យ​ស្លន់​ស្លោ​ដួល​ម៉ូតូ ហើយ​ត្រូវ​ជនសង្ស័យ​លើកយក​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​ពីរ​នាក់​ស្នាក់​នៅ​កន្លែង​ផ្សេង​គ្នា​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​កោះ​ពេជ្រ ដោយ​ប្រពន្ធ​ជូន​ប្តី​មក​កន្លែង​ស្នាក់​នៅ​មុន​រួច​ជិះ​ចេញ​មក​ផ្ទះ​វិញ​បាន​បន្តិច ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​មក​ឆាប​និង​កាក់​ពីមុខ​ធ្វើ​ឲ្យ​នារី​ជា​ប្រពន្ធ​ភ័យ​ស្លន់​ស្លោ​ដួល​ម៉ូតូ ហើយ​ត្រូវ​ជនសង្ស័យ​លើកយក​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​តូប​លក់​ចាប់​ហួយ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៥១​កែង​នឹង​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។

ជន​រង​គ្រោះជា​ប្រពន្ធ​ខាងលើ​ឈ្មោះ នី​តា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើការ ស្នាក់​នៅ​ម្តុំ​បូ​រី​ពិភព​ថ្មី ក្នុង​សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​សង្កាត់​ស្រះ​ចក​ខណ្ឌដូនពេញ ចំណែក​បុរស​ជា​ប្តី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

តាម​ប្រភព​ពី​នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​និង​ប្តី​បាន​ជិះ​ម៉ូតូ​ម៉ាក zoomer-x​ មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FJ-2523 ចេញពី​កោះ​ពេជ្រ ដោយ​ប្តី​ជា​អ្នក​ឌុ​ប ឯ​រូប​គាត់​អង្គុយ​នៅ​ខាងក្រោយ ក្នុង​បំណង​ជូន​ប្តី​របស់​គាត់​ទៅ​កន្លែង​ស្នាក់​នៅ​មុន​សិន រួច​ហើយ​ទើប​បន្ត​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់​វិញ ហើយ​រូប​គាត់ និង​ប្តី​ស្នាក់​នៅ​កន្លែង​ផ្សេង​គ្នា ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ប្តី​របស់​គាត់​បាន​ចុះ​ពីលើ​ម៉ូតូ រួច​ក៏​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​ស្នាក់​នៅ​បាត់ ចំណែក​រូប​នាង​បាន​ឡើង​ជិះ​ម៉ូតូ​ដើម្បី​បន្តដំណើរ​ទៅ​កន្លែង​ស្នាក់​នៅ​គាត់​វិញ​។

នារី​រង​គ្រោះ​បន្ត​ថា ខណៈ​បើក​ម៉ូតូ​ចេញ​បាន​បន្តិច ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ពីរ​នាក់​ជិះម៉ូតូ​មួយ​​គ្រឿង​ម៉ាក​អាយ​ខុន ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​ប​ញ្ជ្រា​ស់ទិស​ដៅ​គ្នា​ពី​ជើង​ទៅ​ត្បូង មក​ឆាប និង​កាក់​ពីមុខ​ធ្វើ​ឲ្យ​រូប​គាត់​កាច់ចង្កូត​គេច​ពី​ជនសង្ស័យ​ដួល​ភ័យ​ស្លន់ស្លោ​រត់​ចេញពី​ម៉ូតូ ធ្វើ​ឱ្យ​ជនសង្ស័យ​មានឱកាស​លើកយក​ម៉ូតូ​គាត់ ជិះ​គេចខ្លួន​បាត់​ភ្លាម​ៗ​នោះ រូប​គាត់​បាន​ស្រែ​កថា «​ចោរ​ៗ» តែ​គ្មាន​អ្នក​ជួយ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ ដើម្បី​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ