ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សពីង​ពាង​បារាំងឡើង​​អគារ​ខ្ពស់​​បំផុត​លើ​ពិភពលោក

15 ឆ្នាំ មុន

អ្នកដែល​ល្បីខាង​ឡើង​អគារ​ខ្ពស់​ៗ​​កប់ពពក​​លោក​អាឡាំង រ៉ូប៊ែត ដែលមាន​​រហស្សនាមថា «មនុស្សពីងពាង​បារាំង» កាលពីថ្ងៃទី​​២៨ មីនា បាន​បង្ហាញខ្លួន​នៅ​ក្នុង​​ប្រទេស​​អេមីរ៉ាត អារ៉ាប់​រួម​ ហើយ​តោងឡើង​អគារ Burj  Khalifa ដែល​ជាប់​ចំណាត់ថ្នាក់​​ជា​អគារ​ខ្ពស់​បំផុត​នៅលើ​ពិភព​លោក​​​ ស្ថិត​នៅក្នុង​ទីក្រុងឌូបៃ ។ អគារ​នោះ​មាន​កម្ពស់​​​៨២៨ម៉ែត្រ ។​
លោកអាឡាំង​ រ៉ូប៊ែត អាយុ​​៤៨​ឆ្នាំ បាន​ប្រើ​ពេល​​ប្រហែល​​៦ម៉ោង​ ដើម្បី​​ឡើង​អគារ​នេះ ។ ​មនុស្ស​​ពីង​ពាង​បារាំង​បានឡើង​អគារ Burj Khalifa នេះ​​ដើម្បី​​បំពេញ​បំណង​ប្រាថ្នា​​របស់​លោកដែល​​​ប៉ង​ចង់​ឡើងអគារ​ខ្ពស់​បំផុតនេះ ​
តាំ​ងពី​អគារ​នោះ​​សាង​សង់​​​រួចភ្លាមមកម៉្លេះ ។
លោកអាឡាំង រ៉ូប៊ែត បាន​ឡើង​អគារ​ខ្ពស់​ៗ​បំផុត​​​ជាង​៨០​នៅក្នុង​​ប្រទេស​នានា​លើ​ពិភព​លោក​ ហើយ​ក៏​ធ្លាប់​ត្រូវ​ចាប់ខ្លួន​​ជា​​ច្រើនលើក​ច្រើនសារ​​រួចមកហើយដែរ ដោយ​​សារ​ការ​ឡើង​អគារ​របស់​លោក ៕