ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Chelsea ហាក់ដូចជា​ចង់​លក់ Bakayoko និង Drinkwater ព្រោះតែ​….

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ​ហាក់បីដូចជា ចង់​លក់​កីឡាករ Tiemoue Bakayoko និង Danny…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​តោ​ខៀវ​ហាក់បីដូចជា ចង់​លក់​កីឡាករ Tiemoue Bakayoko និង Danny Drinkwater ក្រោយ​ពី​ទុក​ពួក​គេ​ចោល​មិន​ឱ្យទៅ​ប្រកួត​នៅ​អា​ល្លឺ​ម៉​ង់ ។ ខ្សែបម្រើ​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ចាំ​ក្លិប ខណៈ​ដែល​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​ទៅ​លេង​នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយនឹង Borussia Monchengladbach នៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ ។

នៅ​ពេល​នេះ ដែល​នៅ​សល់​ពេល​មួ​យស​ប្តា​ហ៍​ទៀត មុន​ចូល​រដូវ​កាល​ថ្មី លោក Frank Lampard ហាក់បីដូចជា ចង់​លក់​កីឡាករ​ពីរ​នាក់​នេះ​ចោល បើ​យោង​តាម​ប្រភព​ព័ត៌មាន Telegraph ។

Bakayoko អាយុ​២៤​ឆ្នាំ បាន​ចំណាយពេល​ខ្ចី​ជើង​នៅ AC Milan ដែល​លេង​មិនសូវ​ជា​បាន​ល្អ ។ ចំណែកឯ Drinkwater អាយុ​២៩​ឆ្នាំ មិន​បាន​លេង​នៅ Premier League ទាល់តែ​សោះ ។ ពួក​គេ​ទាំង​ពីរ​ហាក់ដូចជា មិន​បាន​ធ្វើ​ឱ្យ​គ្រូបង្វឹក​ថ្មី​រូប​នេះ​ពេញចិត្ត​ទាល់តែ​សោះ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ក្លិប​អ្នកមាន​បារាំង PSG ធ្លាប់​ចាប់អារម្មណ៍​លើ Bakayoko ដែរ តែ​បាន​ទិញ​យក Idrissa Gueye ពី Everton ក្នុង​តម្លៃ​២៩​លាន​ផោន​បាត់​ទៅ​ហើយ ។ តើ​អនាគត​ពួក​គេ​ទាំង​ពីរ​នឹង​ទៅ​ជា​យ៉ាងណា ប្រសិនបើ​មេ​ថ្មី​មិន​ពេញចិត្ត​បែប​នេះ ? កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ