ប្រមាណ៤០នាក់ តំណាង១០០គ្រួសារផ្តិតមេដៃលើកទី៤សុំទឹករដ្ឋ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងអោយប្រមាណ១០០គ្រួសារ មកពី៣ភូមិ គឺភូមិ ត្រពាំងសំព័រ និងភូមិជម្រៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ…
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងអោយប្រមាណ១០០គ្រួសារ មកពី៣ភូមិ គឺភូមិ ត្រពាំងសំព័រ និងភូមិជម្រៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ…
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណ៤០នាក់ តំណាងអោយប្រមាណ១០០គ្រួសារ មកពី៣ភូមិ គឺភូមិ ត្រពាំងសំព័រ និងភូមិជម្រៅ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ និងភូមិ ំការត្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ដែលជាភូមិស្ថិតនៅជាប់គ្នា បានជួបប្រមូលផ្តុំបន្តផ្តិតមេដៃជាលើកទី៤ ដើម្បីទទូចសុំទឹករដ្ឋប្រើប្រាស់ បន្ទាប់ពីពួកគេទទូចសុំជាច្រើនលើកមកហើយ នៅតែអត់បាន។
ការជួបជុំផ្តិតមេដៃសុំទឹករដ្ឋនេះ កាលពីព្រឹកថ្ងៃទី០៣ សីហា ដោយពួកគាត់បានមកជួបជុំគ្នា នៅក្នុងជម្រៅ សង្កាត់គោករការ ។ នេះជាលើកទី៤ ដែលអ្នកភូមិដែលកំពុងតែត្រេតឃ្លានទឹកដង្ហើយនិងទទួចអោយអាជ្ញាធរជួយអន្តរាគមន៍។
តាមពលរដ្បានអោយដឹងថា ពួកគាត់ជាប្រជាជនថ្មី ដែលបានមករស់នៅក្នុងភូមិទាំងលើ ខ្លះ១ឆ្នាំរហូតដល់៣ទៅ៤ឆ្នាំ ពុំមានទឹករដ្ឋប្រើ នោះទេ ដោយរស់នៅវេទនាបំផុតដោយតទឹកឯកជន បង់ទឹកតែ ១០០ទៅ១៣០ដុល្លារ ហើយទិញទុយោដាក់ខ្លួន ឯង ហើយ ទឹកថ្លៃក្នុង១ម៉ែត្រគុបតម្លៃ២ពាន់រៀល ទឹកខ្សោយជួនកាលមិនចេញទឹកទៀត។ជារៀងរាលថ្ងៃពួកគាត់បានទិញទឹកតាមឡានដឹកលក់ក្នុង១ឡាន៣ម៉ឺនរៀល ។
ប្រជាពលរដ្ឋក៍បានអោយដឹងទៀតថា ដោយសារ លំបាកក្នុងការទិញទឹកប្រើប្រាស់ពួកគាត់ក៍នាំគ្នា ផ្តិតមេដៃស្នើសុំទៅរដ្ឋាករទឹក ជាបន្តបន្ទាប់ តាំងពីឆ្នាំ ២០១៥ដោយមានការដឹងឮពីចៅសង្កាត់ និងអភិបាលខណ្ឌព្រែកព្នៅផងដែរ។នៅពេលស្នើសុំមុនដំបូង ខាងរដ្ឋាករទឹក បានសន្យាថា ឆ្នាំ ២០១៦ បានមានគម្រោងមកដល់ តែបាត់រហូត។ក្រោយមកទៀត ពួកគាត់ក៍បានបន្តផ្តិចមេដៃជាបន្តបន្ទាប់ ទៀត យកទៅដាក់រដ្ឋាកទឹក បានត្រឹមតែមកពិនិត្យ ហើយ បាត់ដំណឹងរហូតទុកអោយពួកគាត់វេទនា។
ប្រជាពលរដ្ឋ ក៍បានរិះគន់ថា នៅក្នុងភូមិ របស់គាត់មានផ្ទះរហូតដល់ប្រមាណជិត១០០ខ្នងផ្ទះហើយ រដ្ឋាករទឹកមើលមិនឃើញ តទឹករដ្ឋចែកជួនប្រជាពលរដ្ឋតាមការស្នើសុំនោះទេ ត្រង់ដីលោកសន ស៊ីន ចៅសង្កាត់គោករការទើបតែឡើងថ្មី ពុះដីឡូតិ៍លក់ អត់មានមនុស្សរស់នៅច្រើនផង មានតែផ្ទះប្រមាណ
មិនដល់១០ខ្នងផង មានទឹករដ្ឋ ប្រើប្រាស់ទៅវិញ ។ ប្រជាពលរដ្ឋក៍បានទទួចសុំ ដល់លោកអភិបាលរាជធានីភ្នំពេញមេត្តជួយអន្តរាគមន៍ក៍ដូចជាលោកអគ្គនាយករដ្ឋាករទឹកស្វ័យត្នភ្នំពេញ ជួយសម្រួល និង
តទឹករដ្ឋ អោយពួកគាត់បានប្រើប្រាស់ផង៕ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ