ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មេខ្លោង​​គ្រឿងញៀ.ន​​3​នាក់​ និងថ្នាំ​3​គីឡូក្រាម

4 ឆ្នាំ មុន
  • ពោធិ៍សាត់

​ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ក្រុងពោធិ៍សាត់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយ អាត់ និង​ប្រជា​ការពារ ក្រោម​ការ​ដឹកនាំ​បញ្ជាផ្ទាល់​ពី​លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អ​ធិការ​នគរបាល​ក្រុង…

​ខេត្តពោធិ៍សាត់ ៖ កម្លាំង​នគរបាល​ក្រុងពោធិ៍សាត់ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយ អាត់ និង​ប្រជា​ការពារ ក្រោម​ការ​ដឹកនាំ​បញ្ជាផ្ទាល់​ពី​លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អ​ធិការ​នគរបាល​ក្រុង កាលពី​វេលា​ម៉ោង​ប្រមាណ១១​និង​៤៨​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែសីហា បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ នៅ​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ពី​បទ​រក្សា​ទុក​និង​ចរាចរណ៍​សារធាតុ​ញៀន ។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​​សា​លាដំបូង​ខេត្ត ហើយ​ជនសង្ស័យ​ទាំង​៣​នាក់ មាន ៖១-​ឈ្មោះ ឡា​ច មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់​នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ២-​ឈ្មោះ ជា ហូ​ស៊ី​ម ភេទ​ប្រុស អាយុ​២៣ឆ្នាំ រស់នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ និង៣-​ឈ្មោះ អុ​ឹ​ម ឆៃ​លី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ហាប ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ។

លោក​អធិការ យឹ​ម ស៊ា​ង​ហៃ បន្ត​ថា ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មាន គ្រឿងញៀន​ម៉ា​ទឹកកក​(ICE)៣​ដុំ ទម្ងន់​៣.០៨២​ក្រាម រថយន្ត​១​គ្រឿង ជញ្ជីង​១ កាបូបដៃ​១ កាបូបស្ពាយ​១ កាត​គ្រី​រថយន្ត​៤​សន្លឹក អត្តសញ្ញាណប័ណ្ណ​២​សន្លឹក ថង់​ច្រក​មួយ​ចំនួន ផ្លា​ក​លេខ​រថយន្ត ២D-៨៥៧២ ចំនួន​២​បន្ទះ ខ្សែ​ក​១​ខ្សែ ចិញ្ចៀន​១​វង់ ទូរស័ព្ទ​ដៃ​១​គ្រឿង លុយ​៨៦​ម៉ឺន​រៀល និង​ស្បោង​ពណ៌​ខៀវ​១ ។

នេះ​ជា​លើក​ទី​១​ហើយ​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​មានការ​បង្ក្រាប​បាន​គ្រឿងញៀន​ដ៏​ច្រើន​បែប​នេះ ៕ ​(សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ