ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​មាន​អគ្គិភ័យ​ណាមួយ​​ឆេះ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ទ្បើ​យ​…​គឺឆេះ​ឃ្លាំង​​ក្រោម​ដីទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី០២ សីហា ​ក៏​មានការ​ប្រកាស​មួយ​លើ​បណ្តាញ​សង្គម​របស់​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ដែល​មាន​ជម្រាប​ជូន​ដំ​ណឹង​ទៅ​កាន់​អតិថិជន​ទាំងអស់​ថា ពុំ​មាន​អគ្គិភ័យ​ណាមួយ​បាន​ឆេះ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ទ្បើ​យ ។ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​(២…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី០២ សីហា ​ក៏​មានការ​ប្រកាស​មួយ​លើ​បណ្តាញ​សង្គម​របស់​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ដែល​មាន​ជម្រាប​ជូន​ដំ​ណឹង​ទៅ​កាន់​អតិថិជន​ទាំងអស់​ថា ពុំ​មាន​អគ្គិភ័យ​ណាមួយ​បាន​ឆេះ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ទ្បើ​យ ។ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​(២ សីហា​) គឺ​បាន​កើត​ទ្បើ​ង​នៅ​ក្នុង​ឃ្លាំង​ផ្ទុក​សម្ភារ ក្រោម​ដី​តូច​មួយ​នៅ​ខាងក្នុង​ការដ្ឋាន​ទីក្រុង​អូ​ឡាំ​ព្យា​តែ​ប៉ុណ្ណោះ ហើយ​ក៏​បាន​បង្ក​ទៅ​ជា​ផ្សែង​មក​ខាងក្រៅ​តាម​ចំណត​ក្រោម​ដី មក​កាន់​ច្រក​ធំ (C3) បង្ក​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ​ដល់​សាធារណជន និង​សារព័ត៌មាន​មួយ​ចំនួន ។ មក​ទល់​ពេល​នេះ ផ្សារ​ទំនើប​អូ​ឡាំ​ព្យាបា​ន​បើក​ដំណើរការ​ជា​ធម្មតា​វិញ​ហើយ ដូច្នេះ​ អតិ​ជន​ទាំងអស់​អាច​អញ្ជើញ​មក​ធ្វើ​ដំណើរ​កំសាន្ត ទិញ​ទំនិញ និង​ស្រស់ស្រូប​អាហារ​ឆ្ងាញ់​ៗ​ជា​ធម្មតា ។

សូមបញ្ជាក់ថា ផ្សែង​ខ្មៅខ្មួល​បាន​ហុយ​កួច​ត្របាញ់​ទៅ​លើ​អាកាស​ចេញ​តាម​ផ្លូវ​ចុះ​ក្រោម​ដី​ផ្សារ​អូ​ឡាំ​ព្យា ដែល​ជា​សំណង់​អគារ​ថ្មី​លើ​ដី​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ សីហា ធ្វើ​ឱ្យ​មានការឆោឡោ​រត់​ខ្វែងដៃខ្វែងជើង​រក​អន្តរាគមន៍ ខណៈ​កើត​មាន​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​សម្ភារ បរិក្ខារ​ស្ថិត​នៅ​តាម​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​ឆេះ​ឃ្លាំង​ស្តុក​សម្ភារ​បរិក្ខារ ក្នុង​ការដ្ឋាន​សំណង់​ផ្សារ​អូ​ឡាំ​ព្យា​នៅ​ក្រោម​ដី បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី តែ​តាម​ប្រភព​ក្រោយមក​ទៀត​ថា បណ្តាល​មក​ពី​ជាង​ផ្សារ​ដែក ធ្វើ​ឱ្យ​ផ្លា​ត​កម្ទេច​ភ្លើង​ទៅ​ប៉ះ​ឡាំង​ស្នោ​ទើប​បង្ក​ឱ្យ​ឆេះ​សន្ធោសន្ធៅ ដោយ​សារ​គ្រឿង​បរិក្ខា​សំណង់​ដែល​ស្តុក​ក្នុង​ឃ្លាំង​នោះ​ភាគច្រើន​ជា​គ្រឿង​ជ័រ សម្រាប់​ទុក​រៀបចំ​បំពាក់​ទីកន្លែង​លក់ដូរ​ក្នុង​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា ។

ខណៈ​ភ្លើង​កំពុង​ឆេះ​ខ្មួលខ្មាញ់​ផ្សែង​ពណ៌​ខ្មៅ​ចេញពី​ឃ្លាំង គេ​បាន​សង្កេត​ឃើញ​វត្តមាន​លោក លី​ម សុភា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​៧​មក​រា ដឹកនាំ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខណ្ឌ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ។ បន្តិច​ក្រោយមក​គេ​បានឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង មក​ពី​គ្រប់​ស្ថាប័ន មាន​អង្គភាព​រដ្ឋ និង​ឯកជន​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​យ៉ាង​សកម្ម​និង​ធ្វើ​ឱ្យ​កំណាត់​ផ្លូវ​២១៧ មិន​អាច​ធ្វើ​ចរាចរណ៍​ដូច​ធម្មតា​បាន​នោះ​ទេ ។ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ពេលវេលា​ជាង​២​ម៉ោង​ក្នុង​ការ​បាញ់​ពន្លត់ លទ្ធផល​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល ។

យោង​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ ទទួលខុសត្រូវ​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំងអស់​មាន​ចំនួន​៣២​គ្រឿង ក្នុង​១​គ្រឿង​ប្រើប្រាស់​ដឹក​ទឹក​៣​ជើង​សរុប​៩៦​ជើង ស្មើ​៩៦​គ្រឿង ដែល​បាន​ចំណាយ​ទឹក​អស់​៣៨​ម៉ឺន​៤០០០​ម៉ែត្រគូប តែ​តាម​ប្រភព​ចុង​ក្រោយ​ថា​ប្រើប្រាស់​អស់​ទឹក​១១១​គ្រឿង​ឯណោះ ។

អ្នក​ទទួលខុសត្រូវ​ផ្សារ​អូ​ឡាំ​ព្យាបា​ន​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ថា ឃ្លាំង​ស្តុក​សម្ភារ​បរិក្ខារ​សំណង់​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​មាន​ទទឹង​២០​ម៉ែត្រ និង​បណ្តោយ​២០​ម៉ែត្រ ។ ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​ឃ្លាំង​សម្ភារ​ពុំ​បង្ក​ឲ្យ​មាន​នរណា​ម្នាក់​គ្រោះថ្នាក់​រង​របួស ឬ​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់តែ​ថា​សម្ភារ​ដូច​ជា​គ្រឿង​ជ័រ​និង​គ្រឿង​ឈើ​មួយ​ចំនួន​ធំ​ត្រូវ​ខូចខាត ។ ហេតុការណ៍​អគ្គិភ័យ​ឆេះ​ឃ្លាំង​ក្រោម​ដី​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ឆ្លងកាត់​ឈរ​មើល​កុះករ​ចង់​ដឹង និង​ចង់​ឃើញ​ហេតុការណ៍​ដែល​ខ្លះ​ថា​ឆេះ​ផ្សារ​ទំនើប ដែល​ទើប​ដំណើរការ​ថ្មោងថ្មី តែ​ទោះជា​យ៉ាងណា​ក្តី​ចរាចរណ៍​តាម​ដងផ្លូវ​នៅ​មានដំណើរ​ការ​ទៅ​មក​ជា​ធម្មតា​ទេ ក្រោយ​ពី​ភ្លើង​រលត់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ