ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះគ្រាប់បែក៦គ្រាប់ នៅថៃម្សិលមិញ

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា មនុស្ស​៤​នាក់​រង​របួសស្រាល ក្នុង​នោះ ​មាន​នារី​២​នាក់ ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​តូច​ៗ​យ៉ាងតិច​៦គ្រាប់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ​នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ​នៅ​ក្រុង​បាងកក…

ប្រទេស​ថៃ ៖ អាជ្ញាធរ​បាន​រាយការណ៍​ថា មនុស្ស​៤​នាក់​រង​របួសស្រាល ក្នុង​នោះ ​មាន​នារី​២​នាក់ ក្នុង​ការ​ផ្ទុះ​គ្រាប់បែក​តូច​ៗ​យ៉ាងតិច​៦គ្រាប់​នៅ​កន្លែង​ផ្សេង​ៗ​គ្នា ​នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ​នៅ​ក្រុង​បាងកក ស្វាគមន៍​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ដោយ​មាន​វត្តមាន​របស់​សម​ភាគី​អា​មេ​រិ​ក រុ​ស្សុ​ី និង​ចិន​ផង​ដែរ ។

អាជ្ញាធរ​ថា ហៅ​ការ​ផ្ទុះ​គ្រាប់បែក​តូ​ូ​ច​ៗ​ទាំងនេះ​ថា ​គ្រាប់បែក​ពីង​ប៉ុង ។ មូលហេតុ​នៃ​ការ​វាយប្រហារ​ដោយ​​បំផ្ទុះ​គ្រាប់បែក​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​នា​ពេល​នេះ​។ អាជ្ញាធរ​បាន​ស្នើ​ឲ្យ​គ្រប់​គ្នា​ឬ​បណ្តាញ​ព័ត៌មាន​ចៀសវាង​កុំ​បំ​ផ្លោង​ពាក្យ​ចចាមអារ៉ាម​នានា ។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ត្រូវ​បាន​គេ​រាយការណ៍​ប្រាប់​លោក​ពី​ការ​ផ្ទុះ​គ្រាប់បែក​ទាំងនេះ ហើយ​បាន​ចេញ​បញ្ជា​ឲ្យ​មានការ​សើ​ុ​ប​អង្កេត​ជា​បន្ទាន់​មួយ ។ នេះ​ជា​ការ​ការ​អះអាង​របស់​អ្នកនាំពាក្យ​រដ្ឋា​ភិបាល​ថៃ លោក​NARUMON PINYOSINWAT ។ លោក​បន្ត​ថា​បណ្ដា​វិធានការ​សន្តិសុខ​ត្រូវ​បាន​ពង្រឹង​។ ការ​ផ្ទុះ​៣​កើត​មាននៅ​កណ្ដាល​ក្រុង​ជិត​អគារ​ខ្ពស់កប់ពពក​MAHANAKORN ជា​របស់​ក្រុមហ៊ុន​KING POWER ម្ចាស់​ក្លិប​បាល់ទាត់​អង់គ្លេស LEICESTER CITY​។ ការ​ផ្ទុះ​៣​ទៀត​គឺ​នៅ​តំបន់​ជុំវិញ​ប្លុក​អគារ​រដ្ឋាភិបាល​។

ឧបនាយករដ្ឋមន្ត្រី​ថៃ​លោក PRAWIT WONGSUWON ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា យើង​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ថា តើ​មនុស្ស​ប៉ុន្មាន​នាក់​ចូលរួម​ក្នុង​ការ​វាយប្រហារ​ទាំងនេះ​តែ​វា​អាច​ក្នុង​គោលបំណង​សាបព្រោះ​ភាព​ច្របូកច្របល់​។ ការ​វាយប្រហារ​ទាំងនោះ​កើត​មាន​តែ​ប៉ុន្មាន​នាទី មុន​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​ថ្លែង​សុន្ទរកថា​មួយ​ប៉ុនប៉ង​ទប់ស្កាត់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​។

វា​ក៏​កើត​មាន​ដែរ​ក្នុង​ពេល​មាន​ភាព​តានតឹង​នយោបាយ​នៅ​ថៃ ប៉ុន្មាន​ស​ប្ដា​ហ៍​បន្ទាប់​ពី​ប្រមុខ​របប​យោធា ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​សី​ុ​វិល​មួយ ។ បណ្ដា​អ្នកឯកទេស​ខាង​ដោះ​មីន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ច្រកចូល​នានា​នៃ​អគារ​ខ្ពស់កប់ពពក​MAHANAKORN ។ ប្រភព​នានា​រៀបរាប់​ពី​ការ​រក​ឃើញ​គ្រាប់បែក​ច្រើន​គ្រាប់​ទៀត​ក្នុង​រាជធានី​ថៃ​នេះ ។

មានការ​កត់​សម្គាល់ថា កាលពី​ឆ្នាំ​២០០៩​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អាស៊ាន​ដែល​ត្រូវធ្វើ​នៅ​ក្រុង​បាង​កក​ត្រូវ​បាន​លុប​ចោល ក្រោយ​ការ​លុកលុយ​របស់​បាតុករ​ដ៏​ច្រើន នៃ​ចលនា​អាវ​ក្រហម​ថៃ​ក្នុង​សណ្ឋាគារ​ជា​កន្លែង​ប្រជុំ​នៅ​ប៉ា​តា​យ៉ា ។ កាលនោះ​មេ​ដឹក​មួយ​ចំនួន​ត្រូវ​បាន​ជម្លៀស​ចេញ​តាម​ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​ថៃ​ចេញពី​ដំបូល​សណ្ឋាគារ ចំណែក​មេដឹកនាំ​ឯទៀត​ៗ​ត្រូវ​បង្ខំចិត្ត​រត់គេច​ចេញ​តាម​នាវា​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ