ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ​ក្នុងភូមិ​អូ​ស្តៅ​ដកហូត​ជាង​៣​គីឡូ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្វាយ​អាត់ និង​កម្លាំង​ប្រជា​ការពារ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង…

ខេត្តពោធិ៍សាត់ ៖ តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្វាយ​អាត់ និង​កម្លាំង​ប្រជា​ការពារ​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជាក់ស្តែង ជនសង្ស័យ​៣​នាក់ ពី​បទ​រក្សា​ទុក និង​ចរាចរណ៍​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង​៣​គីឡូក្រាម ។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤៨​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​ស្តៅ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

កិច្ច​ប្រតិបត្តិការ​នោះ​ត្រូវ​បាន​លោក​វរសេនីយ៍ឯក យឹ​ម ស៊ា​ង​ហៃ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ សមត្ថកិច្ច​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​ដូច​មាន ១-​ឈ្មោះ ឡា​ច មុន្នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២-​ឈ្មោះ ជា ហូ​ស៊ី​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​បាក់រទេះ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង​៣-​ឈ្មោះ អ៊ឹម ឆៃ​លី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ហាប ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់ សមត្ត​កិច្ច​បាន​រក​ឃើញ និង​ដកហូត​វត្ថុ​តាង​រួម​មាន ១.​សារធាតុ​ញៀន​ប្រភេទ ICE ចំនួន​៣​ដុំ ស្មើនឹង​ជាង​៣​គីឡូក្រាម ២-​រថយន្ត​១​គ្រឿង ៣-​ជញ្ជីង​១​គ្រឿង ៤-​កាបូបដៃ​មួយ ៥-​កាបូបស្ពាយ​មួយ ៦-​កាត​គ្រី​រថយន្ត​៤​សន្លឹក ៧-​អត្តសញ្ញាណ​បណ្ណ​២​សន្លឹក ៨-​ថង់​ច្រក​មួយ​ចំនួន ៩-​ស្លាក​លេខ​រថយន្ត ២D-៨៥៧២ ចំនួន​២​សន្លឹក​ ១០-​ខ្សែ​.​ក​១​ខ្សែ ១១-​ចិញ្ចៀន​១​វង់ ១២-​ទូរស័ព្ទ​ដៃ​១​គ្រឿង ១៣-​លុយ​ខ្មែរ​៨៦​ម៉ឺន​រៀល និង​ស្បោង​ពណ៌​ខៀវ​១ ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ