ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ទី១៤ និង​ទី​១៥ ពី​ស្រា​បៀរ​អាន់​ឆ័​រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ​២០១៩ ស្រា​បៀរ​អាន់​ឆ័​របា​ន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 10,000 ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់ 1000 ដុល្លារ​ចំនួន 27 នាក់​ពី​កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ អ្នក​ឈ្នះ​រង្វាន់ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ជា​ច្រើន​។

កម្មវិធី «​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​» ត្រូវ​បាន​រៀបចំ​ឡើងជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័​រ​ចំពោះ​អតិថិជន ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​សម្រាប់​គ្រប់​កម្មវិធី គ្រប់​ឱកាស​។

លោក សំ បញ្ញា​ពុទ្ធា មក​ពី​ខេត្តឧត្តរមានជ័យ ដែល​ជា​អ្នក​ឈ្នះ​ទី​១៤ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ផឹកស្រា​បៀរ​អាន់​ឆ័​រ​ក្នុងអំឡុងពេល​ចុង​ស​ប្តា​ហ៍ ឬ​ថ្ងៃ​ឈប់​សម្រាក ឬ​នៅ​ពេល​ខ្ញុំ​ជួបជុំ​ជាមួយ​ក្រុមការងារ​របស់ខ្ញុំ និង​ជួបជុំ​ជាមួយ​ក្រុម​គ្រួសារ​របស់ខ្ញុំ​។ ត្រូវ​រង្វាន់​នៅ​ពេល​ដែល​ខ្ញុំ​បាន​ផឹកស្រា​បៀរ​អាន់​ឆ័​រ​ក្នុង​ពិធី​ភ្ជាប់ពាក្យ​របស់​ប្អូនស្រី​ខ្ញុំ​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ពេល​ដែល​ខ្ញុំ​បាន​ឈ្នះ​រង្វាន់​។ មិន​អាច​ប្រៀបផ្ទឹម​បាន រីករាយ​ខ្លាំង​ណាស់​។ ខ្ញុំ​ពិតជា​បាន​ឈ្នះ​រង្វាន់​ពិត​។ បន្ទាប់​ពី​ខ្ញុំ​បាន​ពិភាក្សា​ជាមួយ​សមាជិកគ្រួសារ​ខ្ញុំ​នឹង​ប្រើ​ប្រាក់​រង្វាន់ 10,000 ដុល្លារ​ទៅ​សង់ផ្ទះ​សម្រាប់​ឪពុក​ម្តាយ​ខ្ញុំ​ពីព្រោះ​ពួក​គាត់​ចាស់​ហើយ​។ ខ្ញុំ​នឹង​ប្រើ​ប្រាក់​នៅ​សល់​ដើម្បី​បង្កើត​អាជីវកម្ម​តូច ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។ ខ្ញុំ​គិត​ថា ស្រា​បៀរ​អាន់​ឆ័​រ​ល្អ​ណាស់​។ ដូច្នេះ​អ្នក​សូម​ជួយ​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រទាំង​អស់​គ្នា​។ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ផឹក យើង​ត្រូវ​សហការ​គ្នា និង​ស្រឡាញ់​គ្នា មិន​ត្រូវ​បង្កើត​អំពើ​ហិង្សា​។ យើង​ផឹក​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​»​។

ចំណែកឯ​លោក ហួរ រតនា មក​ពី​ខេត្តកណ្តាល ដែល​ជា​អ្នក​ឈ្នះ​ទី​១៥ នៃ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ពី​ស្រា​បៀ​អាន់​ឆ័​របា​ន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​យល់​ឃើញ​ថា កម្មវិធី​ប្រ​ម៉ូ​សិន​របស់​ស្រា​បៀរ​អាន់​ឆ័​រ​ល្អ​ណាស់​។ ពិសា​ហើយ​ត្រូវ​រង្វាន់​ធំ​ទៀត​។ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ផ្តែផ្តាំ​អតិថិជន​ផ្សេង​ទៀត​គាំទ្រ​ស្រា​បៀរ​អាន់​ឆ័​រ​ព្រោះ​ស្រា​បៀរ​អាន់​ឆ័​រ​ពិតជា​ផ្តល់​រង្វាន់​ពិតប្រាកដ​មែន​»​។

អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​ពីរ​រូប និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន ២៧​នាក់​បាន​ទទួល​រង្វាន់​ពី​ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័​រ​។

កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀរ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀរ​អាន់​ឆ័​រ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូត​ដល់​ដំណាច់ឆ្នាំ ២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀរ​អាន់​ឆ័​រ លោក​អ្នក​នឹង​មានឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀរ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០ (​មួយ​រយ​) ដុល្លារ ១០០០ (​មួយ​ពាន់​ដុល្លារ និង​១០០០០ (​មួយ​ម៉ឺន​)​ដុល្លារ​ពី​ស្រា​បៀរ​អាន់​ឆ័​រ​។ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ និង​អ្នក​ឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ការិយាល័យ​រោងចក្រ​ស្រា​បៀរ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេង​ទៀត​លោក​អ្នក​អាច​បើក​ភ្លាម​នៅ​តាម​ដេប៉ូ​ចែកចាយ​ស្រា​បៀរ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោក​អ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។

សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀរ​អាន់​ឆ័​រ​ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​! អ្នក​ឈ្នះ​បន្ទាប់​អាច​ជា​រូប​អ្នក​!!!
ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាម​រយៈ​លេខ​៖ 092 333 900 / 010 833 000​។ រីករាយ​ស្រស់ថ្លា ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ