ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ស្លា.ប់​យ៉ាង​តិច​៤៩​នាក់ ក្នុង​ការ​វាយ​ប្រហារ​២

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ មនុស្ស​យ៉ាងតិច​៤៩​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​ជា​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយ​ប្រហារ​២​ កាលពី​ថ្ងៃ​ទី​១​សីហា ក្នុង​នោះ​ការ​វាយប្រហារ​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ប្រឆាំង​កងកម្លាំង​ប៉ូលិស​ដែល​បណ្ដុះបណ្ដាល​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​នៅ​ក្រុង​អា​ដេ​ន នា​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​ដែល​កំពុង​មាន​សង្គ្រាម​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​នៃ​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​រៀបរាប់​ថា មនុស្ស​៤៩​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​រង​របួស​។…

ប្រទេស​យេ​ម៉ែ​ន ៖ មនុស្ស​យ៉ាងតិច​៤៩​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​ជា​ច្រើន​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយ​ប្រហារ​២​ កាលពី​ថ្ងៃ​ទី​១​សីហា ក្នុង​នោះ​ការ​វាយប្រហារ​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ប្រឆាំង​កងកម្លាំង​ប៉ូលិស​ដែល​បណ្ដុះបណ្ដាល​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​នៅ​ក្រុង​អា​ដេ​ន នា​ភាគ​ខាងត្បូង​យេ​ម៉ែ​ន​ដែល​កំពុង​មាន​សង្គ្រាម​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​នៃ​រដ្ឋាភិបាល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​រៀបរាប់​ថា មនុស្ស​៤៩​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​ច្រើន​នាក់​ទៀត​រង​របួស​។ នៅ​ក្រុង​អា​ដេ​ន​ក្នុង​សង្កាត់​CHEIKH OTHMAN រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ បាន​ផ្ទុះ​នៅ​ត្រង់​ច្រកចូល​នៃ​ទីបញ្ជាការដ្ឋាន​កងកម្លាំង​ប៉ូលិស ពេល​ប៉ូលិស​កំពុង​ប្រជុំជួរ​ដើម្បី​គោរព​ទង់ជាតិ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​ភ្នាក់ងារ​សន្តិសុខ​អះអាង​ថា ការ​វាយប្រហារ​នោះ ជា​ស្នាដៃ​របស់​ពួក​ជី​ហា​ដ​។ ក្រសួងមហាផ្ទៃ​យេ​ម៉ែ​ន​បញ្ជាក់​ថា ការ​វាយប្រហារ​នេះ​សម្លាប់​ប៉ូលិស​១៣​នាក់​ហើយ​ប៉ូលិស​ច្រើន​នាក់​ទៀត​រង​របួស​។

មិន​ឆ្ងាយ​ពី​ទីនោះ​គឺ​នៅ​ជាយក្រុង​អា​ដេ​នភា​គ​ខាងលិច មានការ​វាយប្រហារ​មួយទៀត​សំដៅ​ប្រឆាំង​បន្ទាយ​AL JALAA​ដែល​លើក​នេះ​ប្រកាស​ទទួលខុសត្រូវ ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​ដែល​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​ស្និទ្ធ​រដ្ឋាភិបាល​។ យោង​តាម​តុល្យការ​ផ្លូវការ​ថា ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣៦​នាក់​ក្នុង​នោះ​មាន​ឧត្ដមសេនីយ​ម្នាក់​លោក​MOUNIR ABOUL YAMAMA​ជា​នាយ​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​។ តាម​ទូរទស្សន៍​AL MASSIRAH ពួក​ឧទ្ទាម​ហ៊ូ​ធី​អះអាង​ថា បាន​ធ្វើការ​វាយប្រហារ​នោះ​ដោយ​មី​សី​ុ​ល​មួយ​គ្រាប់​និង​ដ្រូ​ន​មួយ​គ្រឿង​ដែល​សំដៅលើ​ក្បួន​ព្យុ​ុ​ហយា​ត្រា​មួយ​រៀបចំ​ក្នុង​បន្ទាយ​នោះ នា​ឱកាស​នៃ​ការ​ប្រគល់​សញ្ញាបត្រ​ដល់​បណ្ដា​ប៉ូលិស​ដែល​ទើប​ទទួល​ការ​បណ្ដុះបណ្ដាល​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋាភិបាល​យេ​ម៉ែ​ន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ទាំងនេះ​បង្ហាញ​ថា ពួក​ជីវពល​ហ៊ូ​ធី​និង​ក្រុម​ភេរវកម្ម​ដទៃ​ៗ​ទៀត បាន​បែងចែក​តួនាទី​គ្នា​ក្នុង​សង្គ្រាម​ប្រឆាំង​ប្រជាជន​យេ​ម៉ែ​ន​។ ចំណែក​​ពួក​ឧទ្ទាម​ហ៊ូ​ធី​វិញ​អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​គេ​និយាយ​ថា បន្ទាយ​ដែល​រង​ការ​វាយប្រហារ​ព្រោះតែ​គេ​ប្រើ​សម្រាប់​រៀបចំ​ការ​វាយលុក​មួយ​ប្រឆាំង​ពួក​បះបោរ​។ កងកម្លាំង​រង​ការ​វាយប្រហារ​ស្ថិត​ក្នុង​កងកម្លាំង​ហៅ​ខ្សែក្រវាត់​សន្តិសុខ ទទួល​ការ​បណ្ដុះបណ្ដាល​ដោយ​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ដែល​ស្ថិត​ក្នុង​ក្រុមចម្រុះ​មួយ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ