ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះប្រកែក​គ្នា​បែកផ្សែង ដល់​ចុង​ក្រោយ​ព្រម​បញ្ចប់រឿង​ត្រឹម​៥០០​ទៅ​៦០០​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX330 មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន និង​ព្យាយាម​វ៉ា​ជែង​បំណង​បត់​ត្រឡប់​ទៅ​ក្រោយ​វិញ​បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង និង​ជ្រុល​ទៅ​បុក​រថយន្ត CRV មួយ​គ្រឿង​ទៀត​បង្ក​អោយ​កើត​ទៅ​ជា​ហិង្សា​ឈ្លោះប្រកែក​គ្នា កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​០១…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស RX330 មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន និង​ព្យាយាម​វ៉ា​ជែង​បំណង​បត់​ត្រឡប់​ទៅ​ក្រោយ​វិញ​បណ្តាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង​ទៀត​បុក​ពេញទំហឹង និង​ជ្រុល​ទៅ​បុក​រថយន្ត CRV មួយ​គ្រឿង​ទៀត​បង្ក​អោយ​កើត​ទៅ​ជា​ហិង្សា​ឈ្លោះប្រកែក​គ្នា កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០១៩​ត្រង់​ចំណុច​ខាង​មុខ​បុរី​ពិភព​ថ្មី ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ពីរ​នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-5404 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រិ​ទ្ធី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត និង​ក្នុង​ល្បឿន​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-4735 បើកបរ​ដោយ​បុរស​ពីរ​នាក់ និង​មាន​ស្ថានភាព​ស្រវឹង ដែល​បើក​មក​តាម​ពីក្រោយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​ក៏​បាន​បើក​វ៉ា​ជែង​ខាងស្តាំ និង​បំរុង​ទៅ​បត់​ត្រឡប់​ក្រោយ​នៅ​ពីមុខ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ខាងលើ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។

ខណៈ​ពេល​នោះ​ដោយ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ចំ​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​រង​ការ​ខូចខាត​ក្រពឹត​កាង និង​បែក​ចង្កៀង​ខាង​មុខ​ចំហៀង​ខាងស្តាំ ។ តែ​ដោយសារ​រថយន្ត​ឡិច​ស៊ី​ស​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​មុខ​ឆ្លង​ចូល​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក CRV ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-5769 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត និង​ធ្លាក់​កាង​ផ្នែក​ខាង​មុខ ចំណែកឯ​រថយន្ត​ឡិច​ស៊ី​សរង​ការ​ខូចខាត​ដាច់​កាឡេ​កង់​ខាង​មុខ​ចំហៀង​ឆ្វេង និង​ក្រពឹត​កាង​ខាងស្តាំ ។

បន្ទាប់​មក​អ្នកបើកបរ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ក៏​ចុះ​ពីរ​រថយន្ត​ដើរទៅ​សំដៅ​ទៅ​រក​អ្នក​បើករថយន្ត​ឡិច​ស៊ី​ស រួច​ក៏​ឈ្លោះប្រកែក​គ្នា​ជាមួយ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សរ​ហូត​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា​បង្ក​ឲ្យ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សរងរ​បួស​បែក​មាត់ ភ្លាម​ៗ​នោះ​ក៏​មាន​សមត្ថកិច្ច​មូល​បាន​ចុះ​មក​អន្តរាគមន៍​ផង​ដែរ ។

បើ​តាម​សំដី​ពី​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​ជា​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​សបាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើកបរ​រថយន្ត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ត្រូវ​បាន​រថយន្ត​ហា​យ​លែ​ន​ឌ័​របុក​ចំ​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​របស់​គាត់​ជ្រុល​ទៅ​បុក​នឹង​រថយន្ត CRV ខាងលើ​តែ​ម្ដង ។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ក៏​បាន​ចុះ​មក​ដក​សោ​រថយន្ត​របស់​គាត់ និង​បាន​វាយ​មក​លើ​រូប​គាត់ បណ្ដាល​ឲ្យ​រង​របួស​បែក​មាត់​ផង​ដែរ ។

មន្ត្រី​នគរបាល ដែល​ជា​អ្នកបើកបរ​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​សបាន​បើក​វ៉ា​ជែង​ខាងស្ដាំ និង​បត់​ត្រឡប់​ក្រោយ​ពីមុខ​រថយន្ត​របស់​គាត់ ។ បណ្ដាល​ឲ្យ​គាត់​ជាន់​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​ពេញទំហឹង ដោយ​គាត់​ខ្លាច​អ្នកបើកបរ​រថយន្ត​ឡុ​ច​ស៊ី​ស​បើករថយន្ត​គេចខ្លួន ។ គាត់​ក៏​បាន​ចុះ​រត់​ដក​សោ​រថយន្ត​ឡិច​ស៊ី​ស ប៉ុន្តែ​គាត់​មិន​បាន​វាយ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ឡិច​ស៊ី​ស​អោយរ​ងរ​បួស​បែក​មាត់​នោះ​ទេ ។ របួស​នោះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​រថយន្ត​លុ​ច​ស៊ី​ស​បោក​ត្រូវ និង​ចង្កូតរថយន្ត​ខ្លួនឯង​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ជួយ​ធ្វើការ​សម្របសម្រួល​ភាគី​ទាំង​សងខាង ហើយដោយ​ភាគី​ខាង​រថយន្ត​ឡុ​ច​ស៊ី​ស​ទំនងជា​ដឹង​កំហុស​ខ្លួន ក៏​ព្រម​សម្របសម្រួល និង​ចេញ​សំណង​ចំនួន ៥០០​ដុល្លារ​ឲ្យ​ទៅ​ភាគី​ខាង​រថយន្ត​ហា​យ​លែ​ន​ឌ័​រ និង​ចេញ​សំណង​ចំនួន​៦០០​ដុល្លារ​ឲ្យ​ទៅ​ភាគី​ខាង​រថយន្ត CRV​ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ