ហាងឆេងអត្រាប្តូរប្រាក់យ៉ន់ចិនថ្ងៃនេះបានធ្លាក់ថ្លៃបន្តិចបើធៀបជាមួយប្រាក់រៀលខ្មែរ នេះបើយោងតាមប្រភពពីធនាគារជាតិនៃកម្ពុជា ។ នៅថ្ងៃទី២ ខែសីហានេះ គឺ ១យ៉ន់ចិន ទិញចូលតែ៥៩៣រៀល និងលក់ចេញតែ៥៩៩ប៉ុណ្ណោះ ខណៈដែលកាលពីថ្ងៃម្សិលមិញទិញចូល ៥៩៤រៀល និងលក់ចេញរហូតដល់៦០០រៀលឯណោះ ។
ធនាគារជាតិដដែលឱ្យដឹងថា អត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណបណ្តាប្រទេសមួយចំនួនជាមួយប្រាក់រៀលសម្រាប់ថ្ងៃនេះរួមមាន ១ដុល្លារហុងកុង ទិញចូល៥២២រៀល លក់ចេញ ៥២៨រៀល , ១០០យេនជប៉ុន ទិញចូល៣៨១២រៀល លក់ចេញ ៣៨៥០រៀល , ១០០វុនកូរ៉េ ទិញចូល ៣៤២រៀល លក់ចេញ៣៤៦រៀល , ១ដុល្លារសិង្ហបុរី ទិញចូល២៩៧០រៀល លក់ចេញ៣០០០រៀល និង ១បាតថៃ ទិញចូល១៣២រៀល លក់ចេញ១៣៤រៀល ។
ដោយឡែកប្រភព លី ហួរ ឱ្យដឹងថា ១ដុល្លារអាមេរិកទិញចូល ៤០៩០រៀល លក់ចេញ ៤០៩៧រៀល ហើយមាសគីឡូ ១តម្លឹងទិញចូល១៧០៥ដុល្លារអាមេរិក លក់ចេញ១៧២០ ដុល្លារអាមេរិក ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ