ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​ដឹង​…​ថា​លោក​ត្រាំ​ប្រកាស​អ្វី​ទៀត​​ហើយ​កាល​ម្សិលមិញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំប្រកាស​ កាលពីថ្ងៃ​ទី​១​ សីហា​ ថា ចាប់ពី​ពេល​នេះ​ទៅ​ សហរដ្ឋអាមេរិក​ត្រៀម​យកពន្ធ​លើ​គ្រប់​ផលិតផល​ទាំងអស់ ​ដែល​នាំ​ចូល​មក​កាន់​ទីផ្សារ​អា​មេ​រិ​ក​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ ទៅ ​។…

សហរដ្ឋអាមេរិក​-​ចិន៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំប្រកាស​ កាលពីថ្ងៃ​ទី​១​ សីហា​ ថា ចាប់ពី​ពេល​នេះ​ទៅ​ សហរដ្ឋអាមេរិក​ត្រៀម​យកពន្ធ​លើ​គ្រប់​ផលិតផល​ទាំងអស់ ​ដែល​នាំ​ចូល​មក​កាន់​ទីផ្សារ​អា​មេ​រិ​ក​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ ទៅ ​។ ក៏​ប៉ុន្តែ​ការ​ចរចា​រវាង​ចិន​និង​អា​មេ​រិ​ក ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម ត្រូវ​បាន​សន្យា​បើក​ធ្វើ​បន្ត​ទៀត ​នា​ស​ប្ដា​ហ៍ខាង​មុខ​។

លោក​ត្រាំ ​វាយតម្លៃ​ថា ក្រុង​ប៉េ​កាំ​ង​មិន​ប្រកាន់​កិច្ចសន្យា​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​និង​ឈប់​នាំ​ចេញ FENTANYL​ដែល​ជា​សារធាតុ​ញៀន​ដ៏​ខ្លាំង​មួយ កំពុង​រាតត្បាត​នៅ​សហរដ្ឋអាមេរិក​។ ដើម្បី​អាច​ភ្ជាប់​ការ​ចរចា​ឡើង​វិញ​លោក​ត្រាំ​ធ្លាប់​ប្រកាស​ថា លោក​ពុំ​មាន​បំណង​បន្ថែម​តារាង​ពន្ធគយ​លើ​បណ្ដា​ផលិតផល​នាំ​ចូល​ពី​ចិន​ឬ​ក៏​លុប​ចោល​ឡើយ យ៉ាង​ហោច​ណាស់​ក៏​សម្រាប់​ពេល​នេះ​ដែរ​។ ប៉ុន្តែ​នា​ថ្ងៃ​ទី​១​សីហា​តាម​TWITTER ក្រោយ​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ក្រុង​សៀង​ហៃ លោក​ប្រកាស​ថា​ក្រុង​វ៉ា​សិ​ុ​ន​តោន​នឹង​យកពន្ធ​គយ​១០%​បន្ថែម​ទៀត មាន​ទឹកប្រាក់​៣០០​ពាន់​លាន​ដុល្លារ​លើ​បណ្ដា​ទំនិញ​ចិន ដែល​នៅ​មិន​ទាន់​យកពន្ធ​បន្ថែម​នៅឡើយ​។

សម្រាប់​ពេល​នេះ​ក្រុង​វ៉ា​សិ​ុ​ន​តោន​បាន​យកពន្ធ​គយ​បន្ថែម​២៥% មាន​ទឹកប្រាក់​២៥០​ពាន់​លាន​ដុល្លារ ហើយ​ក្រុង​ប៉េ​កាំ​ង​បាន​តបត​វិញ​យកពន្ធ​លើ​បណ្ដា​ផលិតផល​អា​មេ​រិ​ក មាន​ទឹកប្រាក់​១១០​ពាន់​លាន​ដុល្លារ ដែល​បែប​នេះ​នាំ​ឲ្យ​មាន​ភាព​ផុយ​ស្រួយ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​២​និង​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។ ចំពោះ​រឿង​HUAWEI​ពិត​ណាស់​នៅ​តែ​ជា​រឿង​ចម្រូងចម្រាស់​បំផុត ដោយ​អា​មេ​រិ​ក​នៅ​តែ​ប្រកាន់​ថា មាន​បញ្ហា​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន​។ សណុំ​រឿង​នោះ​ស្ថិត​ក្នុង​ល្បែង​មួយ​នៃ​ជម្លោះ​ពាណិជ្ជកម្ម ក្នុង​វិស័យ​បច្ចេកវិទ្យា​ជាន់ខ្ពស់​។

ការ​ប្រកាស​ថ្មី​នោះ​របស់​លោក​ត្រាំ បាន​ជះ​ឥទ្ធិពល​លើ​ទីផ្សារ​នានា ដោយ​តម្លៃ​ប្រេងកាត​ធ្លាក់​ចុះ​ជិត​៨%​នៅ​ក្រុង​ញូ​វ​យ៉​ក ហើយ​តម្លៃ​ភាគហ៊ុន​អា​មេ​រិ​ក​ក៏​ធ្លាក់​ចុះ​ដែរ​។ តម្លៃ​ភាគហ៊ុន​ក្រុង​តូ​ក្យូ​ធ្លាក់​ចុះ​ជាង​២% ហើយ​តម្លៃ​ភាគហ៊ុន​នៅ​ចិន​ធ្លាក់​ខ្លាំង​ដល់​២,៣២%​។

លោក​ត្រាំ​ក៏​ព្រមាន​ផង​ដែរ​ថា លោក​អាច​បង្កើន​ពន្ធគយ​ថែម​ទៀត​លើ​បណ្ដា​ផលិតផល​ចិន ប្រសិនបើ​ក្រុង​ប៉េ​កាំ​ង ពុំ​ព្រម​ទទួលយក​បណ្ដា​ការ​ទាមទារ​របស់​យើង​ទេ​នោះ​។ លោក​រហូត​ដល់​លើក​ពី​លទ្ធភាព​យកពន្ធ​លើស​ពី​២៥% ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ