ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​​ដែល​អ្នក​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ ក្រោយ​​ពី​កូន​រលូត​ភ្លាម​ៗ

4 ឆ្នាំ មុន

ភាគច្រើន​មូលហេតុ​ដែល​នាំ​ឲ្យ​រលូត​កូន​ភ្លាម​ៗ​គឺ​មិន​ទាន់​ដឹង​នៅឡើយ​តែ ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ដែល​គូរ​ស្វាមីភរិយា​ដែល​ជា​ជន​រង​គ្រោះ​មានការ​ខូចចិត្ត​យ៉ាង​ខ្លាំង និង​រក​អ្វី​ថ្លែង​មិនកើត​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ យក​ល្អ​គួរតែ​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​សិន​នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​រលូត​កូន​ភ្លាម​ៗ​បែប​នេះ​៖ ១-ពន្យា​ពេល​ការយ​កកូន​ម្តងទៀត ៖ ការ​សិក្សា​មួយ​ចំនួន​បាន​ចង្អុល​ឲ្យ​ឃើញ​ថា ស្ត្រី​អ្នក​អាច​មាន​ផ្ទៃពោះ​ម្តងទៀត​បាន​ក្រោយ​ពីរ​លូត​កូន​រួច​ដោយ​មិនបាច់​ភ័យ​ខ្លាច​ពី​ផលវិបាក​អ្វី​ទាំងអស់​។ ខណៈ​ពេល​ដែល​រឿង​នេះ​អាច​ធ្វើ​ទៅ​បាន​មែន​ក៏​ដោយ…

ភាគច្រើន​មូលហេតុ​ដែល​នាំ​ឲ្យ​រលូត​កូន​ភ្លាម​ៗ​គឺ​មិន​ទាន់​ដឹង​នៅឡើយ​តែ ប៉ុន្តែ​វា​គឺជា​រឿង​មួយ​ដែល​គូរ​ស្វាមីភរិយា​ដែល​ជា​ជន​រង​គ្រោះ​មានការ​ខូចចិត្ត​យ៉ាង​ខ្លាំង និង​រក​អ្វី​ថ្លែង​មិនកើត​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ យក​ល្អ​គួរតែ​ធ្វើ​រឿង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ​សិន​នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​រលូត​កូន​ភ្លាម​ៗ​បែប​នេះ​៖

១-ពន្យា​ពេល​ការយ​កកូន​ម្តងទៀត ៖ ការ​សិក្សា​មួយ​ចំនួន​បាន​ចង្អុល​ឲ្យ​ឃើញ​ថា ស្ត្រី​អ្នក​អាច​មាន​ផ្ទៃពោះ​ម្តងទៀត​បាន​ក្រោយ​ពីរ​លូត​កូន​រួច​ដោយ​មិនបាច់​ភ័យ​ខ្លាច​ពី​ផលវិបាក​អ្វី​ទាំងអស់​។ ខណៈ​ពេល​ដែល​រឿង​នេះ​អាច​ធ្វើ​ទៅ​បាន​មែន​ក៏​ដោយ តែ​គ្រូពេទ្យ​នៅ​តែ​ជឿជាក់​ថា គួរតែ​ទុក​ពេល​ឲ្យ​យូរ​ប្រមាណ ៣​ខែ​សិន​មុន​នឹង​រៀប​គម្រោង​យក​កូន​ម្តងទៀត​។

រឿង​នេះ​វា​នឹង​ទុក​ពេលវេលា​ឲ្យ​ស្បូន​ជា​សះ​របួស និង​ត្រៀមខ្លួន​ដើម្បី​មាន​ផ្ទៃពោះ​បន្ទាប់​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ប្រឈម​នឹង​ការ​រលូត​កូន​ម្តងទៀត​ក្រោយ​ពីរ​លូត​ជា​លើក​ដំបូង​នោះ​មាន​តែ ១៤​ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​កើន​ដល់ ២៦​ភាគរយ​ក្រោយ​ពីរ​លូត​បាន​លើក​ទី​២ និង ២៨​ភាគរយ​ក្រោយ​ពីរ​លូត​លើក​ទី​៣​។ ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ថា គួរ​យក​កូន​បន្ទាប់​នៅ​ពេល​ណា និង​កុំ​ទាន់​ប្រ​ញ៉ាប់​ពេក​។

២-ពិនិត្យ​សុខភាព ៖ បើសិនជា​ការ​រលូត​កូន​កើតឡើង​ភ្លាម​ៗ ចូរ​ប្រាប់​គ្រូពេទ្យ និង​សុំ​ឲ្យ​គាត់​ពិនិត្យ​សុខភាព​ឲ្យ​បាន​លម្អិត​ផង​។ យក​ល្អ​គួរតែ​ស្វែង​យល់​អំពី​មូលហេតុ​នៃ​ការ​រលូត​កូន​ផង​បើសិនជា​អ្នក​ចង់បាន​កូន​នៅ​ថ្ងៃក្រោយ​ទៀត​។ មូលហេតុ​របស់​វា​មាន​ច្រើន​ណាស់​ដូច​ជា ភាព​មិនធម្មតា​របស់​ក្រូម៉ូសូម បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​ភាពស៊ាំ ដុំ​សាច់​ក្នុង​ស្បូន កង្វះ​វីតាមីន B9​។

៣-ស្វែងរក​ការ​ប្រឹក្សា​យោបល់ ៖ ក្រោយ​ពីរ​លូត​កូន ស្ត្រី​ដែល​ជា​ម្តាយ​អាច​នឹង​ប្រឈម​ខ្លាំង​នឹង​ការ​បាក់ទឹកចិត្ត និង​អាច​ពិបាក​ក្នុង​ការ​រស់នៅ​ថែម​ទៀត​ផង​។ ដូច្នេះ ការ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ចិត្តសាស្ត្រ​អាច​ជួយ​ដោះស្រាយ ក៏​ដូច​ជា​សម្រាលទុក្ខ​កង្វល់​នេះ​បាន​។ កាលណា​ស្ត្រី​មាន​បញ្ហា​បាក់ទឹកចិត្ត​កាន់តែ​ខ្លាំង វា​នឹង​ធ្វើ​ឲ្យ​នាង​ពិបាក​នឹង​ព្យាយាម​យក​កូន​នៅ​លើក​ក្រោយ​ទៀត​ណាស់​។

៤-សម្រាក​ឲ្យ​គ្រប់គ្រាន់​ ៖ រឿង​នេះ​ស្តាប់​មើលទៅ​ដូច​ជា​សាមញ្ញ​នា​ស់ ប៉ុន្តែ​វា​គឺជា​អ្វី​ដែល​គ្រូពេទ្យ​ព្យាបាល​ដែរ​។ កាលណា​អ្នក​សម្រាក​កាន់តែ​ច្រើន របួស​កាន់តែ​ឆាប់​ជា​។​ការ​សម្រាក​បាន​គ្រប់គ្រាន់​ក្រោយ​ពីរ​លូត​កូន​រួច​គឺជា​រឿង​សំខាន់​ក្នុង​ការ​ផ្សះ​របួស​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ