ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍សម្រស់​​​៣​យ៉ាង​ក្រោយ​ញ៉ាំ​​ផ្លែ​ទទឹម

4 ឆ្នាំ មុន

កាលពី​ពេល​មុន​ៗ ក្រុមការងារ​របស់​យើងខ្ញុំ​បាន​បង្ហាញ​រួច​មក​ហើយ​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ផ្លែ​ទទឹម​មក​លើ​សុខភាព​មនុស្ស​យើង​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ផ្លែ​ឈើ​មួយ​នេះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា ផ្តល់​ប្រយោជន៍​ច្រើន​ថែម​ទៀត​ចំពោះ​សុខភាព​សម្រស់​មនុស្ស​យើង​ដែរ តាម​រយៈ​ការ​ញ៉ាំ​ធម្មតា ផឹកទឹក និង​គ្រាប់​របស់​វា​ជាដើម​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សម្រស់ ៣​យ៉ាង ដែល​អ្នក​នឹង​ទទួល​បាន​ពី​ផ្លែ​ទទឹម…

កាលពី​ពេល​មុន​ៗ ក្រុមការងារ​របស់​យើងខ្ញុំ​បាន​បង្ហាញ​រួច​មក​ហើយ​អំពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ផ្លែ​ទទឹម​មក​លើ​សុខភាព​មនុស្ស​យើង​។​ទោះបីជា​យ៉ាងណា​ក៏​ដោយ ផ្លែ​ឈើ​មួយ​នេះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា ផ្តល់​ប្រយោជន៍​ច្រើន​ថែម​ទៀត​ចំពោះ​សុខភាព​សម្រស់​មនុស្ស​យើង​ដែរ តាម​រយៈ​ការ​ញ៉ាំ​ធម្មតា ផឹកទឹក និង​គ្រាប់​របស់​វា​ជាដើម​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សម្រស់ ៣​យ៉ាង ដែល​អ្នក​នឹង​ទទួល​បាន​ពី​ផ្លែ​ទទឹម យ៉ាង​អាថ៌​កំបាំង​បំផុត ព្រោះ​វា​កម្រ​មាន​នរណា​ដឹង​អំពី​រឿង​នេះ​ណាស់​។

១-ភ្នែក​កាន់តែ​មាន​សុខភាព​ល្អ ៖ ក្នុង​ទឹក​របស់​ផ្លែ​ទទឹម មាន​សារធាតុ​មួយ​ប្រភេទ ដែល​គេ​បាន​ប្រើប្រាស់​វា​ដើម្បី​ព្យាបាល​ជំងឺភ្នែកឡើងបាយ ហើយ​ក៏​ប្រើ​ដូច​ជា​ថ្នាំ​បន្ត​លាង​ភ្នែក​អ​ញ្ចឹ​ង​ដែរ​។ យ៉ាងណាមិញ សារ​ធាតុ​មួយ​នេះ​នឹង​កាត់​បន្ថយ​ការ​កើត​មាន​ជំងឺភ្នែកឡើងបាយ​នៅ​ថ្ងៃ​អនាគត​ទៀត​។

២-ជួយ​ការពារ​សុខភាព​ស្បែក ៖ គ្រាប់​ផ្លែ​ទទឹម ១០០​ក្រាម ផ្តល់​នូវ​វីតាមីន C, K និង​សារធាតុ Polyphenols, ellagitannins និង Flavonoids ដែល​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​។ ដោយសារ​តែ​វា​មាន​សមត្ថភាព​ជា​អង់​ទី​អុក​ស៊ី​ដង់​ដែរ​នោះ ដូច្នេះ​វា​ពិតជា​ល្អ​ណាស់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​។ ជាមួយ​គ្នា​នេះ​ដែរ វា​នឹង​ជួយ​ឲ្យ​ស្បែក​មនុស្ស​យើង​មើលទៅ​ស្រស់ថ្លា និង​ផ្តល់​សំណើម​ជាប់​បាន​យ៉ាង​ល្អ​។

ម្យ៉ាងវិញទៀត តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ទឹក​ផ្លែ​ទទឹម​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ជំងឺ​បេះដូង​។ កាលណា​ញ៉ាំ​វា​រាល់ថ្ងៃ វា​នឹង​ជួយ​ទប់ស្កាត់​ការ​បង្ក​រោគ​ដោយ​វីរុស និង​បាក់តេរី ដែល​នាំ​ឲ្យ​កើតជា​កំណក​ជាប់​ធ្មេញ​ដែរ​។

៣-ផលិតផល​ថែរក្សា​សម្រស​បែប​ធម្មជាតិ ៖ ជាមួយនឹង​ទឹក​ផ្លែ​ទទឹម​លាយ​ជាមួយ​ប្រេង Mustard Oil អាច​ជួយ​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ស្បែក​កាន់តែ​ល្អ ជា​ពិសេស អាច​ទប់ស្កាត់​ការ​យារ​ធ្លាក់​របស់​សុដន់ និង​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត​បាន​ថែម​ទៀត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ