ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​បាន​សារភាព​ហើយ ពី​រឿង​ខ្ចី​ម៉ូតូ​មិត្តភក្តិ​ហើយ​ទៅ​បាត់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ពី​មិត្តភក្តិ​ទៅ​ទិញ​បារី និង​ទឹក​សុទ្ធ រួច​យក​ទៅ​បញ្ចាំ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​រំលោភ​លើ​ទំនុក​ទុកចិត្ត​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង…

ខេត្តកណ្តាល ៖ លោក ថោ​ង ផល្លា​រង្សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ប្រើ​ល្បិច​ខ្ចី​ម៉ូតូ​ពី​មិត្តភក្តិ​ទៅ​ទិញ​បារី និង​ទឹក​សុទ្ធ រួច​យក​ទៅ​បញ្ចាំ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​រំលោភ​លើ​ទំនុក​ទុកចិត្ត​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា​នេះ តាម​មាត្រា​១៩១,១៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ឈ្មោះ​ផូ សុផល ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ជន​រង​គ្រោះ​ឈ្មោះ ចំរើន សុខ​នី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡឥដ្ឋ នៅ​ភូមិ​ឡឥដ្ឋ​ឃុំ​ព្រែក​ដំបង​ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ​ឈ្មោះ ចំរើន សុខ​នី បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ឌុ​ប​ពួកម៉ាក​ឈ្មោះ ដា ចេញពី​ឡឥដ្ឋ​ឈ្មោះ ហាក់ ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពេល​ជិះ​មក​ដល់​ផ្សារ​ព្រែក​អញ្ចាញ​ជន​រង​គ្រោះ​បាន​ឲ្យ​ឈ្មោះ ដា ជិះ​ម៉ូតូឌុប​ខ្លួន​ម្ដង​ឆ្ពោះទៅ​ផ្សា​រកា​កោង ដើម្បី​ទិញ​ទូរស័ព្ទ​ពេល​ទៅ​ដល់​ផ្សា​រកា​កោង​ជន​រង​គ្រោះ​បាន​ចូល​ទៅ​ទិញ​ទូរស័ព្ទ​រួច​មក​ឈ្មោះ​ដា បាន​ជិះ​ម៉ូតូឌុប​ជន​រង​គ្រោះ​មក​ដល់​ផ្ទះ​ធ្វើ​បុណ្យសព (​តា​កុយ​) ភូមិ​ឡ ឥដ្ឋ​ឃុំ​ព្រែក​ដំបង ហើយ​បាន​ជួប​មិត្ត​ឈ្មោះ​ញិញ លី​ន ដោយ​បាន​និយាយ​ជជែក​គ្នា​លេង​រហូត​ដល់​ម៉ោង​០១​និង​០០​នាទី​ថ្ងៃ ជនសង្ស័យ​បាន​ដើរ​ចេញពីផ្ទះ​របស់​ខ្លួន​មក​និយាយ​លេង​ជាមួយ​ឈ្មោះ ដា បន្ទាប់​មក​ជនសង្ស័យ​បាន​ខ្ចី​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពី​ឈ្មោះ​ដា​ថា (​ទៅ​ទិញ​បារី និង​ទឹក​សុទ្ធ​) ពេល​នោះ​ឈ្មោះ ដា បាន​ឲ្យ​សោ​ម៉ូតូ​ទៅ​ជនសង្ស័យ​ជិះ​ចេញ​ទៅ​បាត់​រហូត​ម៉ោង​០៤​ល្ងាច​មិនឃើញ​ត្រឡប់​មក​វិញ​។

លុះដល់​ថ្ងៃ​ទី​៣១ កក្កដា ២០១៩ វេលា​ម៉ោង​០៨​និង​៥០​នាទី​ជន​រង​គ្រោះ និង​ឈ្មោះ ដា បាន​ទៅ​ផ្ទះ​ជនសង្ស័យ​ឃើញ​ជនសង្ស័យ​នៅ​លើដំបូល​ផ្ទះ ហើយ​បាន​ប្ដឹង​សមត្ថកិច្ច​ប៉ុស្តិ៍ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឆ្លើយ​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ ដា ជិះ​យក​ទៅ​បញ្ចាំ នៅ​ឃ្លាំង​រំសេវ​បាន​ប្រាក់​៨០​ម៉ឺន​ពិតប្រាកដ​មែន (​ការ​ដាក់បញ្ចាំ​ពុំ​មាន​ចេញ​លិខិត​ស្នាម​អ្វី​ឡើយ​) ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ