ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហាត់ប្រាណ​ខ្លាំង​ពេក តើ​អាច​ធ្វើ​ឲ្យខក​ខាន​មក​រដូវ​ដែរទេ?

4 ឆ្នាំ មុន

វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​អ្នក​មិន​មាន​រដូវ​ក្រោយ​ពី​ការ​សម្រក​ទម្ងន់​លឿន​ពេក​នោះ​។ រយៈពេល​ពីរ​ម៉ោង​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​ការ​ដុត​កាឡូរី​បាន​ច្រើន ដែល​នេះ​មាន​ន័យ​ថា អ្នក​ត្រូវការ​បញ្ចូល​កាឡូរី​បន្ថែម​ជាង​នៅ​ពេល​ដែល​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​។ ការ​ហាត់ប្រាណ​ច្រើន និង​ការ​សម្រក​ទម្ងន់​លឿន​ពេក អាច​បណ្តាល​ឲ្យ​រដូវ​ឈប់​មាន ជា​ពិសេស…

វា​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​អ្នក​មិន​មាន​រដូវ​ក្រោយ​ពី​ការ​សម្រក​ទម្ងន់​លឿន​ពេក​នោះ​។

រយៈពេល​ពីរ​ម៉ោង​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​ការ​ដុត​កាឡូរី​បាន​ច្រើន ដែល​នេះ​មាន​ន័យ​ថា អ្នក​ត្រូវការ​បញ្ចូល​កាឡូរី​បន្ថែម​ជាង​នៅ​ពេល​ដែល​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​។

ការ​ហាត់ប្រាណ​ច្រើន និង​ការ​សម្រក​ទម្ងន់​លឿន​ពេក អាច​បណ្តាល​ឲ្យ​រដូវ​ឈប់​មាន ជា​ពិសេស ប្រសិន​បើ​អ្នក​មិន​កំពុង​តែ​ទទួល​បាន​កាឡូរី​គ្រប់គ្រាន់ និង​មិន​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ល្អ​នោះ​។

មួយវិញទៀត ស្ត្រី​មួយ​ចំនួន​ដែល​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន បាន​វិ​វត្តមាន​នៃ​ការ​ទម្លាប់​នៃ​ការ​ញ៉ាំ​មិនល្អ​។ ការ​គួប​ផ្សំគ្នា​នៃ​អាហារ​មិន​គ្រប់គ្រាន់ និង​លំ​ហាត់ប្រាណ​ខ្លាំង​ពេក អាច​មាន​ផលវិបាក​ដល់​សុខភាព​ដែល​រួម​មាន ថយ​ចុះ​សារជាតិ​ចិញ្ចឹម អស់កម្លាំង បាត់បង់​សាច់ដុំ និង​មិន​មាន​រដូវ​។

ការ​មិន​មាន​រដូវ គឺជា​សញ្ញា​មួយ​ដែល​រឿង​ជា​ច្រើន​អាច​បណ្តាល​ឲ្យ​មាន​វា ដូច​ជា​ការ​បាត់បង់​កំហាប់​ឆ្អឹង​ជាដើម​។ នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង និង​មាន​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃក្រោយ​។

សូម​ធ្វើការ​ជាមួយនឹង​គ្រូពេទ្យ ដើម្បី​ទទួល​បាន​មក​វិញ​នូវ​លំ​ហាត់ប្រាណ និង​ទម្លាប់​នៃ​ការ​ញ៉ាំ​ដែល​ល្អ​។ គ្រូពេទ្យ​របស់​អ្នក​អាច​សុំ​ឲ្យ​អ្នក​បង្កើន​ការ​ញ៉ាំ​កាឡូរី និង​បន្ថយ​ការ​ធ្វើ​លំ​ហាត់ប្រាណ​របស់​អ្នក​ដើម្បី​ឲ្យ​រាង​កាយ និង​វដ្ត​រដូវ​ត្រឡប់​មក​ធម្មតា​វិញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ