ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​រាំង​ស្ងួត​ស្រូវ​ជាង​៣០០​ហិ​កតា​ខូច​អស់ និង​កំពុង​រង​ផល​ប៉ះពាល់​ជិត​៤​ម៉ឺន​ហិ​កតា(មានវីដេអូ)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ គ្រោះ​រាំង​ស្ងួត​នា​ដើមឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ខូចខាត​ជាង​៣០០​ហិ​កតា និង​ជិត​៤​ម៉ឺន​ហិ​កតា​ទៀត កំពុង​រង​ផល​ប៉ះពាល់ ខណៈ​ទីតាំង​ខ្លះ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​បាន និង​កំពុង​សម្រុក​ចុះ​ជួយ​បូមទឹក​សង្គ្រោះ ។ ស្រូវ​តាម​បណ្តា​ស្រុក​ក្រុង​ចំនួន​៨…

បន្ទាយ​មាន​ជ័យ ៖ គ្រោះ​រាំង​ស្ងួត​នា​ដើមឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ខូចខាត​ជាង​៣០០​ហិ​កតា និង​ជិត​៤​ម៉ឺន​ហិ​កតា​ទៀត កំពុង​រង​ផល​ប៉ះពាល់ ខណៈ​ទីតាំង​ខ្លះ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​បាន និង​កំពុង​សម្រុក​ចុះ​ជួយ​បូមទឹក​សង្គ្រោះ ។ ស្រូវ​តាម​បណ្តា​ស្រុក​ក្រុង​ចំនួន​៨ កន្លែង​ខ្លះ​បាន​ប្រែ​ពណ៌​ទៅ​ជា​ក្រៀម និង​ក្រហម​ជា​បណ្តើ​ៗ ប៉ុន្តែ​ស្រុក​ក្រុង​ខ្លះ​ដោយសារ​មាន​ព្រះ​ភិ​រុណ​បង្អុរ​មក​បាន​ប្រែ​ពណ៌​ហាក់ដូច​មាន​សង្ឃឹម​ឡើង​វិញ ។

ថ្វី​ត្បិត​មួយ​រយៈ​ចុង​ក្រោយ​នេះ​ស្រុក​ក្រុង​ខ្លះ​មាន​ព្រះ​ភិ​រុណ​បង្អុរ​តែ​តំបន់​មួយ​ចំនួន​ហាក់​មាន​ខ្យល់​ធ្លាក់​ខ្លាំង​ដូច​រដូវរំហើយ​ទៅ​វិញ​ធ្វើ​ឲ្យ​អ្នកស្រុក​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​នៅ​ពេល​ខាង​មុខ​ដោយសារ​ស្រូវ​របស់​ពួក​គាត់​ចាប់ផ្តើម​ប្រែ​ពណ៌​ពី​ខៀវ​ទៅ​ក្រហម និង​កន្លែង​ខ្លះ​ងាប់​ជា​បណ្តើ​ៗ ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ​ខេត្តបន្ទាយមានជ័យ លោកប៉ា​ង​វណ្ណសេដ្ឋ ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ផ្ទៃដី​សម្រាប់​ដំណាំ​កសិកម្ម និង​កសិឧស្សាហកម្ម​៩​ស្រុក​ក្រុង​ក្នុង​ខេត្ត​សរុប មាន​ជាង​៣០​ម៉ឺន​ហិ​កតា ក្នុង​នេះ​លោក​ថា ដំឡូង​មី​ពលរដ្ឋ​ដាំ​បាន​ជាង​៨​ម៉ឺន​ហិ​កតា ពោត​ជាង​១​ម៉ឺន​ហិ​កតា ។ ចំណែក​ដំណាំ​ស្រូវ​លោក​បន្ត​ថា ដាំ​បាន​248904​ហិ​កតា លើ​ផែនការ​251300​ហិ​កតា ស្មើ​និង​99;05​ភាគរយ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា ដោយសារ​គ្រោះ​រាំង​ស្ងួត​នា​ដើមឆ្នាំ​នេះ ពោល​ចាប់តាំងពី​ដើមខែ​6​ដល់​ខែ​7​កន្លង​ទៅ​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​ស្រូវ​ពលរដ្ឋ​ចំនួន​39200​ហិ​កតា នៅ​ក្នុងស្រុក​ក្រុង​ចំនួន​8​ដូច​ជា ស្រុក​ស្វាយចេក​-​ស្រុក​អូរ​ជ្រៅ ស្រុក​មង្គល​បូ​រី ស្រុក​ព្រះនេត្រព្រះ ស្រុក​ម៉ា​ឡៃ ស្រុក​ថ្មពួក ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត​លើកលែងតែ​ស្រុក​ភ្នំស្រុក​កំពុង​រង​ផល​ប៉ះពាល់​ក្នុង​នេះ​ស្រូវ​ចំនួន​301​ហិ​កតា ក្នុងស្រុក​ថ្មពួក​ខូចខាត​អស់​តែ​ម្តង ។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ដោយសារ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ស្រុក​ក្រុង​មួយ​ចំនួន​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​បាន​ធ្វើ​ឲ្យ​ស្រូវ​ពលរដ្ឋ​ដែល​ក្រហម​ក្រៀម​នា​ពេល​កន្លង​មក​នោះ​ប្រែ​ពណ៌​មក​ជា​ខៀវ​វិញ​ជា​បណ្តើ​ៗ​ដែរ ។

លោក​ថា ពេល​នេះ​អាជ្ញាធរ​ខេត្ត​ស្រុក​ក្រុង​រួម​ទាំង​ក្រុមការងារ​ក្នុង​មន្ទីរ​របស់​លោក​កំពុង​ចុះ​ពិនិត្យ​តំបន់​ដែល​កំពុង​រង​ផល​ប៉ះពាល់ ។ លោក​បញ្ជាក់​ថា បើសិន​ស្រុក​ក្រុង​ណា​មាន​មេទឹក​ដូច​ជា ស្ទឹង​បឹងបួរ ឬ​អូរ​អាជ្ញាធរ និង​ខាង​មន្ទីរ​របស់​លោក និង​ចុះ​ជួយ​បូមទឹក​បញ្ចូល​ស្រែ ដើម្បី​សង្គ្រោះ​ស្រូវ​ពលរដ្ឋ​ភ្លាម​ៗ ។

ជាក់ស្តែង​លោក​ថា ក្នុង​ក្រុង​សិរី​សោភ័ណ​អាជ្ញាធរ និង​ក្រុមការងារ​របស់​លោក​កន្លង​មក​បាន​ចុះ​ជួយ​ពលរដ្ឋ​ដោយ​បូមទឹក​ដាក់​ស្រែ ដើម្បី​សង្គ្រោះ​ស្រូវ​បានជា​ច្រើន​ហិ​កតា ។ យ៉ាងណា​ក៏​ដោយ​លោក​ប្រាប់​ថា ដោយសារ​គ្រោះ​រាំង​ស្ងូ​ត​នៅ​តែ​បន្ត​អូស​បន្លាយ​បាន​ធ្វើ​ឲ្យ​ទឹកស្ទឹង​ក្រុង​សិរី​សោភ័ណ​ចាប់ផ្តើម​រីង​ទឹក​ទៅ​ជា​រាក់​មិន​អាច​បូម​ចេញពី​ស្ទឹង​បាន​ទៀត​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ