ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​៥​យ៉ាង​របស់​ទេវទត្ត​នាំ​ឱ្យ​ផែនដី​មិន​អាច​ទ្រ​ទម្ងន់​បាន​ឡើយ

4 ឆ្នាំ មុន

តាំងពី​ពេល​ដែល​ភិក្ខុ​ទេវទត្ត​ចូល​មក​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​មក លោក បាន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើអាក្រក់​លាមក​មាន​ប្រការ​ផ្សេង​ៗ​ដូច​តទៅ​គឺៈ ១-​បបួល​ព្រះរាជ​កុមារ​អ​ជាត​សត្រូវ​ឱ្យទៅ​សម្លាប់​ព្រះបាទ​ពិម្ពិសារ​ដែល​ជា​ព្រះរាជ​បិតា​របស់​ខ្លួន បាន​សម្រេច​ដូច​បំណង ។ ២-​បញ្ជូន​មនុស្ស​ឱ្យទៅ​សម្លាប់​ព្រះ​សាស្តា​តែ​មនុស្ស​ទាំងនោះ​បាន​ស្តាប់​ព្រះធម៌​របស់​ព្រះ​អង្គ ហើយ​បាន​សម្រេច​ព្រះ​សោតាបត្តិផល​គ្រប់​ៗ​គ្នា ។ ៣-​ព្រះ​ទេវទត្ត​ឡើង​ទៅ​លើ​កំពូលភ្នំ​គិ​ជ្ឈ​កូដ​ដោយ​ខ្លួនឯង​ហើយ​បាន​ប្រមៀល​ទម្លាក់​ដុំ​ថ្ម​ដើម្បី​សម្លាប់​ព្រះ​សាស្តា…

តាំងពី​ពេល​ដែល​ភិក្ខុ​ទេវទត្ត​ចូល​មក​បួស​ក្នុង​សំណាក់​ព្រះពុទ្ធ​មក លោក បាន​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើអាក្រក់​លាមក​មាន​ប្រការ​ផ្សេង​ៗ​ដូច​តទៅ​គឺៈ

១-​បបួល​ព្រះរាជ​កុមារ​អ​ជាត​សត្រូវ​ឱ្យទៅ​សម្លាប់​ព្រះបាទ​ពិម្ពិសារ​ដែល​ជា​ព្រះរាជ​បិតា​របស់​ខ្លួន បាន​សម្រេច​ដូច​បំណង ។

២-​បញ្ជូន​មនុស្ស​ឱ្យទៅ​សម្លាប់​ព្រះ​សាស្តា​តែ​មនុស្ស​ទាំងនោះ​បាន​ស្តាប់​ព្រះធម៌​របស់​ព្រះ​អង្គ ហើយ​បាន​សម្រេច​ព្រះ​សោតាបត្តិផល​គ្រប់​ៗ​គ្នា ។

៣-​ព្រះ​ទេវទត្ត​ឡើង​ទៅ​លើ​កំពូលភ្នំ​គិ​ជ្ឈ​កូដ​ដោយ​ខ្លួនឯង​ហើយ​បាន​ប្រមៀល​ទម្លាក់​ដុំ​ថ្ម​ដើម្បី​សម្លាប់​ព្រះ​សាស្តា តែ​ដុំ​ថ្ម​នោះ​គ្រាន់តែ​ខ្ទាត​ត្រូវ​ព្រះបាទ​ធ្វើ​ឱ្យ​ហូរ​ឈាម​(​លោហិតុប្បាទ​) ។

៤-​លែង​ដំរី​នា​ឡា​គិរី​ឱ្យទៅ​ធ្វើ​អន្តរាយ​ដល់​ព្រះ​អង្គ​តែ​មិន​បាន​សម្រេច​ដូច​គោលបំណង​ឡើយ​។

៥-​ប្រមូល​ភិក្ខុ​បាន​៥០០​អង្គ​ធ្វើ​សង្ឃភេទ​បំបែក​សង្ឃ ។

ក្រោយមក​ព្រះ​ទេវទត្ត​កើត​ជំងឺ​ឈឺ​ធ្ងន់​អស់​រយៈពេល​ប្រមាណ​ជា​៩​ខែ ចុង​ក្រោយ​បំផុត​ព្រះ​ទេវទត្ត​បានដឹង​ខ្លួន​ទាន់ គឺ​ដឹង​ច្បាស់​នូវ​កំហុស​របស់​ខ្លួន​ហើយ​មាន​សេចក្តី​ប្រាថ្នា​ចង់ទៅ​ក្រាបថ្វាយបង្គំ សុំ​ខមាទោស​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ និង​បានឱ្យ​កូនសិស្ស​សែង​ទៅ​គាល់​ព្រះ​អង្គ ។

នៅ​ពេល​កូនសិស្ស​សែង​ទៅ​ដល់​មាត់​ស្រះ​ក្បែរ​វត្ត​ជេតពន​បានឱ្យ​កូនសិស្ស​ដាក់ចុះ​សិន​ព្រោះ​មាន​ប្រាថ្នា​ចង់​ចុះ​ទៅ​ក្នុង​ស្រះ​នោះ តែ ពេល​ដែល​ព្រះ​ទេវទត្ត​បាន​ដាក់​ជើង​ចុះ​ដល់​ផែនដី​ភ្លាម ព្រះធរណី​បាន​ស្រូប​យក​ព្រះ​ទេវទត្ត​ចូល​ទៅ​បាត​ដាល​បាត់​ក្នុង​ខណៈនោះ​ទៅ ។

ភិក្ខុ​ទាំងឡាយ ក្រាបទូល​សួរ​ព្រះ​សាស្តា​ថា បពិត្រ​អង្គ​ដ៏​ចម្រើន ព្រះ​ទេវទត្ត​បាន​ធ្វើ​កម្ម​ដ៏​ធ្ងន់​យ៉ាងនេះ តើ​នឹង​ទៅ​កើត​នៅ​ទីណា?

ព្រះ​អង្គ​ទ្រង់​ត្រាស់​ឆ្លើយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត​ទៅ​កើត​នៅ​ក្នុង​អវិចី​មហានរក ហើយ​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​នេះ​ថាៈ

អ្នក​ធ្វើបាប​តែង​ក្តៅក្រហាយ​ក្នុង​លោក​ទាំង​ពីរ​គឺ ក្នុង​លោក​នេះ​ផង ស្លាប់​ទៅ​ហើយ​ក៏​ក្តៅក្រហាយ​ក្នុង​លោក​ខាង​មុខ​ផង គេ​តែង​ក្តៅក្រហាយ​ព្រោះ​ដឹង​ថា ខ្លួន​បាន​ធ្វើបាប លុះដល់​ទុគ្គតិ​ហើយ​ក៏​រឹតតែ​ក្តៅក្រហាយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ