ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរចា​ពាណិជ្ជកម្ម​ស្ថាបនា​ជួប​គ្នា​ទៀត​ខែ​កញ្ញា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នក​ចរចា​ចិន​និង​អា​មេ​រិ​កបាន​ព្រមព្រៀង ជួប​គ្នា​ទៀត​នា​ដើមខែ​កញ្ញា​ខាង​មុខ​នេះ​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក មាន​ប្រសិទ្ធ ភាព​និង​ស្ថាបនា កាលពី​ថ្ងៃ​ទី​៣១​កក្កដា​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ប៉ុនប៉ង​លុប​បំបាត់​ចោល​សង្គ្រាម​ពាណិជ្ជកម្ម​ទោះបី​មានការ​រិះគន់​ខ្លាំង​ៗ នា​ពេល​មុន​នេះ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ប្រឆាំង​ចិន​ក្ដី​។…

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នក​ចរចា​ចិន​និង​អា​មេ​រិ​កបាន​ព្រមព្រៀង ជួប​គ្នា​ទៀត​នា​ដើមខែ​កញ្ញា​ខាង​មុខ​នេះ​នៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​ត្រង់​ទៅ​ត្រង់​មក មាន​ប្រសិទ្ធ ភាព​និង​ស្ថាបនា កាលពី​ថ្ងៃ​ទី​៣១​កក្កដា​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ប៉ុនប៉ង​លុប​បំបាត់​ចោល​សង្គ្រាម​ពាណិជ្ជកម្ម​ទោះបី​មានការ​រិះគន់​ខ្លាំង​ៗ នា​ពេល​មុន​នេះ​របស់​លោក​ដូ​ណា​ល់​ត្រាំ​ប្រឆាំង​ចិន​ក្ដី​។

ផ្នែក​សារព័ត៌មាន​របស់​សេត​វិមាន ក្នុង​សេចក្ដី​ប្រកាស​មួ​​យ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១​កក្កដា​បន្ទាប់​ពី​ការ​ចរចា​គូសបញ្ជាក់​ថា ពួក​អ្នក​ចរចា​បាន​លើក​ពី​បណ្ដា​បញ្ហា​ចម្រូងចម្រាស់​នានា​ដូច​ជា​ការ​ផ្ទេរ​ដោយ​ចាប់បង្ខំ​នៃ​ប​ចេ្ច​ក​វិទ្យា កម្មសិទ្ធិបញ្ញា របាំង​ដែល​មិន​ចាំបាច់​បង់ពន្ធ​ជាដើម​។ យោង​តាម​ក្រុង​វ៉ា​ស៊ិន​តោន​ថា ភាគី​ចិន​បាន​អះអាង​ពី​ការ​សន្យា​របស់​ខ្លួន បង្កើន​ការ​ទិញ​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​។

មហាអំណាច​ទាំង​២​ចាប់តាំងពី​ជាង​មួយ​ឆ្នាំ​មក​ហើយ បាន​ប្រកាន់​ជំហរ​រឹង​ដូច​គ្នា​ខាង​ពាណិជ្ជកម្ម ដែល​នាំ​ទៅ​ដល់​ការ​បង្កើន​ពន្ធគយ​ទៅ​វិញ​ទៅ​មក មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា​ជាង​៣៦០​ពាន់​លាន​ដុល្លារ នៃ​ការ​ផ្លាស់​ប្ដូរ​ពា​ណិ​ជ្ច​កម្ម​គ្នា​ប្រចាំឆ្នាំ​។

ក្នុង​ការ​ចរចា​ទល់មុខ​គ្នា​ជា​លើក​ដំបូង​ចាប់តាំងពី​ផ្អាក​៣​ខែ​មក​ហើយ គេ​បាន​ពិភាក្សា​គ្នា​ជា​ពិសេស លើ​ការ​បង្កើន​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​អា​មេ​រិ​ក​។ មុន​ការ​មក​ដល់​ក្រុង​សៀង​ហៃ​របស់​គណៈប្រតិភូ​អា​មេ​រិ​ក​បន្តិច លោក​ដូ​ណា​ល់​ត្រាំ​បាន​ព្រលះ​ចិន​តាម​TWITTER​ថា ចិន​អះអាង​ពី​ការ​បង្កើន​ការ​ទិញ​បណ្ដា​ផលិតផល​កសិកម្ម​របស់​យើង តែ​គេ​បាន​តែ​និយាយ​និង​មិន​បាន​ធ្វើ​ឡើយ​។ លោក​ថា​នោះ​ជា​បញ្ហា​ជាមួយ​ចិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)