ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រឿង​ដី​បា.ញ់​ដូច​ប្រយុទ្ធ​នៅ​សមរភូមិ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា សម្បក​គ្រាប់កាំភ្លើង​៧២​គ្រាប់ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១៩ នៅ​ទីតាំង​ដី​ជម្លោះ​មួយ​កន្លែង​ក្នុងភូមិ ពូ​ឆប ឃុំ​ដាក់​ដាំ…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​បឋម​បាន​ឲ្យ​ដឹង​ថា សម្បក​គ្រាប់កាំភ្លើង​៧២​គ្រាប់ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​នៅ​ថ្ងៃ​ទី​២៦ កក្កដា ២០១៩ នៅ​ទីតាំង​ដី​ជម្លោះ​មួយ​កន្លែង​ក្នុងភូមិ ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ។

ប្រភព​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៦ កក្កដា នៅ​ភូមិ​ឃុំ​ខាងលើ​មាន​ករណី​ទំនាស់​ដីធ្លី​កើតឡើង​រវាង​ភាគី​តំណាង​ឧកញ៉ា ធាង ទ្រី ដែល​បាន​ឈួ​ស​ឆាយ​ផ្លូវ​លើ​ដី​គ្រួសារ​អ្នក​ភូមិ​ឈ្មោះ សីហា ដែល​ជា​ម្ចាស់​ដី​ដែល​មាន​ទំហំ​១០០​ម៉ែត្រ បណ្តា​យ​ទល់​អូរ (​ប្រហែល​៣០០​ម៉ែត្រ​) រហូត​ឈាន​ទៅ​ដល់​កា​រដក​បង្គោលរបង​ចំនួន​២​លើក ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​មាន​ជម្លោះ​ពាក្យ​សម្តី និង​ដក​បង្គោលរបង​ចេញពី​ព្រំ​ដី​បាន​ស្ងប់ស្ងាត់​បន្តិច ស្រាប់តែ​គេ​ឮ​មាន​សម្លេង​ផ្ទុះអាវុធ​ចំនួន​ជាង​៧០​គ្រាប់ ដែល​បាញ់​ដោយ​ជន​មិន​ស្គាល់​មុខ ។ ហើយ​ម្ចាស់​ដី​មិន​បាន​ទៅ​មើល​ឡើយ ព្រោះតែ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន ។

ទោះជា​យ៉ាងណា​គិត​ត្រឹម​ថ្ងៃ​ទី​០១ សីហា ២០១៩ ព័ត៌មាន​ខាងលើ​នេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ពី​សមត្ថកិច្ច​ទេ ខណៈ​គេ​បាន​ត្រឹម​ដឹង​ថា ក្រុមការងារ​បាន​ចុះ​ស្រាវជ្រាវ​ទៅ​ដល់ទី​តាំង​កើត​ហ​តុ​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ២០១៩ បាន​រក​ឃើញ​សម្បក​គ្រាប់​អាវុធ​ខ្លី​ចំនួន​៧២​សម្បក និង​បង្គោលរបង​ថ្ម​ចំនួន​១២៤ ក្នុង​នោះ​បង្គោល​ឈើ​ចំនួន​១១៥​បង្គោល​ថ្ម​ចំនួន​៩​បង្គោល ។

បញ្ជាក់ ៖ ដោយ​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ណាមួយ​បាន​ទេ ម្សិលមិញ​នេះ ។ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ