ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆុំ វ​ត្តី លេចឮ​ដំណឹង​ជិត​ចូល​រោងការ​ជា​មួយ​​អ្នកដឹកនាំ​រឿង​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ធ្លាយ​ដំណឹង​ថា តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ឆុំ វ​ត្តី ដែល​មានឈ្មោះ​ល្បី​នា​ពេល​សព្វថ្ងៃ ស្រាប់តែ​លេច​ឭ​ថា នាង​ជិត​ចូល​រោងការ​ជាមួយ​ប្រុស​ម្នាក់​វ័យ​ប្រហាក់ប្រហែល​គ្នា​។…

រាជធានី​ភ្នំពេញ ៖ មានការ​ធ្លាយ​ដំណឹង​ថា តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ ឆុំ វ​ត្តី ដែល​មានឈ្មោះ​ល្បី​នា​ពេល​សព្វថ្ងៃ ស្រាប់តែ​លេច​ឭ​ថា នាង​ជិត​ចូល​រោងការ​ជាមួយ​ប្រុស​ម្នាក់​វ័យ​ប្រហាក់ប្រហែល​គ្នា​។ នេះ​ជា​ដំណឹង​​ថ្មី​មួយទៀត សម្រាប់​តារា​សិល្បៈ ព្រោះ​ឆ្នាំ​នេះ​មាន​តារា​ៗ​ល្បី​ជា​ច្រើន​បបួល​គ្នា​រៀប​ការ​អស់​ច្រើន​គូ។

ចំណែក ឆុំ វ​ត្តី ក៏​មិន​ធ្លាប់​ទម្លាយ​ឱ្យ​គេ​ដឹង​មុន​ៗ​នោះ​ទេ ទើប​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​។ ឆុំ វ​ត្តី​ជា​អតីត​ស្រី​​ស្អាត​ប្រឡង​នៅ​ស៊ី​ធី​អុី​ន ហើយ​ក្រោយមក​បាន​ដើរ​បង្ហាញ​ម៉ូ​ដ​ប្រចាំ​កម្មវិធី​ទូរទស្សន៍​នោះ ហើយ​ព្យា​​យាម​ជា​តារា​បង្ហាញ​ម៉ូ​ដ​ច្រើន​ឆ្នាំ ឆុំ វ​ត្តី បាន​ព្យាយាម​តស៊ូ​រហូត​បាន​ក្លាយជា​តារាភាពយន្ត​ដោយ​មិន​នឹក​ស្មាន​ដល់​។

មួយ​រយៈ​ចុង​ក្រោយ​នេះ ឆុំ វ​ត្តី បាន​បង្ហាញ​ភាព​សិទ្ធ​ស្នាល រួម​ជាមួយ​រូបថត​ដ៏ ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍ ដែល​ជា​អ្នកដឹកនាំ​រឿង​មួយ​រូប​ដែល​ធ្វើ​ឱ្យ​បុរស​មិន​តិច​ទេ ខកចិត្ត និង​សោក ស្តាយ​ដែល​ស្រី​ស្អាត​រូប​នេះ មាន​ម្ចាស់​ទៅ​ហើយ ។

ទំនាក់ទំនង​ស្នេហា​មិន​ទាន់​បាន​ប៉ុន្មាន​ផង ពេល​នេះ​តួឯក​ស្រី​នៅ​ក្នុង​រឿង « ហ្លួង​ព្រះស្តេច​កន​» រូប​នេះ​បាន​បង្ហាញ​រូបថត Pre Wedding ជា​ច្រើន​ដែល​មាន​ទាំង​ឈុត​បុរាណ និង​សម័យ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ និង​មិត្តភក្តិ​ចូលរួម​អបអរ​ផង ដែរ​។

ប៉ុន្តែ ឆុំ វ​ត្តី មិន​បាន​បញ្ជាក់​ថា ពេលវេលា​ល្អ​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ទេ គ្រាន់តែ​លើក​ឡើង​ថា ឆាប់​ៗ​នេះ ហើយ​មានការ​សរសើរ​ថា មួយគូ​នេះ​ពិតជា​សក្តិ​សម​ទាំង​ព្រម​តែ​ម្តង​។ ស្រប​ពេល​ជិត​រៀប​ការ​គេ​សង្កេត​ឃើញ ឆុំ វ​ត្តី និង​គូស្នេហ៍​បាន​បណ្តើរគ្នា​ទៅ​ហាត់ប្រាណ ដើម្បី​ឱ្យ​កាន់តែ​ស្រស់​ស្អាត និង​លេចធ្លោ​នៅ​ក្នុង​ថ្ងៃ​ពិសេស​នេះ ។ ដោយសារ​អនាគត​ស្វាមី​នៅ​មិន​ឆ្ងាយ​ពី​អាជីព​សិល្បៈ ឆុំ វ​ត្តី នៅ​តែ​បន្ត​ប្រឡូក​ការងារ​សិល្បៈ​ដដែល ។ បើ​ទោះបីជា​នាង​រៀប​ការ​រួច​ក្តី ព្រោះ​ស្វាមី​របស់​នាង​យល់​ច្បាស់​ពី​ការងារ​នេះ ។

ទំនាក់ទំនង​កាន់តែ​ផ្អែមល្ហែម និង​ស៊ីជម្រៅ ពេល​នេះ​តារា​សម្តែង​សម្បុរ​ស្រអែម​ស្រស់ ឆុំ វ​ត្តី ចាប់ផ្តើម​បង្ហាញ​រូបថត Pre Wedding ជាមួយ​គូស្នេហ៍​ដែល​មើលទៅ​ពិតជា​សក្តិ សម ។

អ្វី​ដែល​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​អស់ចិត្ត គឺ​ថ្ងៃ​ពិត​នៃ​ការ​ច​គល​ពា​លា​ជ័យ​ដោយ​មិនដឹង​ថា ច្បាស់​ថ្ងៃ​ណា​ក្រៅពី​ឭ​ឆាប់​ៗ​នេះ​។ យ៉ាងណា​ទស្សនិកជន​បាន​ចូលរួម​អបអរ​ដំណឹង​សិរី​សួស្តី​នេះ ហើយ​ពិធី​មង្គលការ​របស់​នាង​ពិតជា​ចូល​រួម​ច្រើន​ពី​អ្នកសិល្បៈ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ