ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ទទួល​ប្រាក់​វិ​និ​យោ​គជាង​៥១៨១​លាន​ដុល្លារ​អាច​បង្កើត​ការងារ​ជាង​១៦​ម៉ឺន​កន្លែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាម​រយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា (CDC) និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច ពិសេស​កម្ពុជា​បាន​សម្រេច​ឯកភាព​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន​១៥៣​គម្រោង​ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​១១០​គម្រោង និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤៣​គម្រោង…

រាជធានី​ភ្នំពេញ ៖ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាម​រយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា (CDC) និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច ពិសេស​កម្ពុជា​បាន​សម្រេច​ឯកភាព​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន​១៥៣​គម្រោង​ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​១១០​គម្រោង និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤៣​គម្រោង ។ ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​មាន​ជាង​៥១៨១ លាន​ដុល្លារ ដែល​អាច​បង្កើត​ការងារ​បាន​ជាង​១៦៧៣៣០​កន្លែង ។ នេះ​បើ​តាម​លោក​ឯក​ថា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

លោក​ឯក ថា បាន​លើក​ឡើង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​០១ សីហា​ថា លទ្ធផល​ខាងលើ​នេះ បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​១០៥​គម្រោង ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៧៤ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៣១ ។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ទឹកប្រាក់​វិនិយោគ​សរុប​មាន​ជាង​៣៥០០​លាន​ដុល្លារ ។ លោក​ក៏​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាម​រយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​បាន​សម្រេច​ឯកភាព​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​ចំនួន​១៧១​គម្រោង​ក្នុង​នោះ​សកម្មភាព​វិនិយោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​១២៩​គម្រោង និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤២ ។ ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​មាន​ជាង​៣៦០០​លាន​ដុល្លារ ។

លោក​បន្ត​ថា នៅ​ឆ្នាំ​២០១៦ ប្រទេស​ចិន​ទទួល​បាន​ចំណាត់ថ្នាក់​ទី​១ ឬ​៣០% នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប ។ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​ទី​២ ឬ​ជាង​២៧% នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប ។ ជប៉ុន​ទទួល​បាន​ចំណាត់ថ្នាក់​ទី​៣ ឬ​ជិត​២៣% នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប ។ បន្ទាប់​មក​មាន​ប្រទេស​ថៃ កូរ៉េ សហរដ្ឋអាមេរិក សិង្ហ​បុរី វៀតណាម អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត ។

គម្រោង​វិនិយោគ​គិត​ជា​ភាគរយ​នៅ​ភ្នំពេញ​មាន​៣៤% ។ ព្រះ​សី​ហនុមាន​១៧% ។ កណ្តាល​មាន​១០% ។​កំពង់ស្ពឺ​មាន​៩% និង​មានការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ។ នៅ​ឆ្នាំ​២០១៧ មាន​១៨៣​គម្រោង ក្នុង​នោះ​សកម្មភាព​វិនិយោគ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​១៣៦​គម្រោង និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤៧​គម្រោង ។ ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​មាន​ជាង​៦៣៣១​លាន​ដុល្លារ ។ នៅ​ក្នុងឆ្នាំនេះ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​មានការ​កើនឡើង​ជាង​១៥% និង​ទុន​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេង​ៗ​ទៀត​ក៏​មានការ​កើនឡើង​ជិត​៩០% ។ ភាគរយ​នៃ​ចំនួន​គម្រោង​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ក្រុងមាន​ភ្នំពេញ​មាន​៤០% ។ ព្រះ​សី​ហនុមាន​១៣%​។ កណ្តាល​មាន​១៣% កំពង់ស្ពឺ​មាន​៩% ស្វាយ​រៀង​មាន​៧% និង​មាននៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ។

លោក​បន្ថែម​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១ ដែល​មាន​ជិត​៥១% នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​ទាំងអស់ ។​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​ទី​២ មាន​ជិត​២៦% នៃ​ចំនួន​ទឹកប្រាក់​វិនិយោគ​ទាំងអស់ ។ ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​ទី​៣ មាន​៩% និង​ម៉ា​ឡេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​ទី​៤ ឬ​ជាង​៤% និង​មាន​ប្រទេស​ជាង​បន្តបន្ទាប់​ទៀត ។ លោក​ក៏​បាន​លើក​ទៀត​ថា នៅ​ឆ្នាំ​២០១៨ មាន​ចំនួន ២៥៥​គម្រោង​ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ១៧៦​គម្រោង និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៧៩​គម្រោង ។

កត្តា​ទាំងនេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាពរឹងមាំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ធានា​ដល់​ការ​វិនិយោគ និង​ភាព​កាន់តែ​ជឿ​ទុកចិត្ត​របស់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅប្រទេស​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​តាម​រយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​បាន​សម្រេច​ឯកភាព​លើ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន​១៥៣​គម្រោង ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​១១០​គម្រោង និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៤៣​គម្រោង ។

ចំនួន​ទឹកប្រាក់​វិនិយោគ​សរុប​មាន​ជាង ៥១៨១​លាន​ដុល្លារ ដែល​អាច​បង្កើត​ការងារ​បាន​ជាង ១៦៧៣៣០​កន្លែង ។ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន ១០៥​គម្រោង ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៧៤ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​៣១ ។ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ទឹកប្រាក់​វិនិយោគ​សរុប​មាន​ជាង ៣៥០០​លាន​ដុល្លារ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ