ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​ខ្មែរ​ថ្ងៃនេះ​ឡើងថ្លៃ​ធៀប​ជាមួយ​ដុល្លារ​សិង្ហ​បុរី

4 ឆ្នាំ មុន

ប្រាក់​រៀល​ខ្មែរ​នៅ​ថ្ងៃ​ទី​០១ ខែសីហា​នេះ បាន​ឡើងថ្លៃ​បន្តិច បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សិង្ហ​បុរី​នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​តែ​២៩៧០​រៀល និង​លក់​ចេញ​តែ​៣០០០​រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​២៩៨១​រៀល និង​លក់​ចេញ​រហូត​ដល់​៣០១១​រៀល​ឯណោះ…

ប្រាក់​រៀល​ខ្មែរ​នៅ​ថ្ងៃ​ទី​០១ ខែសីហា​នេះ បាន​ឡើងថ្លៃ​បន្តិច បើ​ធៀប​ជាមួយ​ប្រាក់​ដុល្លារ​សិង្ហ​បុរី​នេះ​បើ​យោង​តាម​ប្រភព​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដោយ ១​ដុល្លារ​សិង្ហ​បុរី ទិញ​ចូល​តែ​២៩៧០​រៀល និង​លក់​ចេញ​តែ​៣០០០​រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល​២៩៨១​រៀល និង​លក់​ចេញ​រហូត​ដល់​៣០១១​រៀល​ឯណោះ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា អត្រា​ប្តូរ​ប្រាក់​គោល​រវាង​រូបិយប័ណ្ណ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​សម្រាប់​ថ្ងៃនេះ​មាន​ដូច​ជា ៖ ១​យ៉​ន់​ចិន​ទិញ​ចូល​៥៩៤​រៀល លក់​ចេញ ៦០០​រៀល , ១០០​យេ​ន​ជប៉ុន ទិញ​ចូល​៣៧៤៦​រៀល លក់​ចេញ ៣៧៨៣​រៀល​, ១០០​វុន​កូរ៉េ ទិញ​ចូល​៣៤៣​រៀល លក់​ចេញ​៣៤៧​រៀល , ១​បាត​ថៃ​ទិញ​ចូល​១៣២​រៀល លក់​ចេញ ១៣៤​រៀល , ១០០០​ដុ​ង​វៀតណាម ទិញ​ចូល​១៧៦​រៀល លក់​ចេញ​១៧៨​រៀល , ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល​២៧៩៣​រៀល លក់​ចេញ​២៨២១​រៀល ។ ចំពោះ​ដុល្លារ​អា​មេ​រិ​ក ១​ដុល្លារ​ស្មើនឹង​៤០៨៨​រៀល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ