ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កីឡាករ​កម្ពុជា​ណាខ្លះ​បាន​ជួប​ផ្ទាល់​កំពូល​​កីឡាករ​បាល់ទាត់​លំដាប់ថ្នាក់​ពិភព​លោក «RONALDINHO»​?

4 ឆ្នាំ មុន
  • ភ្នំពេញ

ទីក្រុង Rio ៖ ពិតជា​មាន​មោទនភាព និង​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង ដែល​ក្រុម​កីឡាករ​កម្ពុជា និង​ជា​ម្ចាស់​ជើងឯក Tiger Street Football…

ទីក្រុង Rio ៖ ពិតជា​មាន​មោទនភាព និង​ក្តី​សប្បាយ​រីករាយ​ជា​ខ្លាំង ដែល​ក្រុម​កីឡាករ​កម្ពុជា និង​ជា​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 ទទួល​ការ​អញ្ជើញ​មក​ជួប​ផ្ទាល់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់ថ្នាក់​ពិភពលោក “RONALDINHO” នៅ​គេហដ្ឋាន​របស់​លោក​ជា​លក្ខណៈ​ឯកជន​ភាព​។ ដំណើរ​ទស្សនកិច្ច នេះ​គឺ​នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេ​ស៊ី​ល​ចំនួន​បី​ថ្ងៃ​គឺ ថ្ងៃ​ទី 17 ទី 18 និង​ថ្ងៃ​ទី 19 ខែកក្កដា ឆ្នាំ 2019 ។

ក្រុម​កីឡាករ​កម្ពុជា និង​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ បាន​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ មក​កាន់​គេហដ្ឋាន​ផ្ទាល់​របស់​កំពូល​កីឡាករ​បាល់ទាត់​សញ្ជាតិ​ប្រេ​ស៊ី​ល លោក RONALDINHO មានការ​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​កីឡាករ​កម្ពុជា ជា​ពិសេស​លោក RONALDINHO បាន​ចុះហត្ថលេខា​ផ្ទាល់​លើ​អាវ​កីឡា​ជា​ច្រើន​ទុកជា​កាដូ​ពិសេស​ជូន​សមាជិក​ទាំងអស់​នៃ​ក្រុម​កីឡាករ​កម្ពុជា និង​បាន​រៀបចំ​កម្មវិធី​ជប់លៀង អាំង​សាច់​បែប​អាហារ​ប្រចាំ​ប្រទេស​ប្រេ​ស៊ី​ល និង​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ដ៏​ឆ្ងាញ់​ពិសា និង​មាន​បម្រើ​ភេសជ្ជៈ​ជា​ច្រើន អម​ជាមួយ​ការ​ចាក់​តន្ត្រី​កំដរ​អារម្មណ៍​ក្នុង​បរិយាកាស​សប្បាយ​រីករាយ និង​ស្និទ្ធស្នាល​ជាទី​បំផុត ហើយនឹង​មាន​វត្តមាន​បងប្រុស RONALDINHO និង​មិត្ត​ភ័ក្តិ​ជា​ច្រើន​របស់​លោក RONALDINHO ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ ព្រមទាំង​ការ​លេង Footvolley ដែល​ជា​កីឡា​ដ៏​ពេញ​និយម​នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សួន​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​របស់ RONALDINHO​។

ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ លោក RONALDINHO បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​រំភើប​រីករាយ​ដែល​បាន​រៀបចំ​ពិធីជប់លៀង​នៅ​ក្នុង​ប​វិ​វេ​ណ​គេហដ្ឋាន​ផ្ទាល់​របស់​លោក​ដើម្បី​ស្វាគមន៍​ក្រុម​ម្ចាស់​ជើងឯក​នៃ​កម្មវិធី Tiger Street Football Festival 2019 មក​ពី​ប្រទេស​កម្ពុជា ជា​ពិសេស​ផ្តល់​ការ​ណែនាំ​បច្ចេកទេស​លេង និង​ចែករំលែក​បទ​ពិសោធន៍​ល្អ​ៗ​របស់​លោក​ជូន​ក្រុម​ម្ចាស់​ជើងឯក​។ លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​មក​ទស្សនា​ប្រទេស​កម្ពុជា និង​មក​ជួប​ផ្ទាល់​អ្នកគាំទ្រ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football Festival ក្នុង​ខែមករា ឆ្នាំ ២០២០ ខាង​មុខ​នេះ​។

ជា​ពិសេស​ទៅ​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​កីឡាករ​កម្ពុជា បាន​ចូល​ទស្សនា​ផ្ទាល់​នូវ​ការ​ប្រកួត​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ដ៏​ធំ​ឈ្មោះ Maracanã រវាង​ក្រុម Flamengo និង Athletico Paranaense ដើម្បី​ប្រកួត​ដណ្តើម​ពានរង្វាន់​ប្រេ​ស៊ី​ល (Copa do Brasil) ដោយ​មានការ​ចូលរួម​ពី​អ្នកគាំទ្រ​កីឡាបាល់ទាត់​រាប់​ម៉ឺន​នាក់ សំឡេង​នូវ​ការ​ទូងស្គរ និង​ស្រែក​ហ៊ោ​អបអរ​ពេញ​ពហុ​កីឡាដ្ឋាន​យ៉ាង​រំភើប​សប្បាយ​រីករាយ​ក្រៃ​លែង​។ នេះ​គឺជា​បទ​ពិសោធន៍​លើក​ដំបូង​ក្នុង​ការ​ទស្សនា​ដោយ​ផ្ទាល់​នូវ​កម្មវិធី​ប្រកួត​បាល់ទាត់​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ទ្វីបអាមេរិក​ឡា​ទី​ន​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក និង​ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រដែ​ល​មាន​អារម្មណ៍​រំភើប និង​សប្បាយ​រីករាយ​បំផុត​ដែល​មិន​អាច​បំភ្លេច​បាន​។

លើស​ពី​នេះ​ទៀត បាន​រីករាយ​ទស្សនា​នៅ​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​នៅ​ទីក្រុង Rio ដូច​ជា ទស្សនា​ទេសភាព​ភ្នំ Corcovado និង Sugarloaf ដើរ​លំហែ​កម្សាន្ត​បន្ធូរ​អារម្មណ៍​នៅ​តាម​ឆ្នេរសមុទ្រ Copacabana ដ៏​វែង និង​ស្រស់​ស្អាត អម​ជាមួយ​អគារ​ខ្ពស់​ៗ​ដែល​មាន​រចនា​បទ​ទំនើប​គួរ​ឲ្យ​ទាក់ទាញ​នៅ​កណ្តាល​ទីក្រុង Rio ។

ក្នុង​ឱកាស​ពិសេស​នេះ​ផង​ដែរ លោក ភូ គឹ​ម សែ ដែល​ជា​ប្រធាន​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 បាន​ប្រសាសន៍​ថា លោក និង​សមាជិក​ទាំងអស់​របស់​លោក មាន​អារម្មណ៍​រំភើប​រីករាយ និង​រំជើបរំជួល​ចិត្តខ្លាំង​ណាស់ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ក្នុង​ដួងចិត្ត​របស់​លោក​គឺ​លោក RONALDINHO នៅ​ក្នុង​គេហដ្ឋាន​ផ្ទាល់​របស់​គាត់​នៅ​ក្នុង​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ហើយ​លោក​សង្ឃឹមថា Tiger Street Football Festival នឹង​មានការ​រៀបចំ​កម្មវិធី​ជួប​ផ្ទាល់​បែប​នេះ​កាន់តែ​អស្ចារ្យ​ជាមួយនឹង​កំពូល​រី​បុរស​បាល់ទាត់​លំដាប់​ពិភពលោក​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​។

ឆ្នាំ​នេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំធេង និង​កាន់តែ​ប្លែក​ខុស​ពី​ឆ្នាំ​មុន​ៗ សម្រាប់​កម្មវិធី Tiger Street Football Festival 2019 ដោយ​បាន​ផ្តល់​បទ​ពិសោធន៍​ដ៏​កម្រ​មាន មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក និង​មាន​តែ​ម្តង​គត់​ក្នុង​មួយ​ជីវិត​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា​ជួប​ផ្ទាល់​ក្នុង​គេហដ្ឋាន​ផ្ទាល់​របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់ថ្នាក់​ពិភពលោក RONALDINHO នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល​។

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ទស្សនកិច្ច សកម្មភាព និង​រូបភាព​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 ទីក្រុង Rio De Janeiro ប្រទេស​ប្រេ​ស៊ី​ល សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH

​ពិសា​ដោយ​ការ​ទទួលខុសត្រូវ​!៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ