ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​សាស្តា​ប្រោស​នាង​បដា​ចារ

4 ឆ្នាំ មុន

នាង​បដា​ចារ​ជា​ធីតា​របស់​សេដ្ឋី​ក្រុង​សាវត្ថី នាង​បាន​ទទួល​នូវ​សេចក្តី​ទុក្ខសោក​វិយោគ​ព្រាត់ប្រាស់​យ៉ាង​មហន្ត​គឺ ប្តី​នាង​ត្រូវ​ពស់​ចឹក​ស្លាប់ កូន​បង​ត្រូវ​លង់ទឹក​ស្លាប់ កូនពៅ​ត្រូវ​សត្វ​ខ្លែង​វា​ឆាប​យក​ទៅ ចំណែក​មាតាបិតា​បងប្រុស​ត្រូវ​ផ្ទះ​បាក់​សង្កត់ពីលើ​ស្លាប់​ទាំងអស់​គនា ។ នាង​មាន​សេចក្តី​ទុក្ខទោមនស្ស​ពន់ប្រមាណ រហូត​ដល់​បាត់​សតិ​ស្មារតី​ជា​ស្រី​វិកលចរិត​ឆ្កួត​លីលា ពុំ​ដឹងខ្លួន​ប្រាណ​សូ​ម្បី​តែ​សំពត់​អាវ​ក៏​គ្មាន​នៅ​ជាប់​នឹង​ខ្លួនប្រាណ​ដែរ…

នាង​បដា​ចារ​ជា​ធីតា​របស់​សេដ្ឋី​ក្រុង​សាវត្ថី នាង​បាន​ទទួល​នូវ​សេចក្តី​ទុក្ខសោក​វិយោគ​ព្រាត់ប្រាស់​យ៉ាង​មហន្ត​គឺ ប្តី​នាង​ត្រូវ​ពស់​ចឹក​ស្លាប់ កូន​បង​ត្រូវ​លង់ទឹក​ស្លាប់ កូនពៅ​ត្រូវ​សត្វ​ខ្លែង​វា​ឆាប​យក​ទៅ ចំណែក​មាតាបិតា​បងប្រុស​ត្រូវ​ផ្ទះ​បាក់​សង្កត់ពីលើ​ស្លាប់​ទាំងអស់​គនា ។

នាង​មាន​សេចក្តី​ទុក្ខទោមនស្ស​ពន់ប្រមាណ រហូត​ដល់​បាត់​សតិ​ស្មារតី​ជា​ស្រី​វិកលចរិត​ឆ្កួត​លីលា ពុំ​ដឹងខ្លួន​ប្រាណ​សូ​ម្បី​តែ​សំពត់​អាវ​ក៏​គ្មាន​នៅ​ជាប់​នឹង​ខ្លួនប្រាណ​ដែរ នាង​ដើរ​ស្រែកយំ​តែ​ម្នាក់ឯង គ្មាន​ទីពឹង​ពាក់​ស្នាក់​អាស្រ័យ​ឡើយ ។

ថ្ងៃមួយ​នាង​បាន​ដើរ​ចូល​ទៅ​ក្នុង​វត្ត​ព្រះ​ជេតពន ពេល​នោះ​ព្រះ​សាស្តា​កំពុង​តែ​សម្តែង​នូវ​ធម៌​ទេសនា ប្រោស​ពួក​ពុទ្ធបរិស័ទ ព្រះ​អង្គ​ទ្រង់​ទតព្រះនេត្រ​ឃើញ នាង​បដា​ចារ​ហើយ ទ្រង់​បាន​ដាស់តឿន​ឱ្យ​នាង​ត្រឡប់​មក​មាន​សតិ​ស្មារតី​ឡើង​វិញ ហើយ​ទ្រង់​សម្តែងធម៌​ទេសនា​ឱ្យ​នាង​បាន​សម្រេច​ព្រះ​សោតាបត្តិផល ។ តម​ក​នាង​បាន​បួស​ជា​ភិក្ខុនី ក្នុង​សំណាក់​នៃ​នាង​ភិក្ខុនី​ទាំងឡាយ ។

សម័យ​ថ្ងៃមួយ​នាង​បាន​អង្គុយ​ពិចារណា​នូវ​ការ​រលត់​ទៅ និង​សេចក្តី​ទ្រុឌទ្រោម​នៃ​រូប​កាយ ។ ព្រះ​សាស្តា​ទ្រង់​ប្រថាប់​គង់នៅ​ក្នុង​ព្រះ​គន្ធ​កុដិ ទ្រង់​ជ្រាប​ដោយ​ទិព្វចក្ខុ ហើយ​បាន​បញ្ចេញ​ព្រះ​រស្មី​ទៅ​ដូច​ជា​ទ្រង់​គង់នៅ​ក្នុង​ទី​ចំពោះ​មុខ​នាង ព្រះ​អង្គ​ត្រាស់​ព្រះ​គាថា​យ៉ាងនេះ​ថា ក៏​បុគ្គល​ណា​មិនឃើញ​នូវ​ការ​កើតឡើង និង​ការ​រលត់​ទៅ​វិញ គប្បី​រស់នៅ​ដល់​ទៅ​១០០​ឆ្នាំ ការ​រស់នៅ​តែ​មួយ​ថ្ងៃ​របស់​បុគ្គល​ដែល​ឃើញ​នូវ​ការ​កើតឡើង​និង​ការ​រលត់​ទៅ ប្រសើរ​ជាង​ការ​រស់នៅ​១​រយ​ឆ្នាំ​នៃ​បុគ្គល​នោះ​ទៅ​ទៀត ។

នៅ​ទីបំផុត​នៃ​ព្រះ​គាថា នាង​បដា​ចារ​បាន​សម្រេច​ព្រះ​អរហត្តផល​រួច​ចាក​ទុក្ខ​ទាំងពួង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ