ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ដុំ​សាច់​ក្នុង​សុដន់ តើ​ដំណាក់​កាល​ណា​​​ត្រូវ​ឲ្យ​ពេទ្យ​វះ​ចេញ?

4 ឆ្នាំ មុន

ការ​វះកាត់​យក​ដុំ​សាច់​ក្នុង​សុដន់​នឹង​ត្រូវធ្វើ​នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​ពិនិត្យ​ដុំ​សាច់​នោះ​ឆ្លើយ​ថា វា​ជា​ដុំ​សាច់​របស់​មហារីក​។ គោលបំណង​នៃ​ការ​វះកាត់​នេះ​គឺ ដើម្បី​យក​ដុំ​សាច់​មិនធម្មតា និង​ជាលិកា​ល្អ​មួយ​ចំនួន​នៅ​ជុំវិញ​ដុំ​សាច់​នោះ​ចេញ​ផង​។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​មាន​សល់​កោសិកា​មហារីក​ក្នុង​សុដន់​ទៀត​ទេ​។ ដោយ​យោង​ទៅ​តាម Mayoclinic បាន​ឲ្យ​ដឹង​ថា…

ការ​វះកាត់​យក​ដុំ​សាច់​ក្នុង​សុដន់​នឹង​ត្រូវធ្វើ​នៅ​ពេល​ដែល​លទ្ធផល​នៃ​ការ​ពិនិត្យ​ដុំ​សាច់​នោះ​ឆ្លើយ​ថា វា​ជា​ដុំ​សាច់​របស់​មហារីក​។ គោលបំណង​នៃ​ការ​វះកាត់​នេះ​គឺ ដើម្បី​យក​ដុំ​សាច់​មិនធម្មតា និង​ជាលិកា​ល្អ​មួយ​ចំនួន​នៅ​ជុំវិញ​ដុំ​សាច់​នោះ​ចេញ​ផង​។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ប្រាកដ​ថា មិន​មាន​សល់​កោសិកា​មហារីក​ក្នុង​សុដន់​ទៀត​ទេ​។

ដោយ​យោង​ទៅ​តាម Mayoclinic បាន​ឲ្យ​ដឹង​ថា ការ​កាត់​ដុំ​សាច់​ចេញពី​សុដន់​មាន​ប្រសិទ្ធភាព​ដូច​គ្នា​នឹង​ការ​កាត់​សុដន់​ចោល​ដែរ​ក្នុង​ករណី​ដែល​រក​ឃើញ​មហារីក​សុដន់​ក្នុង​ដំណាក់កាល​ដំបូង​។

ការ​វះកាត់​យក​ដុំ​សាច់​ក្នុង​សុដន់​គឺ​ធ្វើ​ឡើង​ដើម្បី​បង្ការ​កុំ​ឲ្យ​ដុំ​សាច់​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​។ ការ​វះកាត់​នេះ​ក៏​អាស្រ័យ​ទៅ​តាម​ទំហំ និង​ដំណាក់កាល​នៃ​ដុំ​សាច់​មហារីក​ដែរ​។

គ្រូពេទ្យ​ភាគច្រើន​អាច​នឹង​ជ្រើសរើស​វិធី​វះកាត់​នេះ​ជំនួស​ការ​កាត់​សុដន់​ទាំងមូល​ចោល​។ ការ​វះកាត់​ដុំ​សាច់​ក្នុង​សុ​ន់ គឺ​គ្រាន់តែ​យក​ផ្នែក​មួយ​ក្នុង​សុដន់​ដែល​ជា​ដុំ​សាច់​មហារីក​ចេញ​ប៉ុណ្ណោះ ហើយ​ក៏​ទុក​សរីរាង្គ​ផ្សេង​ៗ​ដែល​ល្អ​នៅ​ធម្មតា​ដដែល​ទេ​។ យ៉ាងណាមិញ ការ​បាញ់​កាំរស្មី ឬ​ប្រើ​ថ្នាំ​មហារីក​អាច​នឹង​ត្រូវធ្វើ​បន្ថែម​ក្រោយ​ពី​វះកាត់​រួច​ដើម្បី​ប្រាកដ​ថា មិន​មាន​សល់​កោសិកា​មហារីក​ទៀត​ឡើយ​។

ធម្មតា​រាល់​ការ​វះកាត់​ទាំងអស់​តែងតែ​ប្រឈម​នឹង​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី ហូរ​ឈាម និង​ការ​បង្ក​រោគ​ហើយ​។ ក្រោយ​ពី​វះកាត់​យក​ដុំ​សាច់​ចេញពី​សុដន់​រួច សុដន់​អាច​នឹង​មាន​អារម្មណ៍​ថា​ស្ពឹក​ៗ​បើសិនជា​មានការ​ប៉ះពាល់​ដល់​សរសៃប្រសាទ​។ ចំពោះ​រូបរាង​របស់​សុដន់​អាច​នឹង​ប្រែប្រួល​ដែរ​។ ដូច្នេះ​អ្នក​អាច​នឹង​មាន​អារម្មណ៍​មិនសូវ​ល្អ​ចំពោះ​រូបរាង​ខាងក្រៅ​ឡើយ​។

វា​តែងតែមាន​ហើយ​នូវ​ការ​ហើម​តឹង​បណ្តោះអាសន្ន​ក្រោយ​ពី​វះកាត់​រួច​។ បើសិនជា​អ្នក​ជ្រើសរើស​យក​ការ​វះ​យក​ដុំ​សាច់​ចេញ​ជំនួស​ការ​កាត់​សុដន់ អ្នក​អាច​នឹង​ត្រូវការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី​ចំនួន ៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍ រយៈពេល ៧​ស​ប្តា​ហ៍​បន្ថែម​ទៀត​ក្រោយ​ពី​វះកាត់​រួច​។ ចំពោះ​ផល​រំខាន​វិញ​អាច​នឹង​មាន​ដូច​ជា អស់កម្លាំង ចង្អោ និង​ក្អួត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ